អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី​ភ្ជាប់​ Internet កុំព្យូទ័រ​តាម​រយៈ​ទូរស័ព្ទ​ដៃ​

Wednesday, December 26, 20120 comments



នៅ​ក្នុង​ IT Khmer Share នឹង​បង្ហាញ​ពី​ វិធី​សាស្ត្រ​មួយ​ដែល​អាច​ឱ្យ​អ្នក​ភ្ជាប់ Internet កុំព្យូទ័រ​តាម​រយៈ​ Bluetooth ពី​ទូរស័ព្ទ​ដៃ​របស់​អ្នក​យ៉ាង​ងាយ​ស្រួល​បំផុត។ អ្នក​អាច​ប្រើ​ Internet ក្នុង​កុំព្យូទ័រ​របស់​អ្នក​ប្រៀប​បី​ដូច​ជា​ភ្ជាប់ Modem អញ្ចឹង​ដែរ។ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​ភ្ជាប់​ Internet កុំព្យូទ័រ​តាម​រយៈ​ទូរស័ព្ទ​ដៃ​បាន​?
ដើម្បី​អាច​ភ្ជាប់ Internet តាម​រយៈ​ទូរស័ព្ទ​ដៃ​ទៅ​កុំព្យូទ័រ​បាន​អ្នក​ត្រូវ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖
ឧបករណ៍​ត្រូវ​មាន ៖
-កុំព្យូទ័រ​យូរ​ដៃ (Laptop) ដែល​មាន​ Bluetooth
-ឬ​កុំព្យូទ័រ​លើ​តុ​ដែល​មាន​ភ្ជាប់​ជាមួយ​ឧបករណ៍​ Bluetooth ដោត​ពី​ខាង​ក្រៅ
-ទូរស័ព្ទ​ដៃ​ដែល​មាន​ Bluetooth និង​អាច​ភ្ជាប់​ Internet បាន។
វិធី​ភ្ជាប់​ Internet តាម​រយៈ​ Bluetooth ទូរស័ព្ទ​ទៅ​កុំព្យូទ័រ
១. ដើម្បី​អាច​ភ្ជាប់​ Internet កុំព្យូទ័រ​តាម​ទូរស័ព្ទ​ដៃ​បាន​ ដំបូង​អ្នក​ត្រូវ​ចុច​លើ​ Icon រូប Blueooth ដែល​មាន​នៅ​លើ​ Toolbar ខាង​ក្រោម​ឆៀង​ខាង​ស្ដាំ​នៃ​អេក្រង់​កុំព្យូទ័រ​ រួច​​ចុច​លើ​ពាក្យ Add a device

២. បន្ទាប់​មក​វា​នឹង​ចេញ​ផ្ទាំង​ Add a device ហើយ​អ្នក​ត្រូវ​បើក Bluetooth ទូរស័ព្ទ​ដៃ​របស់​អ្នក​ ពេល​នោះ​កុំព្យូទ័រ​អ្នក​នឹង​ស្វែង​រក​សញ្ញា​ Bluetooth ពី​ទូរស័ព្ទ​ដៃ​​ហើយ​វា​នឹង​ចេញ​រូប​ Phone ឬ ម៉ាក​ទូរស័ព្ទ​ដៃ​ ​នៅ​ក្នុង​ផ្ទាំង​ Add a device ។​ ដូច​នេះ​អ្នក​ត្រូវ​ចុច​លើ​រូប Phone ឬ ម៉ាក​ទូរស័ព្ទ​នោះ​ បន្ទាប់​មក​ចុច​លើ​ Next

៣. ក្រោយ​ពី​អ្នក​បាន​ចុច​លើ Next រួច​វា​នឹង​លោត​ចេញ​ផ្ទាំង​មួយ​ឱ្យ​អ្នក​វាយ​លេខ​កូដ​ដើម្បី​បញ្ជាក់​នៅ​ ក្នុង​ទូរស័ព្ទ​ ដូច្នេះ​អ្នក​ត្រូវ​ចុច​ Accept លើ​ទូរស័ព្ទ​ដៃ​ហើយ​វាយ​លេខ​កូដ​ទាំង​នោះ​ចូល​។ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​រង់ចាំ​ឱ្យ​វា​ដំឡើង​ Driver ទូរស័ព្ទ​ដៃ​របស់​អ្នក​ចប់​ រួច​ចុច​ Next

៤. នៅ​ពេល​ដែល​វា​បាន​ដំឡើង​ចប់​វា​នឹង​លោត​ផ្ទាំង​ថា This devices has been successfully added to this computer រួច​ចុច​ Close ដើម្បី​បញ្ចប់។ តែ​ប្រសិន​បើ​វា​មិន​ចេញ​ផ្ទាំង​បញ្ជាក់​ថា​ជោគជ័យ​ទេ ដូច​នេះ​អ្នក​ត្រូវ​អនុវត្ត​វា​សារ​ជា​ថ្មី​ម្ដង​ទៀត។

៥. ដើម្បី​បន្ត​ការ​ភ្ជាប់​ Internet ពី​ទូរស័ព្ទ​ដៃ​ទៅ​កុំព្យូទ័រ​អ្នក​ត្រូវ​ចូល​ទៅ​ចុច​លើ Icon រូប​ Bluetooth ដែល​មាន​លើ Toolbar ម្ដង​ទៀត​រួច​ចុច​លើ​ Show Bluetooth Devices

៦. នៅ​ពេល​នោះ​វា​នឹង​ចេញ​ផ្ទាំង​បង្ហាញ​ពី​ Device របស់​ទូរស័ព្ទ​អ្នក​ រួច​អ្នក​ត្រូវ​ចុច​លើ​រូប​ម៉ាក​ទូរស័ព្ទ​ ​ Right Click ហើយ​ជ្រើស​យក​ពាក្យ Dial-up Networking => Crate a dial-up connection…

៧. បន្ទាប់​មក​ទៀត​វា​នឹង​ចេញ​ផ្ទាំង Create a Dial-up Connection ហើយ​អ្នក​ត្រូវ​បំពេញ​ទម្រង់​វា​ដើម្បី​អាច​ access ទៅ​កាន់​ Internet បាន។ នៅ​ក្នុង​ប្រអប់ Dial-up phone number អ្នក​ត្រូវ​វាយ​លេខ *99# ហើយ​ក្នុង​ប្រអប់​ User name និង Password អ្នក​មិន​ចាំ​បាច់​វាយ​បញ្ចូល​នោះ​ទេ។ ឯ​ក្នុង​ប្រអប់​ Connection name អ្នក​អាច​វាយ​ឈ្មោះ​នៃ​ការ​ត​ភ្ជាប់​នេះ ហើយ​អ្នក​ក៏​អាច​កំណត់​ការ​ត​ភ្ជាប់​នេះ​ដោយ​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​ឱ្យ​ មនុស្ស​ដទៃ​ទៀត​ប្រើ​ប្រាស់​ការ​ត​ភ្ជាប់​នេះ​បាន​ផង​ដែរ ដោយ​អ្នក​គ្រាន់​តែ​ដាក់​ធីក​ឬ​ដក​ធីក​ក្នុង​ប្រអប់ Allow other people to use this connection ។ បន្ទាប់​មក​ចុច​លើ Connect

៨. វា​នឹង​លោត​ចេញ​ផ្ទាំង​មួយ​ដែល​បង្ហាញ​ពី​ការ​ភ្ជាប់​ទៅ​កាន់​ Internet ។ នៅ​ពេល​នោះ​អ្នក​ត្រូវ​ចុច​ Accept នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​។ ហើយ​អ្នក​ត្រូវ​រង់​ចាំ​ប្រហែល​៤​ទៅ​៥​វិនាទី ដើម្បី​ access ទៅ​កាន់​ Internet ។

៩. នៅ​ពេល​ដែល​វា​ Access ទៅ​កាន់​ Internet រួច​វា​នឹង​លោត​ចេញ​ផ្ទាំង You are connected to the Internet ហើយ​ពេល​នេះ​អ្នក​អាច​ចុច​ Browse the Internet now ដើម្បី​ចូល​ទៅ​កាន់ Browser ហើយ​ប្រើ​ Internet បាន​យ៉ាង​ស្រួល។

១០. ដើម្បី​ផ្ដាច់​ការ​ភ្ជាប់​នេះ​ឬ សម្រាប់​ភ្ជាប់​វា​លើក​ក្រោយ​ទៀត​អ្នក​គ្រាន់​តែ​ចុច​លើ Icon រូប Wireless ឬ Network ហើយ​ចុច​លើ​ឈ្មោះ Dial-up Connection របស់​អ្នក​ហើយ​ជ្រើសរើស​យក​ Disconnect ឬ Connect ដើម្បី​បិទ​ឬ​បើក​ចូល​ទៅ​កាន់ Internet ។

នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​ភ្ជាប់​កុំព្យូទ័រ​​ទៅ​កាន់​ Internet បាន​យ៉ាង​ងាយ​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​​តាម​រយៈ​ Bluetoothហើយ​មិន​ចាំ​បាច់​ប្រើ​ Modem ជំនួយ​នោះ​ទេ។
បញ្ជាក់៖ ចំពោះ​ល្បឿន​ Internet នៃ​ការ​ភ្ជាប់​តាម​វិធី​ខាង​លើ​វា​អាស្រ័យ​លើ​ប្រភេទ​ទូរស័ព្ទ​ដៃ​និង​ អានុភាព​នៃ​សេវា​ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​​ផ្ដល់​ឱ្យ​អ្នក ៕
Share this article :

Post a Comment