ក្នុងការប្រើប្រាស់កុំព្យូទ័រ តែងតែមានបញ្ហាទាក់ទងនឹងការចែក Partition របស់ជា Drive នីមួយៗផ្សេងគ្នា។ ក្រោយពេលដែលបានបែងចែករួចហើយ តែពេលខ្លះចង់ពង្រីក ឬបង្រួមមកវិញពិតជាមិនមែនជារឿងងាយស្រួលទេ បើលោកអ្នកស្វែងរកឧបករណ៍ដែលមានស្រាប់ក្នុងវីនដូ ដូចជាការប្រើ Command Prompt ដើម្បីបញ្ជាជាដើម។ បញ្ហាដែលលោកអ្នកត្រូវពង្រីក ឬបង្រួមភាគច្រើនអាចបណ្តាលមកពី Drive C (Drive OS) ត្រូវការតំឡើងកម្មវិធីបន្ថែមដែលមានទំហំធំជាង ទំហំ (Drive C) ដែលអ្នកមានបច្ចុប្បន្ន ឬមួយផ្សេងទៀតគឺ Drive C របស់លោកអ្នកចេញពណ៌ក្រហម ដែលជាសញ្ញាបញ្ជាក់ថា Drive របស់អ្នកគួរលុប File ឬមួយចំនួនចោល ឬត្រូវពង្រីក ដើម្បីឲ្យដំណើរការរបស់ម៉ាស៊ីនរបស់លោកអ្នកមានភាពល្អប្រសើរ ។
IT Khmer Share សូមលើកកម្មវិធីជំនួយក្នុងការពង្រីក – បង្រួម – លុបចោល – ផ្លាស់ទី -លាក់ …. Partition បានដោយសុវត្ថិភាពនោះគឺ EaseUS Partition MasterHome ជាកម្មវិធីដែលអនុញ្ញាតឲ្យលោកអ្នកទាញយកមកប្រើដោយឥតគិតថ្លៃ។
សូមទាញយកដោយ ចុចទីនេះ។បន្ទាប់ពីទាញយក និងតំឡើងរួចរាល់ហើយ សូមបើកចូលទៅក្នងកម្មវិធី EaseUS Partition Master សូមចុចលើ Go to main screen ដើម្បីចាប់ផ្តើមប្រតិបត្តិការណ៍ ចែក ផ្លាស់ប្តូរ និងពង្រីក ឬង្រួម Partition របស់អ្នក (សូមពិនិត្យរូប)។
ឧ. ដើម្បីពង្រីកទំហំ Partition
លោកអ្នកគ្រាន់តែទាញ ទៅនិងទាញមកគឺរួចស្រេច ហើយ Restart កុំព្យូទ័ររបស់អ្នក
ប្រសិនបើវាទាមទារ។ សូមមើលវីដេអូខាងក្រោម។
Post a Comment