របៀបផ្លាស់ប្ដូរចំនួន Rows នៃ Metro Start Menu ក្នុង Windows 8
Monday, March 11, 20130 comments
Metro Start Menu គឺជា Feature ថ្មីមួយក្នុង Windows 8 ដែលអាចឲ្យយើង Access ចូលទៅក្នុង App ផ្សេងៗបានយ៉ាងងាយ។ ហើយបើសិនជាអ្នកចង់ផ្លាស់ប្ដូរចំនួន Rows នៃ Metro Start Menu នោះ តើអ្នកគួរធ្វើយ៉ាងដូចម្ដេច? ថ្ងៃនេះ IT Khmer Shareនឹងលើកយកនូវវិធីផ្លាស់ប្ដូរនោះមកបង្ហាញជូនអ្នកទាំងអស់គ្នា។
មុនដំបូងយើងត្រូវចូលទៅក្នុង Registry Editor ដោយចុច Start + R ដើម្បីបើក Run រួចវាយពាក្យ Regedit ហើយចុច Enter
បន្ទាប់មកយើងត្រូវចូលទៅកាន់ទីតាំងដូចខាងក្រោម៖
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ImmersiveShell\Grid
ត្រង់ផ្នែកខាងស្តាំត្រូវ Double Click នៅលើពាក្យថា Layout_AvailableHeightCells
ពេលនោះវានឹងលោតចេញនូវផ្ទាំងមួយដើម្បីឲ្យយើងកែនូវ Value Data របស់វា។ អ្នកអាចកែតំលៃវាទៅតាមការរៀបរាប់ដូចខាងក្រោម៖
ចំពោះ Resolution 1024 × 768 និង 1280 × 720 គឺយើងអាចដាក់ 4 row
ចំពោះ Resolution 1440 × 900 និង 1600 × 900គឺយើងអាចដាក់ 5 row
ចំពោះ Resolution 1280 × 1024, 1440 × 900 និង 1920 × 1080គឺយើងអាចដាក់ 6 rows
ចំពោះ Resolution 1920 x 1200គឺយើងអាចដាក់ 7 rows
ចំពោះ Resolution 2560 × 1920គឺយើងអាចដាក់ 10 rows
យើងត្រូវវាយនូវតំលៃចូលទៅក្នុងប្រអប់ Value Data ទៅតាមចំនួន Row ដែលយើងចង់បាន
ពេលវាយរួចរាល់ ចុច OK ហើយ Log Off ឬក៏ Restart កុំព្យូទ័ររបស់យើង នៅពេលដែលវាបើកមកវិញ យើងនឹងឃើញថា ចំនួន Row នៃ Metro Start Menu របស់យើងត្រូវបានផ្លាស់ប្ដូរ។
Resource by : cm.com.kh
Post a Comment