បង្កើត Project Timelines នៅក្នុងកម្មវិធី Microsoft PowerPoint
Wednesday, December 26, 20120 comments
កម្មវិធី Microsoft PowerPoint ជាកម្មវិធីមួយដែលបានផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងដើម្បីបង្កើត និងបង្ហាញ Presentation។ ឥឡូវនេះអ្នកកាន់តែមានភាពងាយស្រួលទៀតហើយជាមួយកម្មវិធីនេះ គឺអ្នកអាចបង្កើត Project Timelines ជាមួយ Add-on ឈ្មោះថា Office Timelines ដែលអាចឱ្យអ្នកបង្កើតនិងបង្ហាញពីកាលបរិច្ឆេទនិមួយៗនៃការងារ របស់អ្នក។
ជាមួយនឹង Office Timelines អ្នកនឹងអាចបង្កើតនូវតារាងស្ថិតិជាមួយកាលបរិច្ឆេទត្រឹមត្រូវនៃ ដំណើរការ Projects និមួយៗរបស់អ្នក។ ឧទាហរណ៍ អ្នកបានរៀបចំគម្រោងឬ Project មួយសម្រាប់ក្រុមហ៊ុនឬអង្គការរបស់អ្នក ហើយពេលដែលអ្នករៀបចំធ្វើបទបង្ហាញអ្នកនឹងត្រូវនិយាយអំពីដំណើរ ការគម្រោងនេះ ពីអតីតភាពរហូតដល់បច្ចុប្បន្នភាព ដូចនេះការប្រើប្រាស់ Office Timeline នឹងអាចជួយសម្រួលក្នុងការបង្កើតតារាងពេលវេលាឱ្យអ្នកយ៉ាងងាយ ស្រួល។ ដើម្បីអាចដំណើរការ Office Timelines ជាមួយកម្មវិធី Microsoft PowerPoint 2010 បានអ្នកត្រូវអនុវត្តជាមួយ IT Khmer Share នូវជំហានដូចខាងក្រោម៖
១.ដំបូងអ្នកត្រូវចូលទៅទាញយក Add-on Office Timelineពីគេហទំព័រនេះ www.officetimeline.com។
២.បន្ទាប់មកអ្នកត្រូវចុចលើ Download ហើយអ្នកត្រូវបំពេញព័ត៌មានលម្អិតដើម្បីទាញយក បន្ទាប់មកចុច Submit ។
៣. នៅពេលដែលអ្នកទាញយកវារួច អ្នកត្រូវដំឡើងកម្មវិធីនេះចូលទៅកុំព្យូទ័ររបស់អ្នក។
៤. ក្រោយពេលដែលអ្នកដំឡើងរួចរាល់ហើយអ្នកត្រូវចូលទៅបើកកម្មវិធី Microsoft PowerPoint ។ ពេលនោះអ្នកនឹងឃើញមាន Slide Presentationsមួយចំនួនដែលបង្ហាញពីវិធីប្រើប្រាស់ add-on នេះ។
៥. ដើម្បីបង្កើតឯកសារ Presentation ថ្មីអ្នកត្រូវចុចលើពាក្យ Office Timeline ដែលមានលើ Menu Bar រួចចុចលើ New ។
៦. ពេលនោះអ្នកនឹងឃើញមានផ្ទាំងមួយចេញមកដើម្បីឱ្យអ្នកជ្រើសរើសយក ទម្រង់ណាមួយដែលអ្នកត្រូវការ បន្ទាប់មកអ្នកអាចជ្រើសរើសយកទម្រង់ណាមួយនោះរួចចុច Next ។
៧. បន្ទាប់មកទៀតអ្នកត្រូវបំពេញប្រភេទការងារនិងឈ្មោះ Project របស់អ្នកចូលទៅក្នុងតារាងដែលមានបង្ហាញដូចខាងក្រោម។ ហើយអ្នកក៏ត្រូវបំពេញកាលបរិច្ឆេទនៃ Eventទៅតាមប្រភេទនៃ Project របស់អ្នក ផងដែរ ម្យ៉ាងវិញទៀតដើម្បីបង្កឱ្យមានភាពងាយស្រួលក្នុងការធ្វើបទ បង្ហាញនិងការមើលរបស់អ្នកទស្សនា អ្នកអាចជ្រើសរើសពណ៌ខុសៗគ្នាដើម្បីតំណាងឱ្យប្រភេទនៃ Project របស់អ្នក។
៨. ក្រោយមកអ្នកត្រូវបំពេញប្រភេទនិងឈ្មោះបេសកកម្មការងាររបស់អ្នក ហើយអ្នកក៏ត្រូវបំពេញកាលបរិច្ឆេទចាប់ផ្ដើមនិងកាលបរិច្ឆេទបញ្ចប់ នៃបេសកកម្មនិមួយៗផងដែរ។ នៅពេលបំពេញចប់អ្នកអាចចុច Finish ដើម្បីបញ្ចប់ដំណើរការ ។
៩. នៅពេលនោះអ្នកនឹងឃើញមានផ្ទាំងមួយដើម្បីឱ្យអ្នកជ្រើសរើស Milestones សម្រាប់ការបង្ហាញ។ អ្នកអាចផ្លាស់ប្ដូរបែបបទនៃការបង្ហាញណាមួយដែលអ្នកពេញចិត្ត ដូចជា ការបង្ហាញបែបដងទង់ជាតិជាដើម។ ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរអ្នកត្រូវចុច Yes តែបើអ្នកមិនចង់ផ្លាស់ប្ដូរទេអ្នកអាចចុច No ។
១០. អ្នកនឹងឃើញមានផ្ទាំងស្លាយមួយដែលបង្ហាញពី Timeline នៃ Project របស់អ្នកនៅលើកម្មវិធី Microsoft PowerPoint ។ លោកអ្នកក៏អាចកំណត់និងកែតម្រូវប្រភេទនៃ Project របស់អ្នកបានផងដែរយ៉ាងងាយស្រួល។
នៅទីបញ្ចប់យើងសង្កេតឃើញថាការប្រើប្រាស់ Office Timeline ជាមួយកម្មវិធី Microsoft PowerPoint គឺពិតជាផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ការធ្វើកាលបរិច្ឆេទ ជាមួយ Project ឬ ការងាររបស់អ្នក។ ម្យ៉ាងវិញទៀតអ្នកក៏ងាយស្រួលក្នុងធ្វើបទបង្ហាញអំពីគម្រោងរបស់ អ្នកទៅកាន់បុគ្គលិកឬអ្នកទស្សនាឱ្យងាយយល់ផងដែរ៕
Labels:
Technic,
Technology
Post a Comment