វិធីបញ្ឈប់ការរំខានពីទាមទារឲ្យ Restart ក្រោយពេល Windows
Wednesday, December 19, 20120 comments
តើលោកអ្នកកំពុងតែធុញទ្រាន់នឹងការទាមទារឲ្យលោកអ្នក Restart ម៉ាស៊ីន បន្ទាប់ពីលោកអ្នកបានអាប់ឌេតវីនដូអ៊ីចភី? ជាធម្មតារាល់ពេលដែលលោកអ្នកអាប់ឌេតវីនដូរួចហើយ វាតែងតែទាមទារដូច្នេះ។
IT Khmer Share សូមលើកយកវិធីដ៏ងាយស្រួលមួយមកបង្ហាញជូនដូចខាងក្រោម៖
ជំហានទី១៖ សូមបើក Notepad (កម្មវិធីមានស្រាប់ក្នុងវីនដូ) ដោយចុចប៊ូតុង Start > Run > “Notepad”
សូមចូលក្នុង Notepad រួចវាយ Command net stop wuauserv (ដូចរូប)។ បន្ទាប់មកសូមរក្សាទុក File នោះ។
ជំហានទី២៖
សូមរក្សា File ទុកជាប្រភេទដំណើរការបាន (executable batch file) ដែលនឹងអាចដំណើរការ ពេលដែលចុចពីរដងលើ File នោះ។ ធ្វើដូចនេះដើម្បីបញ្ឈប់នូវសេវាអាប់ឌេតរបស់វីនដូដោយស្វ័យប្រវត្តិ។ សូមចំនាំថា៖ ត្រង់ Save as type ត្រូវកំណត់ថា “All Files” បើមិនដូច្នេះទេលោកអ្នកនឹងបង្កើត File *.txt ជាមិនខាន។ សូមរក្សាវាជា “.bat” ឧទាហរណ៍៖ “stop this.bat” ដូចបានបង្ហាញខាងលើ។
ជំហានទី៣៖
តាមរូបខាងក្រោម នេះជា File stop this.bat ដែលមានទំហំតូចត្រឹមតែ ១៨បៃត៍តែប៉ុន្នោះ (18 bytes)
នៅពេលដែលវីនដូ បង្ហាញផ្ទាំងដែលទាមទារឲ្យអ្នក Restart នោះ សូមចុចពីរដងលើ File stop this.bat ដើម្បីដំណើរការ command (ដែលបានសរសេរនៅក្នុង Notepad) និងបញ្ឍប់សេវាកម្មនោះ។ លោកអ្នកនឹងលែងទទួលបានការផ្ទាំងរំខាននោះទៀតហើយ។ សេវាកម្មនេះនឹងចាប់ផ្តើមសារជាថ្មី នៅពេលដែលអ្នក Restart កុំព្យូទ័រ ។ សូមតំឡើងការអាប់ឌេតនោះជាការស្រេច។
Post a Comment