អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

បង្កើត​ Slideshow បញ្ចូល​រូបភាព​និង​តន្ត្រី​ដាក់​បង្ហាញ​នៅ​លើ​បណ្ដាល​សង្គម

Wednesday, December 26, 20120 comments



Slide.ly គឺជា​វ៉ិប​សាយ​មិន​គិត​ថ្លៃ​ដោយ​អនុញ្ញាត​ឱ្យ​លោកអ្នក​អាច​បង្កើត​ជា​ អាល់ប៊ុម​រូបថត​ចេញ​ពី​បណ្ដាញ​សង្គម​ដែល​ពេញ​និយម​ដូចជា​ Facebook, Flickr, Instagram, Picasa រួម​ជាមួយ​នឹង​ Google Image។ជា​ពិសេស​ថែមទាំង​ផ្ដល់​ឱ្យ​លោកអ្នក​អាច​បង្កើត​ជា​លក្ខណៈ​ slide show បាន​យ៉ាង​ល្អ​អស្ចារ្យ​ដោយ​អម​ជាមួយ​បទ​ចម្រៀង​ពីរោះ​បាន​ទៀត​ផង​។ម្យ៉ាងទៀត ​គឺ​វា​មាន​ងាយស្រួល​ប្រើប្រាស់​ Interface ដែល​លោកអ្នក​អាច​យល់​ពី​ការ​ធ្វើ​យ៉ាង​ងាយ​បំផុត​ ដោយ​ផ្ដល់​ឱ្យ​លោកអ្នក​រៀបចំ​នូវ​រូបថត​ទាំង​នោះ​ចេញ​ពី​ប្រភព​ដូចជា​ Facebook, Instagram, hard disk, ជា​ដើម​។​ដើម្បី​ឱ្យ​ជ្រាប់​កាន់តែ​ច្បាស់​ឥឡូវ​សូម​ចាប់​ផ្ដើម​អនុវត្តន៍​ តាម​ដូច​ខាង​ក្រោម​នេះ​៖​
សូម​ចូល​ទៅ​កាន់​វិប​សាយ​ Slide.ly រួច​ហើយ​ log ចូល​ទៅ​ក្នុង​គណនី​ Facebook របស់​លោកអ្នក​។បន្ទាប់​មក​សូម​ជ្រើសរើស​នូវ​ប្រភេទ​ slideshow ផ្សេងៗ​ដូចជា​ Birthday, Art&Design, Family, Music, Sport និង​ប្រភេទ​ slideshow ជា​ច្រើន​ទៀត​។

បន្ទាប់​ពី​ login រួច​លោកអ្នក​អាច​ភ្ជាប់​ទៅ​គ្រប់​គណនី​ ជា​បន្ត​សូម​ជ្រើសរើស​នូវ​អាល់ប៊ុម​រូបថត​របស់​លោកអ្នក​។ម្យ៉ាងទៀត​ក៏​អាច​ បញ្ចូល​បន្ថែម​នូវ​រូបថត​ឬ​រូបភាព​របស់​មិត្តភ័ក្ដិ​លោកអ្នក​បាន​ផង​ដែរ​។

នៅ​ពេល​លោកអ្នក​បាន​បញ្ចូល​រូបថត​ហើយ​នោះ​ លោកអ្នក​អាច​ធ្វើការ​គ្រប់គ្រង​ទៅ​លើ​រូបថត​ទាំង​នោះ​បាន​តាម​ចិត្ត​របស់​ លោកអ្នក​។ជាមួយ​គ្នា​នេះ​ដែរ​ លោកអ្នក​ក៏​អាច​រៀបចំ​ដាក់​រូបថត​ជា​ cover បាន​យ៉ាង​ងាយស្រួល​។

ទន្ទឹម​នឹង​នេះ​លោកអ្នក​អាច​ដាក់​បញ្ចូល​ជា​បទ​ចម្រៀង​ដែល​បន្ថែម​ជាមួយ​ slideshow ដោយ​ការ​ជ្រើសរើស​នៅ​ក្នុង​ YouTube ឬ​ SoundCloud ហើយ​បន្ទាប់​ពី​នោះ​លោកអ្នក​អាច​រើស​បទ​ចម្រៀង​ណាមួយ​ដែល​គិត​ថា​ពីរោះ​ចង់​ ដាក់​ជាមួយ​ slideshow ដែល​លោកអ្នក​ទើប​បាន​បង្កើត​។
Share this article :

Post a Comment