អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

បញ្ចៀស​បញ្ហា​ពេល​អ្នក​ប្រើ​គណនី Gmailផ្ញើ​សារ​មាន​ភ្ជាប់ Attachment Files

Wednesday, December 26, 20120 comments



Gmail គឺជា​សេវាកម្ម​មិន​គិត​ថ្លៃ​ដោយ​អនុញ្ញាត​ឱ្យ​លោកអ្នក​អាច​បង្កើត​គណនី​បាន​ ច្រើន​ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​លោកអ្នក​ក្នុង​ការ​ផ្ញើ​ជា​សារ​ ឬ​ upload ផ្សេងៗ​បាន​លឿន។យ៉ាង​ណា​មិញ​រាល់​ពេល​ដែល​លោកអ្នក​ចង់​ផ្ញើ​ឬ​ទទួល​អ៊ីមែល​ ពី​នរណា​ម្នាក់​នោះ​ លោកអ្នក​តែងតែ​ ភ្ជាប់​ឬattach files ណាមួយ​ទៅ​ជាមួយ។​សម្រាប់​ attachments អាច​ជា​រូបភាព​ ឯកសារ​ និង​កម្មវិធី​ជា​ដើម​ ប៉ុន្តែ​ចំពោះ​ files ខ្លះ​ក៏​មាន​បញ្ហា​ដែល​ដោយ​សារ​ពេល​ខ្លះ​លោកអ្នក​ផ្ញើ​ files ច្រើន​ក្នុង​ពេល​តែ​មួយ​ ឬ​អាច​មក​ពី​ files នោះ​មាន​ទំហំ​ធំ​ពេក​ ឬ​មួយ​ក៏​អាច​បណ្ដាល​មក​ពី​កម្មវិធី​បាន​បិទ file នោះ​មិន​អាច​ផ្ញើ​ឬ​ទទួល​បាន។​តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​បញ្ចៀស​ នូវ​បញ្ហា​ទាំង​នេះ​បាន?ដើម្បី​បញ្ចៀស​បញ្ហា​ទាំង​នេះ​លោកអ្នក​អាច​មើល​ ដំណោះស្រាយ​ដូច​ខាង​ក្រោម៖
I. បញ្ហា​ Attachment ត្រូវ​បាន​ បិទ​ឬblock នៅ​ពេល​ផ្ញើ​
ចំពោះ​កម្មវិធី​ និង​ web mail clients មួយ​ចំនួន​ត្រូវ​បាន​បិទ(block )ទៅ​លើ​ប្រភេទ​ files ដូចជា​ .exe ឬ​ scripts និង​ compressed files (.rar, .zip) ជា​ដើម។
ជំហាន​ទី​១​៖​ ដើម្បី​អាច​ធ្វើការ​ attach block file ទៅ​កាន់​សារ​របស់​លោកអ្នក​បាន​ ត្រូវ​ផ្លាស់ប្ដូរ​កន្ទុយ​(extension) file នោះ​ជា​មុន​សិន​។​បន្ទាប់​មក​សូម​ចូល​ទៅ​កាន់​ Start menu រួច​ហើយ​ជ្រើសរើស​ Computer។
ជំហាន​ទី​២៖​ បន្ទាប់​មក​ទៀត​សូម​ចុច​លើ​ថេប​ Organize វា​នឹង​បង្ហាញ​ dropdown menu ដោយ​ជ្រើសរើស​យក​ Folder and search options ។

ជំហាន​ទី​៣​៖​ សូម​ចុច​ជ្រើសរើស​លើ​ថេប​ View បន្ទាប់​មក​ដោះ​ធីក​នៅ​លើ​ Hide extensions for known file types រួច​ហើយ​ចុច​ OK ដើម្បី​ផ្លាស់ប្ដូរ​វា​ចេញ​។

ជំហាន​ទី​៤​៖​ ឥឡូវ​នេះ​សូម​ចុច​ចូល​ទៅ​ Start menu ហើយ​ចុច​បើក​ Computer ម្ដងទៀត​។រក​ទី​តាំង​ block file ហើយ​ចុច​ key F2 នៅ​លើ​ keyboard របស់​លោកអ្នក​។
ជំហាន​ទី​៥​៖​ ជា​បន្ត​ right click លើ​ file នោះ​រួចហើយ​ជ្រើសរើស​យក​ពាក្យ​ Rename ដើម្បី​ប្ដូរ​កន្ទុយ​ file .exe ទៅ​ជា​ .doc វិញ​ ក្រោយ​ពី​លោកអ្នក​បាន​ធ្វើការ​ប្ដូរ​រួច​មក​វា​នឹង​លាត់​ចេញ​ផ្ទាំង​មួយ​ដោយ ​សួរ​បញ្ជាក់​ទៅ​កាន់​លោកអ្នក​ថា​ពិត​ជា​ចង់​ផ្លាស់ប្ដូរ​មែន​ឬ​ទេ​?

ជំហាន​ទី​៦​៖​ ឥឡូវ​នេះ​បន្ទាប់​ពី​លោកអ្នក​ធ្វើ​តាម​ការ​ណែនាំ​ពី​ខាង​លើ​មក​ លោកអ្នក​អាច​ធ្វើការ​ផ្ញើ​នឹង​ទទួល​ file តាម​ អ៊ីមែល​បាន​ដូច​ធម្មតា​។
II.ការ​ Upload filesច្រើន​ក្នុង​ពេល​តែ​មួយ​
ជា​ធម្មតា​នៅ​ពេល​លោកអ្នក​ចង់​ upload file ម្ដងៗ​តែងតែ​ចុច​លើ​ file នោះ​ម្ដង​មួយ​ៗ​ដែល​ផ្ដល់​ផល​ពិបាក​ និង​ចំណាយ​ពេល​យូរ​។ដូច្នេះ​ដើម្បី​អាច​ upload files ច្រើន​បាន​ដោយ​មិន​ចាំបាច់​រង់ចាំ​យូរ​នោះ​សូម​មើល​នៅ​ខាង​ក្រោម​៖​
ជំហាន​ទី​១​៖​ សូម​បង្កើត​អ៊ីមែល​ថ្មី​ដោយ​ចុច​លើ​ថេប​ compose ដែល​ស្ថិត​នៅ​ក្នុង​ Gmail ហើយ​ដើម្បី​អាច​ attach files ទាំង​នោះ​បាន​ត្រូវ​លើ​ link attach a file ដូច​រូប​ខាង​ក្រោម​។

ជំហាន​ទី​២​៖​ បន្ទាប់​មក​សូម​បើក​ windows របស់​លោកអ្នក​រួច​ហើយ​ស្វែងរក​ folder ដែល​ជា​ទីតាំង​នៃ​ files ដែល​លោកអ្នក​ចង់​ធ្វើការ​ attach ។ចុច​លើ​ key ctrl ដែល​ស្ថិត​នៅ​លើ​ keyboard នោះ​ឱ្យ​ជាប់​រួច​ហើយ​ប្រើ​ mouse ចុច​ជ្រើសរើស​ files ណាមួយ​ឬ​ច្រើន​ទៅ​តាម​ចិត្ត​ដែល​លោកអ្នក​ចង់​ upload ។

ជំហាន​ទី​៣​៖ក្រោយ​ពី​លោកអ្នក​ធ្វើការ​ជ្រើសរើស​រួច​មក​ ជា​បន្ត​សូម​ចុច​ប៊ូតុង​ Open។
ជំហាន​ទី​៤​៖​ បន្ទាប់​មក​ទៀត​រាល់​ files និង​សារ​ដែល​លោកអ្នក​បាន​ upload និង​បញ្ជូន​ទៅ​កាន់​ Servers។

III.បំបែក​ទំហំ​ file ធំ​ៗ​ទៅ​ជា​ចំណែក​តូច​ៗ​
ជា​ការ​ពិត​ណាស់​សម្រាប់​សេវាកម្ម​អ៊ីមែល​ក្នុង​ការ​ផ្ញើ​ files ដែល​មាន​ទំហំ​លើស​ពី​ 25MB វា​មិន​អនុញ្ញាត​ឱ្យ​លោកអ្នក​ផ្ញើ​ចេញ​បាន​ឡើយ​។ឧទាហរណ៍​ថា​លោកអ្នក​មាន​ file 5MB ហើយ​ដើម្បី​ឱ្យ​លោកអ្នក​អាច​ផ្ញើ​ file នោះ​បាន​លោកអ្នក​ត្រូវ​បំបែក​វា​ជា​ផ្នែក​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ បន្ទាប់​មក​បំបែក​វា​ដោយ​ឡែក​ៗ​ចូល​ទៅ​ក្នុង​សារ​។ហើយ​ដើម្បី​ធ្វើ​វា​បាន​ លោកអ្នក​ត្រូវ​ប្រើ​ Tool ​ជំនួយ​នោះ​គឺ​ Xtremsplit ។ វា​គឺជា​កម្មវិធី​មិន​គិត​ថ្លៃ​ដែល​មាន​ជា​ភាសា​បារាំង​ ដោយ​ផ្ដល់​ផល​ពិបាក​ដល់​លោកអ្នក​ខ្លះ​ដែរ​ សូម​ធ្វើ​តាម​ដូច​ខាង​ក្រោម​៖​
ជំហាន​ទី​១​៖​ ជា​ដំបូង​ទាញ​កម្មវិធី​ Xtremsplit យក​មក​ដាក់​លើ​កុំព្យូទ័រ​របស់​អ្នក​។
ជំហាន​ទី​២​៖​ ក្រោយ​ពី​ទាញ​យក​រួច​វា​មិន​ទាមទារ​ឱ្យ​ដំឡើង​អ្វី​ឡើយ​សម្រាប់​កម្មវិធី​ មាន​ភាព​សាមញ្ញ​ក្នុង​ការ​ដំណើរការ​ដោយ​គ្រាន់តែ​ចុច​ពីរ​ដង​ទៅ​លើ​ download file បន្ទាប់​មក​ចុច​អក្សរ​ S។

ជំហាន​ទី​៣​៖​ ជ្រើសរើស​ file ដែល​លោកអ្នក​ចង់​បំបែង​ជា​ផ្នែក​ៗ​ ហើយ​ចុច​ Open។
ជំហាន​ទី​៤​៖​ ចុច​អក្សរ​ D ដើម្បី​អាច​ផ្លាស់ប្ដូរ​ទីតាំង​ដែល​ជា​កន្លែង​បន្ទាប់​ពី​លោកអ្នក​បាន​ធ្វើការ​បំបែក​វា​។

ជំហាន​ទី​៥​៖​ ប៊ូតុង​ដែល​ស្ថិត​នៅ​ខាង​ក្រោម​ windows ‘Taille des parties‘ ដោយ​បញ្ជាក់​ប្រាប់​ពី​ទំហំ​ file ដែល​បាន​បំបែក​ ឧទាហរណ៍​ 4MB។ជា​បន្ត​សូម​ចុច​ប៊ូតុង​ COUPER។

ជំហាន​ទី​៦​៖​ ក្រោយ​មក​ទៀត​នឹង​មាន​សារ​មួយ​ចេញ​មក​នៅ​ពេល​វា​ធ្វើការ​ចប់​ សូម​ចុច​ OK។
ជំហាន​ទី​៧​៖​ ឥឡូវ​នេះ​បញ្ហា​ការ​ upload files ច្រើន​ក្នុង​ពេល​តែ​មួយ​បាន​រួចរាល់​អស់​ហើយ​ ដូច្នេះ​លោកអ្នក​អាច​ផ្ញើ​ទៅ​កាន់​មិត្តភ័ក្ដិ​នឹង​មិត្ត​រួម​ការងារ​បាន​ យ៉ាង​ងាយស្រួល​។
IV. រួម​បញ្ចូល​បំណែក​នៃ​ file ឱ្យ​ចូល​គ្នា​វិញ​
ខណៈ​នេះ​នៅ​ពេល​លោកអ្នក​បាន​ផ្ញើ​ file ទៅ​កាន់​មិត្តភ័ក្ដិ​នឹង​មិត្ត​រួម​ការងារ​របស់​លោកអ្នក​ ពួក​គាត់​នឹង​ត្រូវ​បង្កើត​ឡើង​វិញ​នូវ​ file ដើម​ ហើយ​ម្យ៉ាងទៀត​ពួក​គាត់​នឹង​ត្រូវ​ការ​ប្រើ​នូវ​កម្មវិធី​ Xtremsplit ផង​ដែរ​។
ជំហាន​ទី​១​៖​ ជា​បឋម​ពូក​គាត់​នឹង​ត្រូវ​ការ​រក្សាទុក​រាល់​បំណែក​នៃ​ទីតាំង​ file នៅ​ក្នុង​អ៊ីមែល​ខុស​ៗ​គ្នា​ឱ្យ​ស្ថិត​ក្នុង​ folder តែមួយ​នៅ​លើ​ hard drive របស់​ពួក​គាត់​។
ជំហាន​ទី​២​៖​ ក្រោម​មក​ពូក​គាត់​ត្រូវ​ដំណើរការ​កម្មវិធី​ Xtremsplit ដោយ​ជ្រើសរើស​នូវ​ option Coller។

ជំហាន​ទី​៣​៖​ ចុច​អក្សរ​ S ហើយ​ជ្រើសរើស​ file ទី​មួយ​ ពោល​គឺ​ file ដែល​បញ្ចប់​ដោយ​ឈ្មោះ​ 001.xtm បន្ទាប់​មក​ចុច​ Open។

ជំហាន​ទី​៤​៖​ សូម​ចុច​លើ​ប៊ូតុង​ COLLER ។
ជំហាន​ទី​៥​៖​ ជា​ចុង​ក្រោយ​ ចុច​ OK រួច​ហើយ​ពួក​គាត់​នឹង​ទទួល​បាន​នូវ​ file ដើម​ ហើយ​ត្រឡប់​ទៅ​ជា​ទំហំ​ពិត​៕

Share this article :

Post a Comment