វិធីប្រើមុខងារ Aero Glass Style នៅក្នុង Windows 8
Monday, March 11, 20130 comments
Aero Glass គឺមិនមានទៀតទេនៅក្នុង Windows 8។ តែប្រសិនបើអ្នកពិតជាចង់ដាក់ Aero Glass នេះមែន ពួកយើងគឺមានគន្លឹះមួយដើម្បីឲ្យអ្នកបើកនូវមុខងារ Transparent នេះបាន ទោះបីជា Microsoft បានបិទវាក៏ដោយ។ សូមធ្វើតាមការណែនាំដូចខាងក្រោម៖
មុនដំបូងយើង Right Click នៅលើ Desktop រួចជ្រើសរើសយក Personalize
បន្ទាប់មកចុចទៅលើ Theme High Contrast White ដូចរូប
រួចចុចលើ Color Option ដែលនៅខាងក្រោម Theme នោះ
បន្ទាប់មកយើងត្រូវទុកនៅមួយកន្លែងដោយមិនត្រូវធ្វើអ្វីទាំងអស់ រួចយើង Right Click នៅលើ Desktop យកពាក្យ Personalize ម្ដងទៀត ហើយជ្រើសរើសយក Theme Default របស់ Windows ដូចរូប
បន្ទាប់មកយើងចូលទៅក្នុងផ្ទាំងដែលយើងទុកវាចោលអំបាញ់មិញ ហើយចុចពាក្យ Save Changes
ពេលនោះ Windows Title Bar របស់យើងនឹងថ្លា។ វានឹងមានបញ្ហាផ្នែក Graphical នៅពេលដែលយើងអូស Windows Explorer។ ប៉ុន្តែទោះជាយ៉ាងណា យើងក៏អាចបាននូវ Aero Glass ក្នុង Windows 8 ដែរ៕
Resource by : cm.com.kh
Post a Comment