អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី​បង្ហាញ​ទំហំ​ Drive Space របស់ Metro Apps ក្នុង Windows 8

Wednesday, December 26, 20120 comments



នៅ​ក្នុង Windows 8 បើ​តាម Default របស់​វា ត្រង់ Metro Start គឺ​វា​មិន​បាន​បង្ហាញ​នូវ​ទំហំ Drive Space របស់ Metro Apps នីមួយៗ​ឡើយ ដូចនេះ​យើង​មិន​ដឹង​ថា Apps នីមួយៗ​មាន​ទំហំ​ប៉ុន្មាន​នោះ​ទេ។ ដូច្នេះ​ថ្ងៃនេះ​ IT Khmer Share នឹង​លើក​យក​​នូវ​វិធីសាស្ត្រ​ដើម្បី​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​ទំហំ​របស់ Metro Apps នីមួយៗ។
មុន​ដំបូង​យើង​ត្រូវ​ចុច​ Start + I​ ពេល​នោះ​វា​នឹង​លោត​ចេញ​នូវ​ផ្ទាំង Setting ចេញ​មក រួច​យើង​ត្រូវ​ជ្រើសរើស​យក​ពាក្យ​ Change PC Setting ​ដែល​នៅ​
ខាង​ក្រោម​គេ

ពេល​នោះ​ផ្ទាំង PC Setting នឹង​ចេញ​មក យើង​ត្រូវ​ជ្រើសរើស Tab General

ត្រង់​ផ្នែក​ខាង​ស្តាំ​ យើ់ងត្រូវ Scroll ចុះ​ទៅ​ក្រោម​រហូត​ដល់​ឃើញ Button View app size រួច​ចុច​ពី​លើ​វា

ពេលនោះ​វា​នឹង​ចេញ​នូវ​ផ្ទាំង​មួយ​ដែល​បង្ហាញ​ឲ្យ​យើ​ង​ឃើញ​នូវ​ទំហំ​របស់ Metro Apps នីមួយៗ ដែល​យើង​បាន Installed
Share this article :

Post a Comment