អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

Free USB Guard បង្ហាញ​ពី USB Drives ដែល​មិនទាន់​ដកចេញ​មុនពេលបិទ​កុំព្យូទ័រ​

Sunday, December 2, 20120 comments

 
Free USB Guard គឺជា​កម្មវិធី​មួយ​ដែល​អាច​បង្ហាញ​នូវ External Drive (USB Flash, External Hard Disk និង CD-Rom ជាដើម) ដែល​ភ្ជាប់​ជាមួយ​កុំព្យូទ័រ​នៅពេល​ដែល​យើង Restart ឬ បិទ​កុំព្យូទ័រ ហើយ​មិនទាន់​បានដកវាចេញ នោះ​វានឹង​លោត Message មួយ​បញ្ជាក់​ប្រាប់ថាយើង​មិនទាន់​បាន Disconnect drive ទាំងនោះ (មានន័យថា មិនទាន់​បាន​ដកចេញ​នូវ External Drive) ។ លើសពីនេះទៅទៀត​កម្មវិធី​នេះមាន​ភ្ជាប់​មកជាមួយ​នូវ​ប៊ូតុង Shutdown, Standby, Hibernate, logoff, និង Restart មកជាមួយ​ផងដែរ ។
វិធី​ប្រើ​ប្រាស់​
ចំពោះ ​កម្មវិធី​នេះគឺវាមិនទាមទារ​ឲ្យ​ធ្វើការ​ដំឡើង​នោះទេ គឺ​គ្រាន់តែ​លោកអ្នក​ធ្វើការ Copy File Free_USB_Guard.exe ដែល​មាននៅ​ក្នុង CD ទស្សនាវដ្ដី​អាន លេខ៤០ បន្ទាប់មក Double Click ទៅលើ​កម្មវិធី​នោះ​វានឹង​បង្ហាញ​នៅ​ក្នុង taskbar Customize ។
​ នៅពេល​ដែល​ម៉ាស៊ីនរបស់​លោកអ្នក​មានដោត​នូវ USB Flash, External Hard Disk ឬ​ក៏  CD នៅ​ក្នុង CD-Rom ហើយភ្លេចដក​នៅពេល shutdown ឬ restart ម៉ាស៊ីននោះ​វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាងក្រោម ៖ 
 


ម្យ៉ាង ​វិញទៀត​លោកអ្នក​អាច​កំណត់​ក្នុង​ការ​បង្ហាញ ឬ មិន​បង្ហាញ Drives  ​កុំព្យូទ័រ​របស់អ្នក​ជាមួយនឹង​USB Guard នេះបាន ដោយ​គ្រាន់តែ​ចូល​ទៅកាន់ taskbar Customize បន្ទាប់មក Right Click លើ​កម្មវិធី (Free USB Guard) ហើយមកយកពាក្យថា” monitor the presence of these drives ” ។ លោកអ្នក​អាច​ធ្វើការ​ជ្រើសរើស Drives សម្រាប់​ឲ្យ​បង្ហាញ​បានដោយធឺត (√) នៅខាងមុខ drive នោះ សូមមើលរូប​ខាងក្រោម ៖



ដើម្បី​ឲ្យ​កម្មវិធី​នេះដំណើការដោយស្វ័យ​ប្រវត្តិ​នៅពេល​លោកអ្នក​បើក​នូវ Windows មកដំបូង សូម Right Click លើ​កម្មវិធី (Free USB Guard) ហើយធឺត (√) នៅខាងមុខពាក្យថា Autostart With Windows

Share this article :

Post a Comment