អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធីបិទ Animation ក្នុង Windows 8 Start Screen

Thursday, January 10, 20130 comments


  Animation នៅក្នុង Windows 8 គឺអាចកំណត់សំគាល់បាននៅពេលដែលលោកអ្នកធ្វើការ
Switch​ ពី Destkop ទៅកាន់ Start Screen ដោយ​ការប្រើប្រាស់ជាមួយ Winkey និង Shortcut
Key ផ្សេងៗទៀត។ ក៏ប៉ុន្តែយើងមិនដឹងថាលោកអ្នកចូលចិត្ត ជាមួយ Animation នោះ ឬក៏ចូល
ចិត្តវានោះទេ ព្រោះវាជាចំណងចំណូលចិត្តរបស់លោកអ្នក។​ ដោយឡែកយើងគ្រាន់លើកអំពី
បិទ និងបើក Animations មកបង្ហាញជូនដល់លោកអ្នកដើម្បីសិក្សា ស្វែងយល់បន្ថែម។ ខាង
ក្រោមជាការបង្ហាញទៅលើការបិទ ឬបើក Animations។

    ដំបូងចុច Winkey + F រួចដាក់ Select លើ Apps វាយ បញ្ចូលពាក្យ Computer ក្នុងប្រអប់ Search។

    ជាបន្តដាក់ Select លើ Mycomputer ហើយចុច Mouse ខាងស្តាំ រួចចុចយក Properties។
    ជាបន្តចុចលើពាក្យ Advanced System Settings។
    បន្ទាប់មកផ្ទាំង System Propertice បង្ហាញឡើង ហើយ​ចុចលើ Setting ប៊ូតុង ដែលស្ថិតនៅក្រោម
Performance Section។
    ចុងបញ្ចប់ផ្ទាំងរបស់ Perfomeance Option បង្ហាញឡើង​ រួចហើយដោះធីកចេញពីពាក្យ Annimate
controle nad elemente inside windows និង Animate windows when minimizing and maximizing រួច
ចុច Ok។ ដើម្បីបើក Animation គ្រាន់តែដាក់ធីកវិញជាការស្រេច៕
Share this article :

Post a Comment