អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

កុំព្យូទ័រគាំង អត់ដឹងធ្វើម៉េចមែនទេ?

Tuesday, December 18, 20120 comments



តើ​កុំព្យូទ័រ​របស់​អ្នក​ធ្លាប់​ដើរ​យឺត​ ឬ​គាំង​ដោយ​សារ​កម្មវិធី​មិន​ឆ្លើយ​តប​ទេ? កម្មវិធី​មួយ​ចំនួន ដូច​ជា​ Firefox, Internet Explorer ឧស្សាហ៍​គាំង​នៅ​ពេល​អ្នក​ចុច​ច្រើន​ Tab ​ឬ​ពេល​ខ្លះ អ្នក​ទាញ​យក​ឯកសារ​ច្រើន​ក៏​ធ្វើ​ឲ្យ​វា​គាំង​ដែរ។ អីចឹង គួរ​ធ្វើ​ម៉េច​ បើ​អ្នក​ចុច​បិទ​ធម្មតា​ហើយ​នៅ​មិន​បាន។
IT Khmer Share សូម​លើក​យក​វិធី​ដ៏​ងាយ​ស្រួល​មួយ​ដើម្បី​បិទ​កម្មវិធី​គាំង​បែប​នេះ៖
១-ចុច​ Alt+Ctrl+Del ឬ​ Right Click លើ​ Taskbar រួច​ចុច​លើ Start Task Manager ដើម្បី​បើក Task Manager
២-Right Click លើ​កម្មវិធី​ដែល​អ្នក​ចង់​បិទ រួច​ជ្រើសរើស​ Go to Process
៣-Right Click លើ​កម្មវិធី​ដែល​វា​ Select ឲ្យ​រួច​ជ្រើសរើស Kill Process ឬ​ Kill Process Tree (ក្នុង​ករណី​ចុច​លើ Kill Process ហើយ​នៅ​មិន​បាន) ។
គួរ ​ចង់​ចាំ​ថា វិធី​នេះ​អាច​ប្រើ​បាន​ក្នុង​ករណី​កុំព្យូទ័រ​គាំង​ ប៉ុន្តែ​នៅ​អាច​បើក​ Task Manager បាន។ ជា​ពិសេស​កុំ​ Kill Process Tree លើ​ឈ្មោះ​កម្មវិធី​ណា​ផ្សេង​ឲ្យ​សោះ​ព្រោះ​អាច​ច្រឡំ​លើ​សេវាកម្ម​របស់ Windows ដែល​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ Restart ភ្លាមៗ៕
Share this article :

Post a Comment