IT Khmer Share សូមលើកការរចនាដោយប្រើប្រាស់កម្មវិធី Adobe Photoshop ងាយៗមកបង្ហាញជូនលោកអ្នកដែលមានចំណូលចិត្តខាងរចនារូបភាព នោះគឺរបៀបបង្កើតរូបភាពបក ក្នុង Photoshop។
ចំណាំ៖ ប្រសិនបើអ្នកប្រើ Warp filter នោះវានឹងដំណើរការសម្រាប់តែ Photoshop CS2 ឬកំណែប្រែខ្ពស់ជាងនេះតែប៉ុន្នោះ។ជាដំបូងសូមបើកកម្មវិធី Photoshop រួចបើករូបភាពដែលអ្នកចង់រចនា ឬដាក់ Effect ទៅលើ។ បន្ទាប់មកសូមដោះសោរ (unlock) background layer ។ ដើម្បីដោះសោរ សូមចុចពីរដង (double click) លើ lock icon ក្នុង layers palette នោះ (សូមមើលរូប)។
ក. សូមប្រើឩបករណ៍ Rectangular Marquee (ដើម្បីគូរប្រអប់បួនជ្រុង) ហើយសូមចុច Shift key ឲ្យជាប់ កំឡុងពេលចុច។ សូម Select យក square area ហើយដាក់លើទីតាំងណាមួយនៃរូបភាពរបស់អ្នក (រូបដែលបានបើក)។
ខ. សូមប្រើ ឩបករណ៍ Gradient (G) ដោយប្រើពណ៌ សនិងខ្មៅដើម្បីគូរ (black and white gradient) ដែលជាពណ៌ដើម (Default) បើអ្នកមិនបានកែប្រែទេនោះ។
គ. សូមចុច Ctrl+D ដើម្បីដក select (deselect) នូវទីតាំងដែលបាន select ហើយចូលទៅកាន់ Edit > Transform > Warp ឬ CTRL + T ចុច Mouse ស្តាំ => Wrap
សូមពិនិត្យរូប រួចអនុវត្តន៍តាមបីជំហាន (ក, ខ និងគ)៖
ឥឡូវនេះសូមទាញរូប ពីក្រោមឡើងមកលើ បញ្ឆិត (ដូចរូបខាងក្រោម) រួចចុច Enter ។
ដើម្បីទទួលបានរូបភាពដូចកុហកពិតៗ សូមបន្ថែមស្រមោលដល់រូបភាពនេះ (drop shadow) ដោយចូលទៅកាន់ Layer > Layer Styles > Blending Options ។ តែប៉ុន្នេះលោកអ្នកនឹងទទួលបានរូបភាព ដែលដូចជា បកចេញពីបន្ទះអ្វីមួយចឹង!
សម្រាប់សំនួរ និងមានបញ្ហាកំឡុងពេលអនុវត្ត៍ សូមចោលជាមតិ … IT Khmer Share សូមសន្យាថា នឹងឆ្លើយតបឲ្យបានរហ័សបំផុតតាមតែអាចធ្វើទៅបាន។ សូមអរគុណ!
Post a Comment