អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

របៀបកឹបខ្សែ Network អោយបានល្អ

Wednesday, December 19, 20120 comments



សួស្តីប្រិយមិត្ត IT Khmer Share ទំាងអស់គ្នា ពេលនេះខ្ញុំសូមលើកបង្ហាញបងប្អូនអំពី ការកឹបខ្សែ Network ដើម្បីអោយបានល្អ និង ប្រើបានយូរ។ អត្ថបទនេះ វានឹងមានប្រយោជន៍ សំរាប់អ្នកដែលចង់រៀនប្រព័ន្ធបណ្តាញ ហើយនេះ ក៏ជាកំរិត ដំបូងដែល គួរយល់ដឹងអំពីវាផងដែរ។
ដូច្នេះសូមចាប់ផ្តើមជាមួយខ្ញុំ ដំបូងមុននឹងកឹបខ្សែ Network យើងគួរតែដឹងថា តើយើងចង់កឹបសំរាប់ តពីឧបករណ៍ណាទៅ ឧបករណ៍ណា? ហើយត្រូវការចំងាយប៉ុន្មាន?
————————
ខាងក្រោមនេះជាប្រភេទនៃការកឹប:
១. Straight Through Cable:
គេប្រើវាសំរាប់ ឧបករណ៍ផ្ទុយគ្នា។
ឧទាហរណ៍: Hub ទៅ Switch, Switch ទៅ Computer, រឺ Router ទៅ Computer។

 ២. Cross Over Cable:
គេប្រើវាសំរាប់ ឧបករណ៍ដូចគ្នា រឺ សំរាប់ដំណើរការក្នុង Peer to peer ដោយមិនចំបាច់ប្រើ ឧបករណ៍ Hub, Switch……។
ឧទាហរណ៍: Computer ទៅ Computer, Patch panel ទៅ Patch panel, Switch ទៅ Switch………..។

ឧបករណ៍សំរាប់ធ្វើការកឹបខ្សែ Network រួមមាន:
១. ខ្សែរ Network UTP (unshielded twisted pair) Cat 5, 5e or 6( Cat 6 recommended) ។
២. គ្រាប់កឹប (Connector) RJ45
៣. Boots
៤. ប្រដាប់កាត់ខ្សែ UTP (Cable Stripper)
៥. ប្រដាប់កឹបខ្សែ Network (Crimper)

ជំហានទី ១:
យកស្រោមជ័រ (Boots) ស៊កចូលខ្សែ Network UTP របស់អ្នក តែបើអ្នកមិនដាក់វា សូមរំលងជំហាននេះ។

ជំហានទី ២:
យកប្រដាប់កាត់ខ្សែ មកកាត់ស្រោមខ្សែ UTP ចេញ និង ប្រុងប្រយត្ន័កុំអោយដាច់ ខ្សែចំលងខាងក្នុង។

រួចរៀបចំពន្លាវាអោយទៅតាមលំដាប់លំដោយនៃពណ៍របស់វា។

ជំហានទី ៣:
បន្ទាប់ពីអ្នកបានរៀបចំខ្សែទៅតាមលំដាប់លំដោយពណ៌តាមប្រភេទនៃការប្រើប្រាស់ហើយ សូមកាត់វាអោយស្មើរត្រឹមល្អ ដូចរូបខាងក្រោម:

កំហុសនៃការកឹបមិនបានល្អ ភាគច្រើនកើតឡើងពីការកាត់មុខខ្សែ ខ្លី ឬ វែង ពេក ដូច្នេះអ្នកត្រូវការអនុវត្តន៍បានច្រើន ដើម្បីកឹបអោយបានល្អធ្វើយ៉ាងណាអោយ ស្រោមខ្សែខាងក្រៅត្រូវចូលក្នុង ក្បាលគ្រាប់កឹបបន្តិចដើម្បីពេលដែលយើងកឹប ទៅធ្វើអោយក្បាលកឹប ខំាជាប់នឹងខ្សែ Network UTP ណែនល្អ។ ចំនុចនៃការកាត់ ខ្សែនេះខ្ញុំបានឃើញគេមានលក់ ក្បាលConnetor មួយប្រភេទ ដែលអាចដោតខ្សែ Network ធ្លាយទៅម្ខាងទៀតងាយស្រួលក្នុងការតំរឹម ដូចរូបខាងក្រោម:

ជំហានទី ៤:
ស៊កបញ្ចូលនូវពណ៌ខ្សែ Network ទេតាមលេខរៀងនៃពណ៌ដែលអ្នកបានរៀបចំហើយ។

អ្នកគួរតែស៊កខ្សែNetwork អោយចូលបានល្អ ដោយស្រោមខាងក្រៅអាចចូលបាន និងកឹម អោយបានជាប់ដើម្បីការប្រើបានយូរ និងល្អ។

ប្រការគួរយល់ដឹង:

ត្រូវពិនិត្យមើលក្បាលគ្រាប់កឹប អោយបានល្អ ត្រូវដឹងថាវាខូច ឬនៅ សូមមើលរូបខាងក្រោម:

Good (Connectorល្អ មានលេចចេញដែក)
 
Bad (Connectorខូច មិនមានលេចចេញដែក)
ជំហានទី ៥:
បន្ទាប់មកអ្នកយកវាដាក់ចូលក្នុងប្រដាប់កឹបខ្សែ រួចកឹបវាអោយណែនរហូតលឺ សំលេងក្រឹមៗ ជាការស្រេច ហើយធ្វើដូចនេះសំរាប់ចុងខ្សែម្ខាងទៀត អ្នកនឹងបាន ខ្សែ Network មួយសំរាប់ការមួយដ៏ល្អ។
Share this article :

Post a Comment