បច្ចុប្បន្នអ្នកប្រើប្រាស់អ៊ីនធើណេតមួយចំនួនបានចំណាយពេលជាច្រើនជាមួយវ៉ិបសាយបណ្តាញ
សង្គម ដូចជាហ្វេសប៊ុកជាដើម។ ពួកគេតែងតែធ្វើការដាក់ប្រកាសរូបផ្គួបជាមួយការពិពណ៌នា នានា ឬផ្ញើររូបភាពទាំងនោះទៅកាន់មិត្តភក្តិរបស់ពួកគេ។ យ៉ាងណាមិញ ពួកគេតែងជួបប្រទះនូវបញ្ហាអាប់ឡូតរូបភាពចេញពីម៉ាស៊ីនថត (ដែលទំហំអាប់ឡូតបានកំណត់ត្រឹមតែ ២មេកាបៃតែប៉ុន្នោះ)។ ភាគច្រើនរូបភាពទាំងនោះគឺមានគុណភាពខ្ពស់ ច្បាស់ (high resolution) ជាពិសេសគឺមានទំហំធំទៀតផង។ កត្តានេះទាមទារឲ្យលោកអ្នកធ្វើការបង្រួម ឬបន្ថយ (compress) ទំហំរូបភាពនោះ ទើបអាចអាប់ឡូតបាន។ លោកអ្នកក៏អាចសាកល្បងជាមួយកម្មវិធីនៅលើបណ្តាញអ៊ីនធើណេត ដែលមានឧបករណ៍ជាច្រើនក្នុងការបង្រួមទំហំរូបភាពរបស់អ្នក។ មួយវិញទៀតក៏មានកម្មវិធីមួយចំនួនដែលអនុញ្ញាតឲ្យអ្នកបង្រួមរូបភាព បានដែរ តែភាគច្រើននៃកម្មវិធីទាំងនោះ តែងតែធ្វើឲ្យបាត់បង់គុណភាពរូប (មិនសូវច្បាស់ ឬព្រិលៗ)។
IT Khmer Share សូមធ្វើការណែនាំកម្មវិធីពិសេសមួយដែលមានឈ្មោះថា Caesium គឺជាកម្មវិធីឥតគិតថ្លៃ (freeware) និងជាឧបករណ៍ដ៏ល្អបំផុតសម្រាប់បង្រួមទំហំរូបភាព ដែលធានាបានដល់ទៅ 90% នៃការបាត់បង់គុណភាពរូប។ លោកអ្នកក៏អាចប្រើប្រាស់ដំណើរការច្រើន និងអាចបង្រួមរូបភាពច្រើនជាមួយគ្នាយ៉ាងងាយស្រួល។ ក្នុងអំឡុងពេលដំណើរការបង្រួមរូបភាព Caesiumcan អាចកំណត់នូវកំរិត (levels) រូបភាពនីមួយៗបានទៀតផង។
***លក្ខណៈពិសេសរបស់ Caesium:
- ការពារនូវការកែប្រែទំហំរូបភាពរហូតដល់ 90%។ កម្មវិធីនេះប្រើប្រាស់នូវវិធីបង្រួម File ដ៏មានភាពឆ្លាតវៃ (intelligent) ។
- ដំណើរការបានច្រើន ដោយចំនាយពេលតែប៉ុន្មានវិនាទីប៉ុន្នោះ។
- ប្រើបាន (supported) ជាមួយ File ច្រើនប្រភេទ។
- ងាយស្រួលក្នុងការបើកមើល (preview) ជាមួយប្រអប់រូបភាពភ្លោះ ដែលបង្ហាញលទ្ធផលចុងក្រោយជាមួយប៊ូតុង។
- អាចពង្រីក ឬពង្រួមបាននៅពេលបើកមើល (Zoom on preview)
- អាចកំណត់កម្រិតរូបភាពបានជាក្រុម (Level) ហើយក៏អាចកំណត់កម្រិតរូបភាពនីមួយៗបានផងដែរ។
- ងាយស្រួលកំណត់កម្រិតគុណភាព ដោយប្រើ slider។
- អាចទាញ និងទម្លាក់ (Drag&Drop) ដោយផ្ទាល់។
- អាចកែប្រែឈ្មោះរូបភាពទាំងអស់ដូចគ្នា គឺដូចខាងក្រោយឈ្មោះ (suffix)។
- អាចចង់ចាំទីតាំងដែលបានប្រើមុន។
Caesium គឺអាចប្រើបានជាមួយការតំឡើងពីប្រភេទ គឺតំឡើងជាមួយវីនដូ និងជាមួយ portable (ប្រើ Flash Drive)។ វាជាយោបល់ល្អមួយ ប្រសិនបើអ្នកប្រើកម្មវិធីនេះជាលក្ខណៈ Portable ព្រោះអ្នកមិនចាំបាច់តំឡើងនោះទេ។[ទាញយក Caesium]
Post a Comment