អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ការរៀបចំប្រព័ន្ធប្រតិបត្តិការ ដើម្បីបន្ថែមល្បឿនដល់ម៉ាស៊ីនកុំព្យូទ័រ​ How to speed up your computer?

Sunday, December 2, 20120 comments

ក្រៅពីការរៀបចំ Windows នៅមានវិធីសាស្រ្តជាច្រើនទៀតដែលត្រូវបានប្រើសម្រាប់បន្ថែម ប្រសិទ្ធិភាពការងារដល់កុំព្យូទ័រ ដូចជាការ Over Clock ម៉ាស៊ីន (ការបង្កើនល្បឿនឲ្យ CPU) និង ការ Update Computer ដោយការបន្ថែម ឬផ្លាស់ប្តូរនូវឧបករណ៍មួយចំនួនចេញ ដើម្បីឲ្យប្រព័ន្ធដំណើរ ការកាន់តែល្អ ជាដើម ។ ក្រៅពីការរៀបចំ Hard Disk រួចមកគឺមានការរៀបចំផ្នែកប្រព័ន្ធ Software ដែលជាមធ្យោបាយមួយទៀតដែលជួយ​ ឲ្យកុំព្យូទ័ររបស់យើងដំណើរការទៅបានយ៉ាងពេញសមត្ថភាព ។

មានវិធីសាស្រ្តនៃការរៀបចំWindowsជាច្រើនប្រភេទដែលអាចជួយឲ្យម៉ាស៊ីនកុំព្យូទ័ររបស់យើងដំណើរការបានកាន់តែលឿនថែមទៀត។នៅក្នុង បំណែកនេះផងដែរ គឺអាចនាំវាយកមកប្រើដោយងាយ ដើម្បីមើលថែរទាំប្រព័ន្ធកុំព្យូទ័រ នឹងធ្វើឲ្យម៉ាស៊ីនធ្វើការកាន់តែពេញសមត្ថភាពឡើង ។
១- (ការលប់ File បណ្តោះអាសន្តដែលមាននៅក្នុងប្រព័ន្ធ) ការប្រើប្រាស់ Windows គឺវាមានការ Read និង Write Data បញ្ចូលទៅក្នុង Hard Disk ជានិច្ច ។ ក្នុងនោះផងដែរមាន File មួយប្រភេទ ដែល Windows បានបង្កើតឡើងជាបណ្តោះអាសន្ន (Temporary Files) ក្នុងពេលវាកំពុងដំណើរការ ហើយវាត្រូវបានលប់ចោលទៅវិញ នៅពេលបានដំណើរការចប់ ឬនៅពេលដែលយើង Shut down ម៉ាស៊ីន ។ តែនៅករណីខ្លះ File បណ្តោះអាសន្នទាំងនេះ មិនត្រូវបានលុបចោលទេ ដែលបណ្តាមកពីភាពមិនពេញលេញរបស់ Program ឬមកពីម៉ាស៊ីនមានភាព Error ។
កត្តាទាំងនេះអាចផ្តល់ការរំខានដល់ការងាររបស់ប្រព័ន្ធ និងអាចធ្វើឲ្យខូចខាតនៅលើផ្នែកណាមួយនៃផ្ទៃ Hard Disk ផងដែរ ។ នៅក្នុង Windows មាន Program Disk Cleanup ដែលជួយត្រួតពិនិត្យ Data ដែលបានរក្សាទុកនៅក្នុង Hard Disk រួចប្រាប់ឲ្យយើងដឹងនៅពេលវាបានជួបប្រទះ File Data ដែលគួរលប់ មានដូចជា File បណ្តោះអាសន្ត និង File ដែលយើងបាន Download ពី Internet ជាដើម។

២- (ការរៀបចំសណ្តាប់ធ្នាប់ទិន្នន័យនៅក្នុង Hard Disk) ក្រោយពីយើងបានប្រើ Windows មួយរយៈពេលមក យើងសង្កេតឃើញថា ដំណើរការ កុំព្យូទ័ររបស់យើងកាន់តែយឺតទៅៗ ។ នេះដោយសារតែ Data ដែលបាន Store ទុកនៅក្នុង Hard Disk ត្រូវបានរៀបចំដោយគ្មានរបៀប ដែលធ្វើឲ្យខាតពេលវេលាក្នុងការ Read Data ព្រោះវាត្រូវការស្វែងរក Data នីមួយៗ ដែលស្ថិតនៅផ្សេងៗគ្នា ។ ហើយការរក្សាទុក Data នោះក៏យឺតយ៉ាវផងដែរ ព្រោះ Hard Disk ត្រូវបានប្រើពេលវេលា ដើម្បីស្វែងរកទីកន្លែងទំនេរជាមុន ទើបវាអាច Write Data បាន ។
Disk Defragmenter នៅក្នុង System Tools អាចរៀបចំ Data ដែល Store ទុកនៅក្នុង Hard Disk ឲ្យមានរបៀបរៀបរយឡើងវិញ ដើម្បីឲ្យការ Read Data ឬ Write Data បានកាន់តែ លឿនឡើង ។ Disk Defragmenter នឹងរក្សាទុក Data ដែលពាក់ព័ន្ធនឹង Program ដែលយើងឧស្សាហ៍ហៅ​យកមកប្រើជាញឹកញាប់ យើងអាចបញ្ជាឲ្យ Program ទាំងនេះមកបង្រួមបញ្ចូលគ្នា នៅកន្លែងតែមួយនៅក្នុង Hard Disk ដែលវាអាចឲ្យ Program ធ្វើការបានកាន់តែលឿន និងប្រើពេលវេលាក្នុងការ Read និង Write Data ថយចុះ។


Share this article :

Post a Comment