អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី​គ្រប់គ្រង​លើ​ Photo tagging នៅ​ក្នុង​ Facebook

Wednesday, December 26, 20120 comments



ជា​ធម្មតា​អ្នក​ប្រើ​ប្រាស់​ Facebook ទាំង​អស់​ប្រាកដ​ជា​ដឹង​អំពី​លក្ខណៈ​ពិសេស​នៃ​ Photo Tag រួច​ទៅ​ហើយ។​វា​មាន​លក្ខណៈ​ពិសេស​ជាច្រើន​ដែល​អាច​ឱ្យ​អ្នក​ប្រើ​វា​សម្រាប់ ​ Tag យក​រូបភាព​ណា​មួយ​ទៅ​កាន់​មិត្តភ័ក្ដិ​ក្រុម​គ្រួសារ​ឬ​នរណា​ម្នាក់​បាន​ យ៉ាង​ងាយ​ស្រួល។ ផ្ទុយ​ទៅ​វិញ​ចំពោះ​អ្នក​ដែល​ត្រូវ​គេ Tag រូបភាព​ឱ្យ​ពេល​ខ្លះ​គាត់​សប្បាយ​ចិត្ត​និង​រូបភាព​ដែល​គេ​ Tag ​តែ​ពេល​ខ្លះ​គាត់​មិន​សប្បាយ​ចិត្ត​នឹង​រូបភាព​នេះ​ទេ​ព្រោះ​វា​អាច​ ប៉ះពាល់​ដល់​គាត់​ឬ​អាច​ជា​រូបភាព​អាសអាភាស​ជា​ដើម។ តើ​មាន​វិធី​សាស្ត្រ​យ៉ាង​ណា​ដើម្បី​គ្រប់គ្រង​ Photo Tagging នៅ​ក្នុង​ Facebook បាន?
ជា​ការ​ពិត​ណាស់​ដើម្បី​អាច​គ្រប់គ្រង​ Facebook Photo Tagging បាន​អ្នក​ទាំង​អស់​គ្នា​អាច​អនុវត្ត​ជាមួយ IT Khmer Share ​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
វិធី Tag រូបភាព​និង​ការ​ Tag រូបភាព​អ្នក​ដោយ​អ្នក​ដទៃ
ការ Tag រូបភាព​គឺ​អាច​ឱ្យ​អ្នក​ចែក​រំលែក​ឬ​ចម្លង​រូបភាព​ណា​មួយ​ទៅ​កាន់ Timeline ឬ Profile មិត្ត​ភក្តិ​ដែល​មាន​នៅ​ក្នុង​ Facebook Friends របស់​អ្នក​ ។ ការ Tag រូបភាព​នេះ​អ្នក​អាច​ Tag បាន​មនុស្ស​ជា​ច្រើន​ចំពោះ​រូបភាព​តែ​មួយ​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​ចុច​ លើ​រូបភាព​ណា​មួយ​នោះ​ហើយ​ជ្រើស​រើស​យក​ពាក្យ​ Tag Photo ដែល​មាន​នៅ​ខាង​ក្រោម​នៃ​រូបភាព​នោះ

បន្ទាប់​មក​អ្នក​ត្រូវ​យក Cursor ចុច​លើ​រូបភាព​ហើយ​អ្នក​ត្រូវ​វាយ​ឈ្មោះ​មិត្ត​របស់​អ្នក​ចូល​ ក្រោយ​មក​អ្នក​ត្រូវ​ចុច​ទៅ​លើ​រូប​និង​ឈ្មោះ​​មិត្ត​របស់​អ្នក​ដែល​អ្នក​ ចង់ Tag ឱ្យ​។ ​អ្នក​​ក៏​អាច​ Tag រូបភាព​នេះ​ទៅ​កាន់​មិត្ត​ជា​ច្រើន​ដែល​អ្នក​ចង់​បាន​ផង​ដែរ។​

ដើម្បី​បញ្ចប់​ការ​កំណត់​នេះ​អ្នក​ត្រូវ​អ្នក​ត្រូវ​ចុច​លើ Done Tagging ជា​ការ​ស្រេច។​​នៅ​ពេល​នោះ​រូបភាព​នេះ​និង​មាន​ផូស​ចូល​ទៅ​ Timeline ឬ Profile មិត្តភ័ក្ដិ​របស់​អ្នក​ដោយ​ស្វ័យប្រវត្ត​។

កំណត់​ចំណាំ៖ ជា​ធម្មតា​ប្រសិន​បើ​អ្នក​ចាប់​លេង Facebook ហើយ​មិន​ដែល​កំណត់​ការ​ Tag នៃ​រូបភាព​​ទេ​នោះ។ វា​នឹង​ Tag ឱ្យ​អ្នក​ដោយ​ស្វ័យប្រវត្ត​នៅ​ក្នុង Timeline ឬ Profile របស់​អ្នក​ដោយ​អ្នក​មិន​ដឹង​ខ្លួន​ ទាំង​នេះ​គឺ​ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ពិបាក​ ហើយ​មិន​ពេញ​ចិត្ត​ចំពោះ​រូបភាព​ខ្លះ​នោះ​ទេ។
វិធី​កំណត់​ការ​ Tag រូបភាព​ពី​អ្នក​ដទៃ
ខ្ញុំ​បាន​បញ្ជាក់​រួច​មក​ហើយ​នូវ​វិធី​ Tag រូបភាព​ទៅ​ឱ្យ​អ្នក​ដទៃ​ដែល​អ្នក​ចង់ Tag ឱ្យ​។ តែ​ពេល​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី​វិធី​កំណត់​ការ​ Tag រូបភាព​ពី​អ្នក​ដទៃ​មក​អ្នក​វិញ​ម្ដង។ ការ​កំណត់​នេះ​នឹង​ផ្ដល់​សារប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​នៅ​ពេល​នរណា​ចង់​ Tag រូបភាព​អ្វី​មួយ​មក​អ្នក​ វា​នឹង​មិន​ទាន់​បង្ហាញ​នៅ​លើ Timeline ឬ Profile អ្នក​ភ្លាម​នោះ​ទេ​វា​នឹង​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ជា​មុន​ សិន។ដើម្បី​អាច​កំណត់​ការ Tag រូបភាព​នេះ​បាន​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម៖
១.​ដំបូង​អ្នក​ត្រូវ​ Log ចូល​ទៅ​កាន់​ Facebook របស់​អ្នក​ហើយ​ត្រូវ​ចុច​លើ Privacy Settings

២. បន្ទាប់​មក​វា​នឹង​លោត​ចេញ​ផ្ទាំង​ថ្មី​មួយ​មក​ ហើយ​អ្នក​ត្រូវ​ស្វែង​រក​ពាក្យ​ថា Timeline and Tagging រួច​ចុច​លើ Edit Setting

៣. ពេល​នោះ​អ្នក​អាច​កំណត់​ថា​តើ​នរណា​អាច​ផូស​ចូល​ក្នុង​ Timeline របស់​អ្នក​បាន​ហើយ​នរណា​អាច​មើល​ផូស​ក្នុង Timeline របស់​អ្នក​បាន។ តែ​ដើម្បី​អាច​កំណត់ Tag អ្នក​ត្រូវ​មើល​លើ​ពាក្យ Review posts friends tag you in before they appear on your timeline ប្រសិន​បើ​វា Off អ្នក​ត្រូវ​ចុច​លើ​វា

ហើយ​អ្នក​ត្រូវ​​ចុច​លើ Drop down menu មួយ​រួច​​រើស​យក​ពាក្យ Enabled ដើម្បី​ដាក់​ឱ្យ​វា​ដំណើរ​ការ​ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​ចុច​លើ Done ។

៤. ហើយ​នៅ​ពេល​នេះ​ប្រសិន​បើ​នរណា​ម្នាក់​ចង់​ Tag រូបភាព​ណា​មួយ​មក​អ្នក​នោះ​គឺ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អ្នក​សិន​ទើប​អាច​ ផូស​ចូល​ទៅ​លើ Timeline របស់​អ្នក​បាន​។ ប្រសិន​បើ​អ្នក​ចង់​មើល​ការ​សុំ​អនុញ្ញាត​ក្នុង​ការ​ផូស​រូបភាព​លើ Timeline របស់​អ្នក​នោះ​អ្នក​ត្រូវ​ចុច​លើ Activity Log

ហើយ​បន្ទាប់​មក​អ្នក​អាច Approve យក​រូបភាព​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​បាន​យ៉ាង​ងាយ​ស្រួល​។​ម្យ៉ាងវិញទៀត​ អ្នក​ក៏​អាច​បដិសេធ​ចំពោះ​រូបភាព​ណា​មួយ​ដែល​អ្នក​មិន​ពេញ​ចិត្ត​បាន​ផង​ ដែរ។

ប៉ុន្តែ​ចុះ​បើ​រូបភាព​កាល​ពី​មុន​ដែល​គេ​ធ្លាប់​ Tag ឱ្យ​អ្នក​ហើយ​អ្នក​មិន​ទាន់​បាន​កំណត់​ការ​កែ​ប្រែ Tag ខាង​លើ​តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​អាច​ Remove Tag នោះ​បាន? អ្នក​ប្រាកដ​ជា​អាច​ធ្វើ​បាន​ដោយ​គ្រាន់​តែ​ចុច​បើក​លើ​រូបភាព​នោះ​ហើយ​ចុច​ លើ Options រួច​យក​ពាក្យ​ថា Report/Remove Tag ជា​ការ​ស្រេច។

នៅ​​ទី​បញ្ចប់​អ្នក​ពិត​ជា​អាច​គ្រប់​គ្រង​លើ​ Facebook Photo Tagging បាន​យ៉ាង​ងាយ​ស្រួល​ជាមួយ​គន្លឹះ​ដ៏​ខ្លី​មួយ​នេះ៕

Share this article :

Post a Comment