អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ជជែកកម្សាន្តជាមួយ imo

Wednesday, December 19, 20120 comments



កាលពីពីរថ្ងៃមុននេះ មានការរអាក់រអួលផ្នែកបច្ចេកទេស ដោយមានអ្នកបើកមើលគេហទំព័រនេះមានចំនួនច្រើន រហូតដល់៤០០០ នាក់ក្នុងខែ (បើប្រៀបនឹងខែមុនគឺ ជាង ១០០០នាក់ តែប៉ុន្នោះ)…. ចំនួនទស្សនា 201,773 ដង (51.31 ចុច/ម្នាក់)។

ការប្រើហួសកំណត់ (run out of bandwidth) នៃការបើកវ៉ិបសាយ 
IT Khmer Share

IT Khmer Share សូមងាកអារម្មណ៍លោកអ្នកមកប្រធានបទយើងវិញគឺនិយាយពី imo ។ imo គឺជាកម្មវិធីវ៉ិបសាយ (web application) មួយ ដែលអនុញ្ញាតឲ្យលោកអ្នកធ្វើការជជែកកម្សាន្តដោយសេរី ។ ក្នុងនោះរួមមាន គណនី imo, MSN, Skype, Yahoo, Google Talk, Facebook, AIM/ICQ, Jabber, VKoktakte, MySpace, Hyves, Steam។
លោកអ្នកអាចធ្វើការឡុកអ៊ីនចូលប្រើគណនីទាំងអស់នេះក្នុងពេលតែមួយបាន ដោយគ្រាន់តែចុចលើ Add Account រួចរើសយកគណនីណាមួយបន្ថែមនោះជាការស្រេច។
ចុចលើ Add Account

ជាពិសេសទៅទៀតនោះគឺលោកអ្នកអាច៖
  1. ជជែកកម្សាន្តជាក្រុម (Chat Group)
  2. ជជែកកម្សាន្តជាលក្ខណៈសម្លេង ឬជាវីដេអូ (Audio or Video)
  3. ភ្ជាប់ File ជាលក្ខណៈរាយ ឬសំនុំ (Attach as File or Compress File)
  4. មើលប្រវត្តិរូបខ្លីៗ របស់មិត្តអ្នក (Profile)
  5. មើលប្រវត្តិនៃការជជែកកម្សាន្ត (History)….
តើអ្នកនៅរង់ចាំអ្វីទៀត? សូមចូលទៅកាន់ https://imo.im/។
Share this article :

Post a Comment