Windows Azure
បង្កើតឡើងនា ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១០ ហើយបានដាក់ឲ្យប្រើប្រាស់
(ក្នុងពេលកំណត់) ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១១ ។
Windows Azure គឺជាប្រព័ន្ធប្រតិបត្តិការប្រភេទ Cloud Computing ដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft ស្រដៀងនឹង iCloud របស់ក្រុមហ៊ុន Apple ដែរ ហើយត្រូវបានប្រើ ដើម្បីបង្កើត និងដំណើរការ web applications តាម Microsoft data centers ។
Windows Azure ដំណើរការដោយពឹងផ្អែកទៅលើអ៊ីនធឺណេត ហើយអ្នកប្រើអាចបើកប្រើ Windows របស់ខ្លួនពីគ្រប់ទីកន្លែង និងគ្រប់ឧបករណ៍ទាំងអស់ ។ ពោលគឺអ្នកអាចប្រើកុំព្យូទ័រណាក៏បានដោយមិនចាំបាច់មាន Windows Azure ក្នុងនោះ ហើយគ្រាន់តែធ្វើការ Log In ចូល Windows Azure Account Center របស់អ្នកតាមរយៈអ៊ីនធឺណេតនោះអ្នកអាចប្រើវាបាន ។ ឯកសារទាំងអស់ដែលលោកអ្នកទុកក្នុង Windows Azure នឹងមាន
សុវត្ថិភាពបំផុត ដោយមិនមានបានបាត់បង់នៅពេលដែលកុំព្យូទ័រខូច
ឬអ្នកដទៃអាចលួចបើកមើលដោយគ្មានការអនុញ្ញាតពីលោកអ្នកបានឡើង ។
Windows Azure ផ្ដល់ភាពងាយស្រួលដល់អ្នកសរសេរកម្មវិធី ក្នុងការបង្កើតកម្មវិធីផេ្សងៗសម្រាប់ Windows Azure ព្រោះវាអាចដំណើរការបានជាមួយច្រើនភាសាដូចជា .NET, Node.js, Java, PHP ជាដើម ។
ចំពោះការបង្កើតជា Applications ឬ Services ផ្សេងៗ នៅលើ Windows Azure វិញអ្នកសរសេរកម្មវិធី អាចប្រើប្រាស់នូវអ្វីដែលខ្លួនចេះស្រាប់នៅក្នុង Microsoft Visual Studio ក៏បាន ។ លើសពីនេះទៅទៀត Windows Azure ក៏អាចដំណើរការបានជាមួយនឹង Protocols ក៏ដូចជាភាសាជាច្រើនទៀតដូចជា Soap, REST, Java, XML, PHP, Ruby, IIS, ASP.NET ។
មកដល់ពេលបច្ចុប្បន្ននេះ Windows Azure ក៏កំពុងដំណើរការ នៅបណ្តាប្រទេសជាង ៤០ ទូទាំងពិភពលោកនាពេលបច្ចុប្បន្ន ។ Windows Azure ក៏កំពុងតែមានការប្រកួតប្រជែងជាមួយ GAE (Google App Engine) ដែលបង្កើតឡើងដោយក្រុមហ៊ុន Google, (AWS) Amazon Web Services ដែលបង្កើតឡើងដោយ ក្រុមហ៊ុន Amazon និងក្រុមហ៊ុនដទៃទៀតផងដែរ ។
សារៈប្រយោជន៍នៃការប្រើ Windows Azure
· ការរក្សារទុកទិន្នន័យមិនកំណត់ និងមានសុវត្ថិភាពវាអាស្រ័យលើការបង់ប្រាក់សម្រាប់សេវាកម្មដែលលោកអ្នកប្រើ ។
· អ្នកអាចប្រើប្រាស់ Windows Azure របស់អ្នកបានដោយមិនចាំបាច់យកកុំព្យូទ័រតាមខ្លួន ។
· ដំណើរការកម្មវិធីដែលបង្កើតឡើងបានច្រើនភាសា ។
គុណវិបត្តិនៃការប្រើ Windows Azure
· ត្រូវធ្វើការបង់ប្រាក់ជាប្រចាំ
· អាចប្រឈមមុខនឹងការបាត់បង់ Account (គណនី)
· ល្បឿននៃការប្រើប្រាស់អាស្រ័យលើ ល្បឿនអ៊ីនធឺណេត និងបរិយាកាសជុំវិញផងដែរ ។
Post a Comment