របៀបបម្លែង Virtual Machines ពី VirtualBox ទៅ VMware
Wednesday, December 26, 20120 comments
VirtualBox និង VMware គឺប្រើប្រាស់នូវ format virtual machine ផ្សេងពីគ្នា ប៉ុន្តែយើងក៏អាចបម្លែងប្រព័ន្ធប្រតិបត្តិការរបស់ VirtualBox ទៅប្រើនៅលើ VMware បានដែរ។ សូមធ្វើតាមការណែនាំដូចខាងក្រោម៖
មុននឹងបម្លែងវាពី VirtualBox ទៅ VMware យើងត្រូវប្រាកដថា យើងបានបិទ “Powered off” ក្នុង VirtualBox ហើយមិនមែនត្រឹមតែ Suspended នោះទេ។ ប្រសិនវានៅ Suspended យើងត្រូវដំណើរការនូវ Virtual Machine នោះរួចបិទវា
បន្ទាប់មកចុចលើ File Menu នៅក្នុង VirtualBox រួចជ្រើសរើសយក Export Appliance
រួចចុច Choose ដើម្បីជ្រើសរើសយក Virtual Machine ណាដែលយើងចង់បម្លែង បន្ទាប់មកចុច Next រួចជ្រើសរើសទីតាំងដើម្បីផ្ទុក File ដែលបម្លែងហើយ
ពេលនោះ VirtualBox នឹងចាប់ផ្តើមបង្កើតនូវ Virtualization Format Archive (OVA file) ដែលអាចឲ្យ VMware អាច Import បាន។ វាប្រហែលជាត្រូវចំណាយពេលយូរបន្តិច គឺវាអាស្រ័យទៅលើទំហំ Virtual Machine របស់យើង
បន្ទាប់ពីការបម្លែងត្រូវបានបញ្ចប់ យើងចូលទៅក្នុង VMware ដើម្បី Import នោះចូលដោយចុចលើពាក្យថា Opena Virtual Machine រួចជ្រើសរើសរក File ដែលយើងបានបម្លែងអំបាញ់មិញ
បន្ទាប់មកវានឹងចេញនូវផ្ទាំងមួយដើម្បី Warning យើង ដូចនេះយើងគ្រាន់តែចុចលើពាក្យ Retry ពេលនោះវានឹងចាប់ផ្តើមដំណើរការនូវ Virtual Machine របស់យើង។
ចំពោះការបំលែងពី VMware មក VirtualBox វិញ យើងនឹងលើកយកមកបង្ហាញនូវក្នុងអត្ថបទក្រោយៗទៀត សូមរង់ចាំតាមដានទាំងអស់គ្នា។
Post a Comment