អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី​ផ្លាស់​ប្ដូរ​​ផ្ទាំង​រូបភាព Lock Screen នៅ​ក្នុង Windows 8

Wednesday, December 26, 20120 comments



ការ​ប្រើ​ប្រាស់​ Windows 8 សព្វ​ថ្ងៃ​នេះ​ពិត​ជា​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​។ ជាមួយ​ផ្ទាំង​ Metro Style និង​រូបភាព​ផ្ទាំង Lock Screen បាន​ធ្វើ​ឱ្យ​លោក​អ្នក​មាន​ការ​ពេញ​ចិត្ត​និង​ងាយ​ស្រួល​ប្រើ​ចំពោះ​ ប្រព័ន្ធ​ប្រតិបត្តិ​ការ​នេះ។ នៅ​ក្នុង​IT Khmer Share នឹង​បង្ហាញ​ប្រិយ​មិត្ត​អ្នក​អាន​អំពី​វិធី​សាស្ត្រ​មួយ​ដែល​អាច​ឱ្យ​លោក​ អ្នក​ ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្ទាំង​រូបភាព Lock Screen នៅ​ក្នុង​ Windows 8 បាន​យ៉ាង​ងាយ​ ដោយ​លោក​អ្នក​ត្រូវ​អនុវត្ត​ជា​មួយ​យើង​ដូច​ខាង​ក្រោម៖
១. ដំបូង​លោក​អ្នក​ត្រូវ​ចុច​ទៅ​លើ Charm Bar menu ដោយ​ចុច​ Win (key) + C នៅ​លើ Keyboard ។
២.​ នៅ​លើ Charm menu លោក​អ្នក​ត្រូវ​ចុច​ទៅ​លើ​អាយ​ខុន Setting ដែល​មាន​នៅ​ខាង​ស្ដាំ​នៃ Desktop។

៣. បន្ទាប់​មក​អ្នក​ត្រូវ​មើល​ទៅ​ខាង​ក្រោម​នៃ​ Screen កុំព្យូទ័រ ហើយ​ចុច​លើ Change PC Setting ដើម្បី​រៀបចំ​ការ​កំណត់​ផ្លាស់​ប្ដូរ។

៤. ក្រោយ​មក​លោក​អ្នក​ត្រូវ​ចុច​លើ Personalize ដែល​មាន​នៅ​ខាង​ក្រោម​នៃ PC Settings ។

៥. ហើយ​នៅ​ខាង​ស្ដាំ​ Pane លោក​អ្នក​ត្រូវ​ចុច​លើ Lock Screen ។ ពេល​នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ដូច​រូប​ខាង​ក្រោម។

៦. លោក​អ្នក​ត្រូវ​ចុច​លើ​ Browse ដើម្បី​ចូល​ទៅ​រើស​យក​រូបភាព​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ ដើម្បី​រៀប​ចំ​វា​ធ្វើ​ជា Lock Screen Background ។ បន្ទាប់​មក​ចុច​លើ Open ដើម្បី​កំណត់។

៧. ប្រសិន​បើ​រូបភាព​នោះ​បង្ហាញ​មក​តូច លោក​អ្នក​អាច​ចុច​ជ្រើស​យក Thumbnails ដើម្បី​ឱ្យ​វា​ View បង្ហាញ​រូបភាព​ទាំង​នោះ​ឱ្យ​ធំ​ដើម្បី​ងាយ​ស្រួល​មើល។

៨. ម្យ៉ាងវិញទៀត​ជាមួយ​នឹង​វិធី​សាស្ត្រ​នេះ​ផង​ដែរ លោក​អ្នក​ក៏​អាច​កំណត់​កម្មវិធី​ផ្សេង​ទៀត​ ដើម្បី​ឱ្យ​វា​ដំណើរ​ការ​លើ Background និង​បង្ហាញ​ពី​លក្ខណៈ​នៃ​ទិន្នន័យ​របស់​វា​នៅ​លើ Lock Screen របស់​អ្នក​ផង​ដែរ។ ដើម្បី​អាច​កំណត់​បាន​លោក​អ្នក​ត្រូវ​ចុច​ Scroll ចុះ​មក​ក្រោម ហើយ​អ្នក​នឹង​ឃើញ​ពាក្យ​ថា Lock Screen apps ដូច​នេះ​អ្នក​អាច​ជ្រើសរើស​យក​សញ្ញា + ដើម្បី​រើស​កម្មវិធី​ដែល​អ្នក​ពេញ​ចិត្ត​ ហើយ​រៀប​ចំ​ដាក់​វា។

នៅ​ទី​បញ្ចប់​លោក​អ្នក​ប្រាកដ​ជា​អាច​អនុវត្ត​បាន​យ៉ាង​ងាយ​ជាមួយ​វិធី​ សាស្ត្រ​មួយ​នេះ ហើយ​យើង​ក៏​សង្ឃឹម​ថា​លោក​អ្នក​ប្រាកដ​ជា​អាច​ផ្លាស់​ប្ដូរ​ផ្ទាំង​រូបភាព Lock Screen របស់​អ្នក​បាន​យ៉ាង​ងាយ​ផង​ដែរ៕



Share this article :

Post a Comment