iPhone 5 របស់ Apple ត្រូវបានគេវាយតំលៃថាជា smartphone ដំបូងគេដែលបានប្រើកាត Nano-SIM ថ្មី នឹងតូចជាង Micro-SIM ដែលកំពុងប្រើលើ iPhone 4S និងបណ្ដា smartphone ច្រើនផ្សេងៗទៀត។ ដូច្នេះតើកាត nano SIM ជាអ្វីទៅ នឹងមានប្រភពមកពីណា ហើយមានប្រយោជន៏ អ្វីខ្លះ ជាង កាតបច្ចុប្បន្ននេះ ?
ក្នុងអត្ថបទនេះ អ្នកនឹងយល់កាន់តែច្បាស់ ពីមូលដ្ឋានគ្រឹះ ក៏ដូចជារូបរាងនៃការវិវឌ្ឃន៏របស់វា
កាត SIM (សរសេរកាត់ពី Subscriber Identity Module)គឺជាកាត(សន្លឹក)តូចមួយដែលយើងហៅវាថាកាតវៃឆ្លាតផលិតដោយ សារធាតុជ័រស្វិតដែលដាក់ប្រើ smartphone ឬកុំព្យទ័របន្ទះ។
កាត SIM វាជា "កូនវិថី" ដែលនាំអោយមានការផ្ដល់នូវសេវាកម្មទូរសព្ទ័ ឬ ក្រុមផ្តល់ផ្តល់សេវាកម្ម។កាតនោះវារក្សាទុកនូវទិន្ន័យសេវាកម្ម ដើម្បីអោយ smartphone ឬ ថែប្លែត វាអាចដំណើរការជាមួយនឹងបណ្ដាសេវាកម្មផ្សេងៗ។ នៅមានពត៌មានផ្សេងៗទៀតដែលរក្សាទុកលើការនោះមានដូចជាលេខ ទំនាក់ទំនង, បញ្ជី, ការហៅមុនៗនឹងសារផ្សេងៗរបស់អ្នក។ប្រវត្តរបស់កាត SIM ចាប់ផ្ដើមនូវឆ្នាំ 1982 ពេលស្ថាបន័ប្រែសនីយ៏នឹងទូរគនាគមន៏អ៊ឺរុប (CEPT) សង់ឡើងនូវទំរង់ស្ដង់ដាសំរាប់ទូរសព្ទចល័ត ។
ហើយស្ដង់ដារនេះ បានក្លាយជាមូលដ្ឋានគ្រឹះរបសបណ្ដាញ GSM នាសព្វថ្ងៃនេះ។កាត SIM ចំណែកមួយរបស់ស្ដង់ដានេះហើយវាត្រូវបានប្រើដើម្បីរក្សារាល់ពត៌មាន ដើម្បីកំណត់នូវអ្នកប្រើលើសេវាកម្មរបស់ក្រុមហ៊ុន ណាមួយនូវបណ្ដា បណ្ដាញ GSM យ៉ាងច្បាស់លាស់។
អ្វីៗសុទ្ធតែមានការប្រែប្រួល តួយ៉ាងដូច SIM ត្រូវបានផ្លាស់ប្ដូររូបរាង ពីធំមកតូចដូចយើងបានឃើញសព្វថ្ងៃនេះ។
បើទោះជាពីមូលដ្ឋានគ្រឹះ SIM មិនមានការផ្លាស់ប្ដូរច្រើនក៏ដោយតែផ្នែករូបរាងទំហំរបស់វាមាន ការផ្លាស់ប្ដូរពី១ឆ្នាំទៅ១ឆ្នាំ។ ដូចដែលយើងបានឃើញនៅរូបខាងលើកាត SIM ជំនាន់ 2FF ត្រូវបានឧទ្ទេសនាមនាឆ្នាំ 1989មានទំហំធំ។ នេះគឺជាប្រភេទកាត SIM ដែលនៅតែនិយមប្រើសព្វថ្ងៃនេះ តែវាត្រូវបានធ្វើការផ្លាស់ប្ដូរដោយប្រភេទ SIM 3FF, Micro-SIM មានទំហំតូចជាងនេះបន្តិច ថ្មីបំផុត, 4FF ឬហៅថា Nano-SIM ជាប្រភេទថ្មីដែលមនុស្សជាច្រើនិយាយដល់ នឹងមានការងើយឆ្ងល់តាំងពីមានការចេញវត្តមាន iPhone 5 នាថ្ងៃ12/9 កន្លងផុតទៅនេះ។
Nano-SIM
Nano-SIM គឺរូបរាងកាតថ្មីបំផុត SIM ដែលត្រូវបានស្ថាបន្ថស្ដង់ដារទូរគនាគមន៏អ៊ឺរ៉ុប (ETSI) អនុម័តអោយប្រើនា 6/2012។ កាតនេះមានទំហំតូចជាងកាត Micro-SIM ប្រហែលដល់ទៅ 40% ជាមួយនឹងវិមាត្រ 12,3 x 8,8 x 0,67 mm (បណ្ដោយ, កំពស់និងកំរាស់ )។ តាមរយៈ ETSI, Nano-SIM អាចធានាបាននូវសមត្ថភាពអាចប្រើបានជាមួយនឹងបណ្ដាទូរសព្ទដែលមិន ទានមានការផ្គត់ផ្គង់ដោយការដាក់ចូលទៅក្នុង adaptorដូចការប្រើប្រាស់ SIM និង Micro-SIM សព្វថ្ងៃនេះ។
រូបរាងរបស់ Nano-SIM ត្រូវបាន ETSI អនុម័តគឺរូបរាងដូចនឹងការរចនាឡើងរបស់ Apple ។ កាលពីមុននេះ ខាង Nokia និង RIM ក៏បានស្នើរឡើងដល់ ETSI ក្នុងការរចនារូបរាង Nano-SIM
ផ្ទាល់ខ្លួន ដែលមានភាពខុសប្លែកនឹងការចនារបស់ Apple។
ក្រោយពេលដែល ETSI ជ្រើសរើសការរចនារបស់ Apple, បណ្ដាក្រុមហ៊ុនផ្សេងៗដូចជា Nokia និង RIM មានការព្រួយបារម្ភថា ខ្លាច Apple នឹងដាក់គំរូនោះជាកម្មសិទ្ធបង្កើតថ្មីរបស់ខ្លួនអំពី Nano-SIM នេះ ,តែថ្មីៗនេះ Apple បានប្រកសាចេញនូវសេចក្ដីសំរេចអោយមានការប្រើប្រាស់នូវគំរួ Nano-SIM នេះដោយមិនមានការផាក ឬ ពិន័យអ្វីទាំងអស់ គឺប្រើបានតាមចិត្ត៕
Post a Comment