អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

Install XP ដែលចំនាយពេលតិចជាង ១៥នាទី

Wednesday, December 19, 20120 comments



លោកអ្នកពិតជាធុញទ្រាន់​នឹងការ​តំឡើង​វីនដូ XP ណាស់មែនទេ? ព្រោះជាធម្មតាការតំឡើងនេះចំនាយពេលយ៉ាងហោចណាស់ពី ៤០នាទី ទៅ១ម៉ោងទើបចប់។

ដើម្បីកាត់បន្ថយការចំនាពេលវេលាច្រើនដូចនេះ សូមអនុវត្តវិធីងាយៗជាមួយ IT Khmer Share ដែលចំនាយពេលតិចជាង ១៥នាទី៖
ជំហានទី១៖ សូម Boot វីនដូ XP របស់អ្នកពីស៊ីឌី


ជំហានទី២៖ បន្ទាប់ពី File ទាំងអស់បាន loaded រួចស្រេចមក វានឹងលោតឲ្យអ្នកជ្រើសរើស Partition ណាមួយ (ជាទូទៅគឺដ្រាយស៊ី Drive C)

ជំហានទី៣៖ សូម Format នូវ Partition ដែលអ្នកបានជ្រើសរើស (Drive C), រួចរើសយក ប្រភេទ File System ដូចជា NTFS ឬក៏ FAT (គួររើសយក NTFS).


ជំហានទី៤៖ បន្ទាប់ពី Format រួចហើយ វានឹងទាមទារឲ្យលោកអ្នក Restart ម៉ាស៊ីនដើម្បីបំពេញ File ដែលបានតំឡើង។




ជំហានទី៥៖ ដល់ពេលអ្នកត្រូវចំណេញពេលវេលាហើយ  ក្រោយពី Reboot រួចមក អ្នកនឹងទទួលបានផ្ទាំងមួយ ដែល វាចំណាយពេលប្រហែល ជាង ៣៩នាទី ដើម្បីបញ្ចប់ការតំឡើងដោយជោគ​ជ័យ


ជំហានទី៦៖ ឥឡូវនេះសូមវាយ SHIFT + F10 Key វានឹងបើកផ្ទាំង command prompt


ជំហានទី៧៖ សូមវាយ “Taskmgr” នៅក្នុងផ្ទាំង command prompt។ នោះវានឹងបើកផ្ទាំង Task Manager



ជំហានទី៨៖ សូមចុចលើ Process Tab, ហើយស្វែងរកដំណើរការដែលមានឈ្មោះថា Setup.exe -> សូម Right Click លើ Setup.exe -> Set Priority -> ជ្រើសរើសយក High or Above Normal ដែលជាទូទៅគឺ Normal។


Share this article :

Post a Comment