វិធីបីយ៉ាងដើម្បីមើល IP Address នៅក្នុង Ubuntu 12.04
Wednesday, December 26, 20120 comments
នៅក្នុង Windows គឺយើងទាំងអស់គ្នាប្រើប្រាស់ Command ដើម្បី Check មើល IP Address របស់យើង។ ចុះនៅក្នុងប្រព័ន្ធប្រតិបត្តិការ Ubuntu 12.04 នេះវិញ តើយើងត្រូវធ្វើយ៉ាងណាដើម្បីឆែកមើលលេខ IP Address ?
IT Khmer Share នឹងលើកយកនូវវិធីបីយ៉ាងសម្រាប់ធ្វើការឆែកមើល IP Address ក្នុងប្រព័ន្ធប្រតិបត្តិការ Ubuntu 12.04។ សូមអនុវត្តជំហានទាំងអស់គ្នា៖
របៀបទី១៖
១. យើងត្រូវចុចនៅលើ Network icon ដែលមាននៅលើ Notification area រួចជ្រើសរើសពាក្យថា Connection Information។
២. ពេលនោះវានឹងលោតនូវផ្ទាំងមួយចេញមក ដែលបង្ហាញពីព័ត៌មានមួយចំនួនទាក់ទងទៅនឹង Network របស់យើងហើយក្នុងនោះមានទាំង IP Address ផងដែរ ។
របៀបទី២៖
១. យើងត្រូវចូលទៅក្នុង System Settings ដែលនៅខាងឆ្វេងដៃ(បើមិនឃើញ យើងអាច Scroll Mouse ចុះក្រោម) ។
២. បន្ទាប់មកចុចលើពាក្យ Network ។
៣. ពេលនោះយើងវានឹងបង្ហាញនូវ IP Address និងព័ត៌មានទាំងឡាយដែលទាក់ទងទៅនឹង Network របស់យើង ។
របៀបទី៣៖
១. យើងត្រូវចូលទៅក្នុង Home បន្ទាប់មកវាយពាក្យ Terminal នៅក្នុង Search រួចចុចលើ Icon Terminal ។
២. ពេលនោះវានឹងចេញនូវផ្ទាំង Terminal មកដើម្បីឲ្យយើងវាយនូវ Command គឺវាដូចទៅនឹង Command Prompt នៅក្នុង Windows ដែរ។ បន្ទាប់មកយើងវាយ Command ថា៖ ifconfigh រួចចុច Enter ពេលនោះវានឹងបង្ហាញនូវ IP Address នឹងព័ត៌មានលំអិតពី Network របស់យើង ។
Post a Comment