អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

របៀប​តាមដាន​មើល users ណាខ្លះ​បាន​ចូល​ប្រើ​កុំព្យូទ័រ Win7

Wednesday, December 26, 20120 comments



ការ​ធ្វើ​របៀប​នេះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ​ក៏​ដូច​អ្នក​បាន​ចែករំលែក​ឯកសារ​ដាក់​ឱ្យ users ផ្សេងៗ​ប្រើ​នៅ​លើ​ម៉ាស៊ីន​របស់​ខ្លួន។​ខណៈ​ដែល​កុំព្យូទ័រ​មួយ​ត្រូវ​បាន​ដាក់​ឱ្យ user ជា​ច្រើន access ចូល​មក​ប្រើ​ផ្សេងៗ​គ្នា​អ្នក​អាច​ប្រើ​មធ្យោបាយ​នេះ​បាន​ក្នុង​ការ​កំណត់​ថា user ឬ​អ្នក​ប្រើ​ណាមួយ​បាន​ចូល​មក​ប្រើ​លើ​កុំព្យូទ័រ​របស់​អ្នក​ហើយ​នៅ​រយៈពេល​ណា​មាន​ចំនួន​ប៉ុន្មាន​ដង?​នៅ​ក្នុង​បទ​បង្ហាញ​នេះ​អ្នក​និង​មើល​ឃើញ users ចូល​ប្រើ​លើ​កុំព្យូទ័រ​បាន​ដំឡើង​ប្រើ Windows7។​ជា​កិច្ច​ចាប់​ផ្ដើម​សូម​មើល​បទ​បង្ហាញ​ដូច​ខាង​ក្រោម៖
-បើក Task Scheduler ក្នុង Windows7​ដោយ​ចុច​លើ Start Menu > All Programs នៅ​ខាង​ក្រោម Accessories ចុច​លើ System Tools

-ផ្ទាំង​សារ​នៃ Task Scheduler លោត​ឡើង​សូម​ចុច​លើ Create Task វា​និង​ភ្ជាប់​ទៅ​បើក Task window​ថ្មី។

-វាយ​បញ្ចូល​ឈ្មោះ Task​ឱ្យ​ដូច Up Time និង​កន្លែង check ក្នុង check box labeled ‘ Run with the highest Privileges’ ។​ហើយ​ក៏​ជ្រើសរើស​ចេញ​ពី drop down list ផង​ដែរ​នៃ Configure From និង​ជ្រើសរើស​យក ‘ Microsoft windows7, Windows Server 2008 R2 ‘

-​នៅ​ក្នុង Trigers tab ចុច​លើ New ប៊ូតុង។]

-នៅ​ក្នុង New Trigger Window បន្ទាប់​មក​ជ្រើសរើស​យក On a Scheduler ពី Drop down list និង​ជ្រើស​យក Daily radio ប៊ូតុង​បន្ទាប់​មក​ទៀត​ជ្រើសរើស​យក task to Recur Every 1 days។​ព្រមទាំង​ដាក់ check box នៅ​ក្នុង Advanced Settings ណាមួយ​ដែល​បាន​បញ្ជាក់​ថា Repeat Task Every ដោយ​កំណត់​យក 5 Minutes 1 Hour ពី Drop down list

-កំណត់​ដូច​រូប​ខាង​លើ​រួច​ចុច OK
-បន្ទាប់​មក​ទៀត​ដើម្បី​ផ្ដល់​ភាព​ជាក់លាក់​នូវ​សកម្មភាព​ណា​ដែល​អ្នក​ចង់​ចាប់​ផ្ដើម​នៅ​ពេល​ណាមួយ​នូវ Task មាន triggered។​​ចូល​ទៅ Actions tab ចុច​លើ​ប៊ូតុង New

-វាយ​បញ្ចូល cmd ចូល​ក្នុង Program/Script box បន្ទាប់​មក​ដោយ​អនុវត្ត​តាម Arguments ចូល​ក្នុង Argument box
/c echo %username%,%time%,%date% >> UpTime.csv ​ហើយ​នៅ​ក្នុង Start box វាយ​បញ្ចូល៖ c:\windows\
-ចុច​លើ OK ដើម្បី​យល់ព្រម។

-នៅ​ពេល​អ្នក​បាន​កំណត់​តាម​ការ​ណែនាំ​ខាង​លើ​រួច​មក​បាន​រួច​រាល់​ហើយ​អ្នក​គិត​ថា​វា​ដំណើរការ​សូម​ចូល​ទៅ​ចំណុច​មួយ​ទៀត។
-ដើម្បី​មើល​ថា​មាន users ណាខ្លះ​បាន​ Login ចូល​កុំព្យូទ័រ​អ្នក​ដែល​អ្នក​បាន​កំណត់​រួច​សូម​ចូល​ទៅ Run command ពី Start menu ដោយ​អនុលោម​តាម​ឃ្លា​ខាង​ក្រោម៖
notepad c:\windows\Uptime.csv

-ចុច​ Enter key អ្នក​និង​ឃើញ​អ្នក​ចូល​ប្រើ​កុំព្យូទ័រ​របស់​ដូច​ខាង​ក្រោម។

អ្នក​អាច​អនុវត្ត​បែប​នេះ​បាន​នៅ​ក្នុង Windows Server 2008 បាន​ផង​ដែរ។
Share this article :

Post a Comment