System Reserved Drive ជាធម្មតាវានឹងបង្ហាញនៅពេលដែល System ឬ វីនដូរបស់អ្នក Error ជាដើម។ ហើយជាទូទៅវាមានទំហំត្រឹមតែ ១០០មេកាបៃតែប៉ុន្នោះ ដូច្នេះលោកអ្នក ក៏មិនអាចរក្សាទុកទិន្នន័យ ឬឯកសារផ្សេងនៅលើ Drive នោះបានច្រើនដែរ។ ប្រសិនបើលោកអ្នកចង់លាក់វា វាគឺជារឿងដ៏ត្រឹមត្រូវ ក្នុងការអានអត្ថបទនេះ។
នេះមិនមែនជាគន្លឹះពិសេស ឬវិធីដែលពិបាករកទេ! អ្វីដែលសំខាន់គឺ IT Khmer Shareចង់ចងក្រងជាឯកសារសម្រាប់បងប្អូនអ្នកសិក្សាជំនាន់ក្រោយទុកគ្រាន់ ជាជំនួយខ្លះ សម្រាប់ការប្រើប្រាស់កុំព្យូទ័រឲ្យស្ទាត់ជំនាញ។
——————————————–
របៀបលាក់ System Reserved Drive ក្នុងវីនដូ៧
ជាដំបូងសូមលោកអ្នកចុច Start+R ដើម្បីបើកផ្ទាំង Run រួចវាយ gpedit.mscជំហានទី២៖ សូមបន្តចូលទៅកាន់ User Configuration > Administrative Templates> Windows Components > WindowsExplorer
ជំហានទី៣៖ សូមចុចលើ Enable ដើម្បីអាចលាក់ Drive ណាមួយបាន។ ត្រង់ Pick one of the following combinations សូមរើសយក Drive ណាមួយដែលអ្នកចង់លាក់ (System Reserved ភាគច្រើន គឺនៅ Drive D) រួចចុច OK ជាការស្រេច។
សូមត្រឡប់ទៅ Window Explorer របស់អ្នក រួច Refresh វានឹងលាក់ Drive នោះជាមិនខាន។
ចំណាំ៖ ក្រៅពី Drive របស់ System Reserved អ្នកក៏អាចប្រើវិធីនេះ ទៅលាក់ Drive ផ្សេងទៀតបានផងដែរ។
Post a Comment