Windows Firewall Control គឺជាកម្មវិធីមួយប្រើសម្រាប់ពង្រីកបន្ថែមលើ Windows Firewall ដែលផ្ដល់នូវភាពស្ទាត់ជំនាញ និងភាពទុកចិត្តដែលបានបង្កើតឡើង ដើម្បីពង្រីកនូវមុខងារបន្ថែមរបស់ Windows Firewall ដែលមានស្រាប់ និងផ្ដល់នូវការដំណើរការលឿនជាង Firewallដែលមានស្រាប់ ។
វាដំណើរការនៅក្នុងលក្ខណៈធម្មតា និងអនុញ្ញាតិឲ្យ user ធ្វើការលើ firewall យ៉ាងងាយស្រួលដោយមិនចំណាយពេលច្រើន ។
Windows Firewall Control ផ្ដល់នូវការ filterចំនួន 4 ជម្រើសដូចខាងក្រោម៖
• High Filtering - ការ connect ទៅខាងក្រៅប្រព័ន្ធ networkទាំងអស់ត្រូវបាន block ព្រោះ Firewall តាមដាននូវការ connect ទៅកាន់ កុំព្យូទ័រអ្នក
• Medium Filtering - ការ connect ទៅខាងក្រៅប្រព័ន្ធ network ដែលមិនត្រូវបានជួបនឹង rule ត្រូវបាន block ដោយអនុញ្ញាតិឲ្យកម្មវិធីណាដែលបានវិភាគហើយ
• Low Filtering - ការ connect ទៅខាងក្រៅប្រព័ន្ធ network ដែលមិនត្រូវបានជួបនឹង rule ត្រូវបាន អនុញ្ញាតិ និងអ្នកអាច block កម្មវិធីណាដែលមិនចង់ត្រូតពិនិត្យ
• No Filtering - Windows Firewall ត្រូវបានបិទ (នេះជាភាពទន់ខ្សោយរបស់កុំព្យូទ័រ)
Windows Firewall Control ផ្ដល់នូវ Rule ចំនួន 3 ជម្រើសដូចខាងក្រោម៖
• Outbound rules - ផ្ដល់នូវការបង្កើត rule ពី network ខាងក្រៅ access មកកាន់ networkខាងក្នុង
• Inbound rules - ផ្ដល់នូវការបង្កើត rule ពី network ខាងក្នុង ដើម្បី access ទៅកាន់ network ខាងក្រៅ
• Outbound and inbound rules - ផ្ដល់នូវការបង្កើត rules ទាំង 2
លោកអ្នកអាច Allow ឬក៏ block នូវ rule ណាមួយបានគឺគ្រាន់តែចុចលើពាក្យManage Rulesនោះនឹងឃើញដូចខាងក្រោម៖
Windows Firewall Control Manage Rules
ផ្ដល់នូវការគ្រប់គ្រង Rule ក្នុងគោលបំណងផ្ទៀងផ្ទាត់ rules ដែលត្រូវបានបើក ឬបិទ អនុញ្ញាតិ ឬ block និងលុប rule ដើម្បីធ្វើដូចនេះបានគឺត្រូវright-click ហើយចុចលើ rule ណាដែលចង់ Block
Resource by : www.antkh.com
Post a Comment