អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ដំណោះស្រាយ​ពេល Wamp Server មិន​ដំណើរការ​

Tuesday, December 18, 20120 comments



Wamp Server ជាកម្មវិធីសម្រាប់ធ្វើការបង្កើត និងមើលពីដំណើរការរបស់វ៉ិបសាយ ក្នុងម៉ាស៊ីនផ្ទាល់នីមួយៗ។ កម្មវិធីនេះ អនុញ្ញាតឲ្យអ្នកបង្កើតវ៉ិបសាយជាមួយនឹង សេវា Apache, ភាសា PHP និងរក្សាព័ត៌មានទុកក្នុង MySQL Databse ។ ម៉្យាងវិញទៀត លោកអ្នកក៏អាចគ្រប់ Database របស់អ្នកយ៉ាងងាយស្រួល ជាមួយ phpMyAdmin ផងដែរ។
ការតំឡើង Wamp Server គឺជាការងាយស្រួល ដូចការតំឡើងកម្មវិធីដទៃទៀតដែរ។ យ៉ាងណាមិញ កម្មវិធីនេះអាចមានបញ្ហា នៅពេលដែលលោកអ្នក មិនដឹងពីដំណើរការរបស់វាច្បាស់លាស់។
សំបុកអាយធី សូមលើកយកចំណោទបញ្ហាចំនួន ២ ដែលអ្នកប្រើប្រាស់ភាគច្រើន ឧស្សាហ៍ជួបប្រទះ និងគិតថាពិបាកដោះស្រាយ។ នោះគឺ
ទី១៖ ការតំឡើង Wamp Server តែមិនបានអនុញ្ញាតដោយ Firewall (Service Apache)
ទី២៖ បានអនុញ្ញាតដោយ Firewall ហើយ តែសេវា Apache មិនដំណើរ (មកពីកម្មវិធី Skype ដំណើរការមុន)
———ដំណោះស្រាយ———
ទី១៖ រាល់ពេលតំឡើង Wamp Server ចាំបាច់ត្រូវតំឡើង និងអនុញ្ញាតឲ្យ សេវា Apache ដំណើរការ (Firewall Unblock)

ទី២៖ លោកអ្នកគួរតែចង់ចាំថា មុនពេលលោកអ្នកដំណើរការកម្មវិធី Wamp Server នេះ លោកអ្នកគួរពិនិត្យមើល ថាតើមានកម្មវិធី Skype កំពុងដំណើរការ ដែរឬទេ? ប្រសិនបើមាន សូមបិទកម្មវិធី Skype នោះសិន បើពុំដូចនេះទេ លោកអ្នកពិតជាមិនអាចដំណើរការ Wamp Server បានឡើយ។ មានន័យថា៖ សេវា Apache មិនអាចដំណើរការ កំឡុងពេល Skype បើកមុននោះទេ ។ ប៉ុន្តែលោកអ្នកនៅតែអាចប្រើ Skype បាន នៅពេល Wamp Server ដំណើរការរួចហើយ។
Share this article :

Post a Comment