Lion Disk Maker គឺជាកម្មវិធីឥតគិតថ្លៃមួយដែលភ្ជាប់ជាមួយ AppleScript ដែលអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់ជាមួយ Mac OS X 10.6 ឬ 10.7 សម្រាប់ចម្លង (burn) ឌីវីឌី ឬបង្កើត bootable USB ពីការតំឡើងកម្មវិធីរបស់ Mac OS X Lion។ វាគឺជាវិធីដ៏ងាយស្រួលមួយ សូមសាកល្បងជាមួយ IT Khmer Share ប្រសិនបើអ្នកកំពុងសាកល្បងប្រើប្រព័ន្ធប្រតិបត្តិការណ៍មួយនេះ (Mac OS X Lion)។
របៀបប្រើ Lion Disk Maker ?
ក្នុងការបង្កើត USB bootable លោកអ្នកចាំបាច់ត្រូវមាន USB Drive ដែលមានទំហំទំនេរតូចបំផុតត្រឹម បួនជីកាបៃ (4GB) ឬធំជាងនេះ។ មុននឹងអ្នកដំណើរការ bootable អ្នកត្រូវប្រាកដថាទិន្នន័យនៅក្នុង USB Drive របស់អ្នកត្រូវបានចម្លងចេញ ឬបានរក្សាទុកនៅទីតាំងសុវត្ថិភាពណាមួយរួចហើយ ព្រោះដំណើរការនេះនឹងសម្អាត USB Drive។បន្ទាប់មកអ្នកត្រូវតែមាន file Mac Lion 10.7 InstallESD.dmg នៅក្នុង Application folder ប្រសិនបើអត់ទេ អ្នកអាចទាញយកពី Mac App Store។ ឥឡូវនេះអ្នកអាចចាប់ផ្តើម Lion Disk Maker ហើយនឹងបង្កើត bootable DVD ឬ USB drive ដោយខ្លួនអ្នកបាន។
ទាញយក Lion Disk Maker
Post a Comment