ជាធម្មតាយើងមើលទៅលើកុំព្យូទ័រដឹងថាវាមានល្បឿនលឿន ឬ យឺតគឺតែងតែមើលទៅលើ Base Score ដោយដឹងថា បើវាមានទំហំធំវាដំណើរការបានលឿន ហើយបើកុំព្យូទ័រយើងមានទំហំ Base Score តូចនោះវាក៏មានល្បឿនយឺតដែរ (Base Score តូច ឬធំវាអាស្រ័យលើទំហំ Hardware របស់កុំព្យូទ័រ) ។
ប៉ុន្តែ Base Score ដែលលោកអ្នកឃើញអាចកែបានយ៉ាងងាយស្រួលដោយប្រើកម្មវិធីមួយដែលមានឈ្មោះថា Experiance index editor ។
មុននឹងអាច ប្រើកម្មវិធីនេះ ដើម្បីកែ លោកអ្នកត្រូវដំឡើងវាជាមុនសិន ដោយចុចលើ file experience_index_editor.exe ដែលមាននៅក្នុង CD របស់ទស្សនាវដ្ដី ហើយធ្វើតាមកែណែនាំនៃការដំឡើងជាការស្រេច ។
របៀបកែប្រែតម្លៃ Base Score
ដើម្បីធ្វើការកែតម្លៃ base score យើងត្រូវចូលទៅកាន់ Safe Mode ដោយ Restart កុំព្យូទ័របន្ទាប់មកចុច Key F8 ដោយច្រើនដល់រហូតដល់វាចេញនូវផ្ទាំងដូចខាងក្រោម ៖
រួចយកពាក្យថា Safe Mode ហើយចុច Enter រួចរង់ចាំរហូតដល់ Windows ចូលដល់ Safe Mode ចប់រួចរាល់ ។
បន្ទាប់មកបើកម្មវិធីនេះ ដោយចុច Start Menu -> All Programs ហើយស្វែងរកឈ្មោះ កម្មវិធី Experiance index editor
បន្ទាប់មកលោកអ្នកអាចកែតម្លៃរបស់ Base Score បានពី 1.0 ទៅ 7.9 រួចចុច Save ជាការស្រេច ។
សូមប្រយ័ត្ន៖ តាមរយៈអត្ថបទនេះលោកអ្នកដឹងថា Base Score ពី rating របស់ Windows 7 អាចកែបាន ដូចនេះពេលលោកអ្នកទិញកុំព្យូទ័រជាពិសេសប្រភេទ Second-Hand បើលោកអ្នកចង់ដឹងថាវាមាន Base Score ប៉ុន្មានសូមចុច rating Windows ម្ដងទៀត ។
Post a Comment