របៀបកាត់ផ្ទៃក្រោយរបស់រូបភាពក្នុង Photoshop
Wednesday, December 19, 20120 comments
តើលោកអ្នកធ្លាប់កាត់ផ្ទៃក្រោយរបស់រូបភាពដោយប្រើប្រាស់ Photoshop ដែរឬទេ? លោកអ្នកអាចធ្វើវាបានតាមវិធីជាច្រើនផ្សេងៗគ្នា។ ឩទាហរណ៍ លោកអ្នកអាច select រូបភាពដែលអ្នកចង់កាត់ ដោយប្រើ selection tool រួច apply feather បន្ទាប់មកទៀតកាត់វាចេញ រួចយកទៅ paste លើ Layer មួយថ្មីទៀត ដែលគ្មាន Background (transparent layer)។
ប៉ុន្តែវិធីបែបនេះពិតជាចំនាយពេលច្រើន និងធ្ចើឲ្យ Layer កាន់តែច្រើន ជាហេតុនាំឲ្យ File របស់អ្នកកាន់តែធំទៀតផង។ IT Khmer Share សូមលើកយកវិធីសាស្រ្តដ៏ងាយស្រួល និងរហ័សមួយផ្សេងទៀតមកបង្ហាញជូនលោកអ្នក – ដោយប្រើប្រាស់នូវឧបករណ៍ឈ្មោះថា "Background Eraser"។
ឧបករណ៍ Background Eraser ជួយលោកអ្នកក្នុងការលុបផ្ទៃក្រោយនៃរូបភាព ដោយការចាប់យកពណ៌ដែលប្រហែលៗគ្នា ដែលប្រើចំនុចកណ្តាល (សញ្ញាបូក) ជាសំគាល់ក្នុងការចាប់យក។ ការប្រើប្រាស់ឧបករណ៍មួយនេះពិតជាងាយស្រួលខ្លាំងណាស់។ សូមបើករូបភាពណាមួយរបស់អ្នក ជាមួយកម្មវិធី Photoshop ឥឡូវនេះ រួចជ្រើសយកឧបករណ៍ Background Eraser ពី toolbox ។
បន្ទាប់មកនៅក្នុង Background Eraser tool options (នៅខាងលើរូបភាព) សូមកំណត់ត្រង់ ‘limit’ option ដាក់ថា "Find Edges" និងត្រង់ ‘tolerance’ option ដាក់ត្រឹម ២០% ហើយសូមរើសយក sampling: continuous (មើលរូប)។
តែប៉ុន្នេះ លោកអ្នកអាចធ្វើការលុបផ្ទៃក្រោយបានដោយងាយស្រួល ដោយគ្រាន់តែចុចលើតំបន់ដែលមានពណ៌ស្រដៀងគ្នា (ពណ៌ផ្ទៃក្រោយ) នោះវានឹងធ្វើការលុបចោល។ តែសូមប្រយ័ត្ន កុំឲ្យសញ្ញាចុចនោះ ប៉ះលើរូប ដែលមិនមែនជាផ្ទៃក្រោយឲ្យសោះ (ឧ. ដូចជារូបមនុស្សជាដើម)។
ជាចុងក្រោយ បន្ទាប់ពីលោកអ្នកបានលុបចោលផ្ទៃក្រោយរូបភាព តាមដែលអ្នកចង់លុបហើយ សូមរក្សាទុក (Save as) ជាប្រភេទ *.png ឬក៏ *.gif ទើបអាចចេញជារូបដែលគ្មានផ្ទែក្រោយបាន។
បញ្ជាក់៖ បើរក្សាទុកជា *jpg ឬ *.jpeg នោះវានឹងចេញផ្ទែក្រោយពណ៌ស។
Post a Comment