អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ស្វែង​យល់​ពី​ភាព​ខុសគ្នា​រវាង​រន្ធ VGA, DVI និង HDMI

Wednesday, December 26, 20120 comments



ជា​ធម្មតា​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ទិញ​កុំព្យូទ័រ​ថ្មី​មួយ​ វា​ពិត​ជា​សំខាន់​ណាស់​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​ឧបករណ៍​គ្រឿង​ Hard ware ពី​ខាង​ក្រៅ។ ជាមួយ​នោះ​ដែរ​លោក​​អ្នក​ក៏​ត្រូវ​ត្រួត​ពិនិត្យ​មើល រន្ធ​ដែល​សម្រាប់​ភ្ជាប់​ជាមួយ Monitor ឬ Projector ផង​ដែរ។ ការ​ពិនិត្យ​មើល​អំពី​លក្ខណៈ​បែប​នេះ​គឺ​អាច​ងាយ​ស្រួល​ឱ្យ​លោក​អ្នក អាច​ភ្ជាប់​ជាមួយ Projectors ដើម្បី​ឱ្យ​វា​ត្រូវ​ជាមួយ​គ្នា។ ម្យ៉ាងវិញទៀត​មាន​ប្រភេទ​នៃ​ឧបករណ៍​ភ្ជាប់​វីដេអូ (Video Connectors) ច្រើន​ប្រភេទ​ដូច​ជា VGA, DVI និង HDMI ។ តើ​លោក​អ្នក​ចង់​ដឹង​ទេ​ថា ឧបករណ៍​សម្រាប់​ភ្ជាប់​វីដេអូ​ទាំង​នេះ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ណា​ខ្លះ? ដូច​នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នឹង​បង្ហាញ​មិត្ត​អ្នក​អាន​ អំពី​លក្ខណៈ​ខុស​គ្នា​នៃ​ Video Connectors ទាំង​នេះ​ដូច​ខាង​ក្រោម៖
I.VGA
VGA ( Video Graphic Array) គឺ​ជា​ប្រភេទ​ឧបករណ៍​ភ្ជាប់ Video ដែល​មាន​ភាព​ល្បី​ល្បាញ​បំផុត វា​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៨៧។ហើយ​ប្រភេទ VGA នេះ​ត្រូវ​បាន​គេ​និយម​ប្រើប្រាស់​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក មាន​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ជា​ច្រើន​បាន​ផលិត​កុំព្យូទ័រ​របស់​ខ្លួន​ ដោយ​ភ្ជាប់​ជាមួយ​រន្ធ VGA នេះ ហើយ​វា​ក៏​បាន​ក្លាយ​ជា​រន្ធ​សម្រាប់ Video Standard ផង​ដែរ។

VGA Cables វា​នាំ​សញ្ញា Analog Signal ដែល​ផ្ទុយ​ពី​ Digital Signal (1,0) ដោយ​ប្រើប្រាស់​ប្រេកង់​ខ្ពស់​ ហើយ​វា​មាន​សមត្ថភាព​ដែល​អាច​បញ្ជូន​និង​អាច​ភ្ជាប់​ជាមួយ​ Video Resolutions បាន​យ៉ាង​ងាយ​ស្រួល។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កម្រិត​ភាព​ច្បាស់​នៃ​វីដេអូ​ក៏​វា​អាស្រ័យ​លើ គុណភាព​នៃ​ប្រភេទ​វីដេអូ​ទាំង​នោះ​ផង​ដែរ។

ចុង​ម្ជុល​​របស់ VGA មាន​ចំនួន ១៥ ដែល​ត្រូវ​នឹង​រន្ធ​ភ្ជាប់​១៥​តូចៗ​ វា​មាន​ ៥រន្ធ​ជួរដេក និង​៣ ជួរ​ឈរ។ លោក​អ្នក​អាច​មើល​នៅ​ក្នុង​រូប​បាន​ ហើយ​ចំណែក​រូបរាង​គឺ​អាស្រ័យ​លើ​ការ​រចនា​របស់​អ្នក​ផលិត ហើយ​ពណ៌​ផ្ទៃ​ក្នុង ​ភាគ​ច្រើន​មាន​ពណ៌​ខៀវ។
II.DVI
DVI គឺ​ជា​ប្រភេទ Video Connectors មួយ​ប្រភេទ​ផង​ដែរ​ វា​អាច​ដើរ​តួ​ជំនួស VGA បាន ប៉ុន្តែ​ Connector ប្រភេទ​នេះ​វា​ដំណើរ​ការ​នៅ​លើ​កុំព្យូទ័រ​ដែល​មាន​ក្រាហ្វិក និង​មាន Resolution ខ្ពស់។ ហើយ​ប្រភេទ DVI នេះ​មិន​អាច​មាន​អានុភាព​និង​សមត្ថភាព​ដូច​ VGA ធ្វើ​នោះ​ទេ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​ប្រភេទ​និង​លក្ខណៈ​នៃ​ DVI connectors ជា​ច្រើន​ប្រភេទ លើក​លែង​តែ​ប្រភេទ DVI-A Connector តែ​ប៉ុណ្ណោះ។ ប្រភេទ​នៃ Connectors ទាំងអស់​នោះ​អាច​ដំណើរ​ការ​ជាមួយ​ Uncompressed Digital Video មាន​ន័យ​ថា​គុណភាព​នៃ​រូបភាព​នឹង​មិន​អាច​បង្ហាញ​យ៉ាង​ច្បាស់​​ទៅ​តាម​ គុណភាព​ដែល​បញ្ចេញ​តាម Cable របស់​អ្នក​ឡើយ។
ប៉ុន្តែ​ចំពោះ DVI-D Connector គឺ​អាច​ដំណើរការ​បញ្ជូន​និង​អាច​បង្ហាញ Digital Video បាន​យ៉ាង​ច្បាស់​។ ប្រភេទ DVI-D នេះ​មិន​មាន​ ចុង​ម្ជុល​នៅ​ខាង​លើ​និង​នៅ​ខាង​ក្រោម​នៃ​ Blade នោះ​ទេ។ លោក​អ្នក​អាច​មើល​នៅ​ក្នុង​រូប​បាន។
ហើយ​ចំពោះ​ DVI-I វិញ​ បើ​មើល​ពី​ខាង​ក្រៅ​ទៅ​ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ DVI-D ផង​ដែរ ប៉ុន្តែ​វា​មាន​ចុង​ម្ជុល​បួន ដែល​នៅ​ព័ទ្ធ​ជុំវិញ​ Blade ។ ចុង​ម្ជុល​ទាំង​នោះ​វា​នាំ​សញ្ញា Analog Signal សម្រាប់​ដំណើរការ​ឱ្យ​ត្រូវ​គ្នា​ជាមួយ VGA Standard ។ ហើយ​ការ​បង្កើត DVI-I នេះ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឱ្យ​វា​បញ្ជូន Interlaced Digital និង Analog Signal ។

ប្រភេទ​នៃ​ DVI-D និង DVI-I Connector ត្រូវ​បាន​ផលិត​មក​ក្នុង​លក្ខណៈ​ពីរ​យ៉ាង​បន្ថែម​ទៀត​គឺ Signal-link (​មាន​បង្ហាញ​នៅ​ក្នុង​រូប)។ ទី​តាំង​របស់​វា​គឺ​នៅ​ចំ​ចំណុច​កណ្ដាល​នៃ​ Connector ។ មួយ​ទៀត​គឺ Dual-link ដែល​ជា​ម្ជុល​ទាំង ២៤ ( ៣ x ៨) ដែល​មាន​សមត្ថភាព​នៅ​ក្នុង​ការ​បង្ហាញ​ជាមួយ Resolution ខ្ពស់។
III.HDMI
ប្រសិន​បើ DVI អាច​ជំនួស VGA បាន, នោះ HDMI ក៏​អាច​ជំនួស DVI បាន​ផង​ដែរ។ វា​មាន​លក្ខណៈ​ជា High Definition Televisions ហើយHDMI Connector វា​អាច​ដំណើរ​ការ​ជាមួយ​ប្រភេទ​ទូរទស្សន៍​និង​អាច​បង្ហាញ​ជាមួយ​កុំព្យូទ័រ​ បាន​ផង​ដែរ។

HDMI ក៏​មាន​លក្ខណៈ​ដូច​នឹង DVI ដែរ គឺ​វា​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​បញ្ជូន​ទិន្នន័យ​ជា Uncompressed data ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រៅ​ពី Video Signal, HDMI ក៏​អាច​ដឹកនាំ channels ចំនួន ៨ ដែល​នាំ​ចេញ​ពី compressed ឬ uncompressed digital audio បាន​ផង​ដែរ។

ជា​ធម្មតា​មាន​ប្រភេទ​នៃ HDMI ចំនួន ៥ ប្រភេទ តែ​ប្រភេទ​ដែល​ល្បីល្បាញ​និង​ពេញ​និយម​បំផុត​គឺ​ប្រភេទ​ A ដែល​យើង​បាន​បង្ហាញ​ដូច​នៅ​ក្នុង​រូប។ ដូច្នេះ​នៅ​ទី​បញ្ចប់​លោក​អ្នក​នឹង​អាច​ស្វែង​យល់​អំពី​ប្រភេទ​នៃ Video Connectors ទាំង​បី​ដែល​ CM យើង​បាន​បង្ហាញ​ខាង​លើ​ សម្រាប់​ការ​ស្វែង​យល់​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ការិយាល័យ​និពន្ធ​ ពួក​យើង​នឹង​ពន្យល់​លោក​អ្នក​ឱ្យ​កាន់​តែ​ក្បោះក្បាយ​៕
Share this article :

Post a Comment