អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

មុខងារ​សំខាន់ៗ​បី​អ្នក​គូរ​ស្វែងយល់​នៃ ​Windows7​ សម្រាប់​បណ្ដាញ ​Network

Wednesday, December 26, 20120 comments






នៅ​ពេល​អ្នក​ដំឡើង​Windows 7 ​រួច​ហើយ​អ្នក​ត្រូវ​តែ​ធ្វើការ​ជ្រើសរើស​ប្រភេទ​នៃ​ Network​ ឬ​ហៅ​ថា ​Network​ Location។​នេះ​ជា​លក្ខណ​ទូទៅ​មួយ​របស់​Windows7​ ក្នុង​ការ​កំណត់​របាំង​ការពារ​និង​ការ​កំណត់​សុវត្ថិភាព​សម្រាប់​ប្រភេទ​ នៃNetwork ​ដែល​អ្នក​និង​ធ្វើការ​តភ្ជាប់​ទៅ​កាន់។​ប្រសិន​បើ​អ្នក​ភ្ជាប់ ​Network ​មាន​ទីតាំង​ខុស​គ្នា​ឧទាហរណ៍​ដូចជា ​Network​ នៅ​ផ្ទះ​នៅ​កន្លែង​ធ្វើការ​ផ្សេងៗ​ឬ​នៅ​តាម​ហាង​កាហ្វេ​ជា​ដើម។​ដែល​ការ​ ជ្រើសរើស​យក​ប្រភេទ​នៃ​បណ្ដាញ​ទំនាក់ទំនង(Network)អាច​ឱ្យ​មាន​ភាព​ប្រាកដ​ ប្រជា​ថា​អ្នក​បាន​កំណត់​យក​កម្រិត​ប្រព័ន្ធ​សុវត្ថិភាព​បាន​ត្រឹមត្រូវ។​នៅ ​ក្នុង​នោះ​យើង​ឃើញ​ទីតាំង​នៃ​ Network ​មាន​បួន​ប៉ុន្តែ​ក្នុង​ចំណោម​ទាំង​បួន​គឺ​មាន​តែ​បី​ទេ​ដែល​យើង​មាន​ប្រើ​ ប្រាស់​ជា​ញឹកញាប់​ដែល​គេ​យក​មក​ប្រើប្រាស់​ជា ​Work​ group។

១-Home network គឺ​ប្រើ​សម្រាប់​បណ្ដាញ Network ​មួយ​ដែល​អ្នក​បាន​ស្គាល់​ពី​ឧបករណ៍​និង​ស្គាល់​មនុស្ស​ដែល​បាន​ប្រើ​ក្នុង​ បណ្ដាញ Network​នោះ​ហើយ​គ្រប់​កុំព្យូទ័រ​ទាំង​អស់​មាន​ដំណើរការ ​Home ​network​ វា​អាច​ជា​របស់ Homegroup​តែ​មួយ។​នោះ​នាំ​ឱ្យ​ Network ​discovery ​គឺ​ត្រូវ​បាន​បើក​ជានិច្ច​សម្រាប់ ​home ​network​ ដែល​អាច​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​(Users)​មើល​ឃើញ​កុំព្យូទ័រ​ទាំង​ អស់​និង​ឧបករណ៍​ផ្សេងៗ​នៅ​លើ​បណ្ដាញ ​Network ​ព្រមទាំង​អាច​អនុញ្ញាត​ឱ្យ ​users ​នៅ​ក្នុង​បណ្ដាញ​Network​ ផ្សេង​អាច​មើល​ឃើញ​កុំព្យូទ័រ​នៅ​ក្នុង​បណ្ដាញ ​network ​នោះ​ផង​ដែរ។

តើ​ network​ discovery ​ជា​អ្វី?
Network ​discovery​ គឺជា ​Network ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​កុំព្យូទ័រ​របស់​អ្នក​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ ជាមួយ​កុំព្យូទ័រ​ផ្សេងៗ​បាន​ហើយ​ឧបករណ៍​នៅ​លើ​Network ​ធ្វើ​ឱ្យ​កុំព្យូទ័រ​របស់​អ្នក​ស្គាល់​គ្នា​នៅ​ក្នុង​បណ្ដាញ​ទំនាក់​ទំនង​ នេះ។​នៅ​ក្នុង​នោះ​ដែរ​មាន ​network ​discovery ​បី​ដែល​យើង​អាច​ធ្វើការ​កំណត់​បាន។
-On: វា​មាន​តួនាទី​អាច​ឱ្យ​អ្នក​មើល​ឃើញ​កុំព្យូទ័រ​ផ្សេងៗ​ពី​កុំព្យូទ័រ​របស់​ អ្នក​ហើយ​ឧបករណ៍ ​Network​ ក៏​អាច​ឱ្យ​កុំព្យូទ័រ​ផ្សេងៗ​មើល​ឃើញ​កុំព្យូទ័រ​របស់​វិញ​ដែរ។​ចំណុច​នេះ​ ទី​កន្លែង​ដ៏​ងាយស្រួល​មួយ​ក្នុង​ការ​ចែក​រំលែក File & Printer។
-Off: វា​មាន​តួនាទី​រារាំង​ឬ​ទប់ស្កាត់​មិន​ឱ្យ​កុំព្យូទ័រ​ផ្សេងៗ​មើល​ឃើញ​ឈ្មោះ ​កុំព្យូទ័រ​របស់​អ្នក​នៅ​ក្នុង​បណ្ដាញ Network ​ផង​ដែរ​ទាំង​កុំព្យូទ័រ​ក្នុង​និង​ក្រៅ​ Network។
-Custom: វា​គឺ​ត្រូវ​បាន​គេ​ច្របាច់​បញ្ចូល​គ្នា​គ្រប់​ចំណុច​ដែល​បាន​ជាប់​ ពាក់ព័ន្ធ​ទៅ ​network ​discovery ​ដែល​ត្រូវ​បាន​គេ​បើក​ប៉ុន្តែ​មិន​មែន​គ្រប់​ជម្រើស​នៃ​ការ​កំណត់​នោះ​ទេ។​ ឧទាហរណ៍​ថា​ network ​discovery ​អាច​ត្រូវ​បាន​គេ​បើក​ប៉ុន្តែ system​ administrator​ និង​អាច​ត្រូវ​បាន​គេ​ធ្វើការ​ផ្លាស់ប្ដូរ​ជញ្ជាំង​ភ្លើង​ការពារ​(Firewall) ​ដែល​ធ្វើ​ឱ្យ​network ​discovery មាន​ឥទ្ធិពល។​ដើម្បី​ចូល​ទៅ​កំណត់​ network​ discovery >​ right​ លើ ​Network > ​Properties។

-ចុច​លើ​ ‘ Change advanced sharing setting ‘បន្ទាប់​មក​មាន​ផ្ទាំង​សារ​បង្ហាញ​ដូច​ខាង​ក្រោម។

-ជ្រើសរើស​ជាមួយ​ជម្រើស​អ្នក​ចង់​កំណត់​បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ ‘ Save changes‘ ​ដើម្បី​យល់ព្រម។
២-Work network : ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​បណ្ដាញ​ Network ​មាន​ចំនួន​កុំព្យូទ័រ​ឬ​សម្រាប់​កន្លែង​ការងារ​តូចៗ​ដែល​មាន​ដំណើរការ​ដូច​ ចំណុច​ទី​១​ខាង​លើ​ដែរ​តែ​ចំណុច​នេះ​គឺ​អ្នក​មិន​អាច​បង្កើត​ឬ​ Join ​homegroup បាន​ទេ។
៣-Public network: អាច​ប្រើ​ជាNetwork ​ទូទៅ​ជា​ពិសេស​សម្រាប់​បណ្ដាញ ​Network ​មាន​ទីតាំង​ធំ​ដែល​អ្នក​ចូល​រួម​ប្រើ​ច្រើន​។​ទីតាំង​នេះ​ត្រូវ​បាន​គេ​ បង្កើត​ឡើង​ដើម្បី​លាក់​ឈ្មោះ​កុំព្យូទ័រ​អ្នក​មិន​ឱ្យ​អ្នក​ផ្សេង​មើល​ឃើញ​ ទោះ​ស្ថិត​ក្នុង Network​ តែ​មួយ​ក៏​ដោយ​ព្រមទាំង​បាន​ជួយ​ការពារ​កុំព្យូទ័រ​អ្នក​ចេញ​ពី​កម្មវិធី​ ដែល​រំខាន​អ្នក​ពី​អ៊ីនធឺណិត​ផង​ដែរ។ Home​Group ​គឺ​មិន​ត្រូវ​បាន​ឱ្យ​ចូល​រួម​ឬ​មិន​អាច​ទំនាក់ទំនង​បាន​នៅ​លើ ​Public​ network​ បាន​ឡើយ​យើង​ network discovery ​គឺ​ត្រូវ​បាន​បិទ។​ជា​ជម្រើស​ល្អ​ដែរ​ប្រសិនបើ​អ្នក​បាន​ភ្ជាប់​កុំព្យូទ័រ ​ផ្ទាល់​ទៅ​អ៊ីនធឺណិត​ដោយ​មិន​ចាំបាច់​ប្រើ Router​ ដោយ​ប្រើ​ឧបករណ៍​ផ្សេងៗ​ជំនួស​វិញ។
៤-Domain network location: គឺ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់ ​Domain ​network ​ដូច​នៅ​តាម​សហគ្រាស​ឬ​ក្រុមហ៊ុន​និង​កន្លែង​ធ្វើការ​ធំ​ជា​ដើម។​បណ្ដាញ Network បែប​នេះ ​Client ​មិន​មាន​សិន​ធ្វើការ​ផ្ទាស់​ប្ដូរ​អ្វី​បាន​ឡើយ​គឺ​ស្ថិត​ក្រោម​ការ​ គ្រប់គ្រង​របស់ ​Administrator។ជា​បន្ត​ទៅ​ក្រោយ​ពី​លោកអ្នក​បាន​ដឹង​អំពី​តួនាទី​នីមួយ​និង ​អត្ថប្រយោជន៍​រួច​ហើយ​អ្នក​អាច​ធ្វើការ​ផ្លាស់​នូវ​ប្រភេទ​បណ្ដាញ ​Network​ របស់​អ្នក​បាន​យ៉ាង​ងាយ​ប្រសិនបើ​បាន​ជ្រើសរើស​ឬ​បាន​កំណត់​យក​ប្រភេទ​ Network ​ខុស​ក្រោយ​ពី​អ្នក​បាន​ដំឡើង ​Windows7 ​រួច​មក។ដូច្នេះ​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ចុច​ Right​ click លើ​ Network > ​Properties ។

-ចុច​លើ​ប្រភេទ​ Network ​ដែល​បាន​ជ្រើសរើស​ហើយ​អ្នក​ចង់​ប្ដូរ​ទៅ​កាន់​ប្រភេទ ​Network ថ្មី។

-ពី​ជម្រើស​ទី​១​ដល់​៣​ដោយ​ចុច​លើ​ជម្រើស​ណាមួយ​ដែល​អ្នក​ត្រូវ​ការ​បន្ទាប់ ​មក​ចុច​លើ​ប៊ូតុង​ “Close “ ​នោះ​អ្នក​និង​ទទួល​បាន​ប្រភេទ​ Network ​ថ្មី​សម្រាប់​ប្រើ​នៅ​លើ​បណ្ដាញ​Network​ របស់​អ្នក។



Share this article :

Post a Comment