អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

Download និង Install Metro-Style Apps ពី Windows Store ក្នុង Windows 8

Thursday, January 10, 20130 comments


Windows Store ក្នុង Windows 8 មានលក្ខណៈស្រដៀង​ទៅនឹង App Stores របស់
Apple iOS ឬ Android និង Windows Phone។ ចំពោះ Windows Store នេះវាផ្តល់ឲ្យ
លោក​​អ្នកអាចធ្វើការទាញយកកម្មវិធីទាំងនោះមកដាក់លើ Metro-Style​​ Apps សម្រាប់
Windows 8។ ចំណែកសម្រាប់ការទាញយក និងតំឡើងនេះគឺ តម្រូវឲ្យលោកអ្នកមាន
Microsoft email account របស់ Microsoft ជាមុនសិន ទើបមានសិទ្ធិក្នុងការទាញយក​
និងតំឡើងបាន។​ ដោយឡែកចំពោះការបង្ហាញនេះយើងសូមលើក យកនូវការតំឡើង
ការទាញយក និងការUpdate ក្នុង Metro-Style ពី Window Store។

    ជំហានទី1: ដើម្បីដំណើរការ Store ជាដំបូងត្រូវចូលទៅកាន់ Metro Start Screen
ដោយគ្រាន់តែប្តូរ Mouse ទៅដាក់នៅ​ជ្រុងខាងស្តាំងផ្នែកខាងក្រោមនៃ Screen ហើយ
ចុចលើ Start Screen ប៊ូតុងដែលបង្ហាញឡើងនោះ។

    ជំហានទី2: បន្តចុច Store Tile លើ Start Screen ដើម្បី​បើក Windows Store។   
    ជំហានទី3: ចំណុចនេះលោកអ្នកទទួលនូវផ្នែកខុសៗពីគ្នានៃ Store ហើយឃើញនូវ Apps ជាច្រើន។
    ជំហានទី4: សម្រាប់ឧទាហរណ៍យើងសូមបង្ហាញពីការទាញយកពី Top Free: ដោយគ្រាន់
តែចុចលើពាក្យ Top Free ហើយវា​បង្ហាញនូវ Game ជាច្រើនក្នុង Windows Store នោះ។
   
    ជំហានទី5: លោកអ្នកអាចស្វែងរកនូវប្រភេទ Game ផ្សេងៗ​ដែលមាននៅក្នុង
Windows Store។ សម្រាប់ការ​ស្វែងរកនេះត្រូវ​វាយ​បញ្ចូលឈ្មោះ Game ទៅក្នុង
Search Term ហើយបន្ទាប់​មកវានឹង​បង្ហាញនូវ Serach Panel នៅផ្នែកខាងស្តាំនៃ
Screen។ ជាឧទាហរណ៍យើងចង់ស្វែងរក Game ឈ្មោះ Sudoku ក្រោយមកវា
បង្ហាញជា List ហើយយើងអាចជ្រើសយក Game នោះ។
.
    ជំហានទី6: ជាបន្តមាន Screen មួយបង្ហាញឡើងជាមួយ​ព័ត៌មានរបស់ App
ដូចជា  Size, Reviews,និង System Requirements។ ដើម្បីទាញយក និងតំឡើង
App គ្រាន់តែចុចលើ​Install ប៊ូតុងជាការស្រេច។ ចំណាំៈ ប្រសិនបើលោកអ្នកមិន
បាន​បញ្ចូលនូវ Microsoft Email Address កំឡុងពេលតំឡើង ​Windows 8 វានឹង
ទាមទារ  Microsoft Email Address និង​Password  ដើម្បី Sign in មុខនឹងចាប់ផ្តើម
តំឡើង App នោះ។
    ជំហានទី7: ហើយនៅខណៈពេលដំណើរការទាញយក និង  តំឡើងវាបង្ហាញសារនៅ
ផ្នែកខាងលើជ្រុងខាងស្តាំនៃ Screen ហើយ​នៅ​​​ពេលបញ្ចប់ដំណើរការ​វាបង្ហាញសារម្តងទៀត។
    ជំហានទី8: បន្ទាប់មក Tile សម្រាប់ Metro App ដែលបាន​តំឡើងវាបង្ហាញ
ឡើងផ្នែកខាងស្តាំនៃ Screen ម្យា៉ងទៀតលោកអ្នក​អាចចាប់ទាញវាទៅទីតាំង
ផ្សេងលើ Start Screen ហើយអាច​ដាក់វាជា Group ក៏បានដែរ។
    ជំហានទី9: ដើម្បី Unistall Metro App នេះ លោកអ្នកគ្រាន់​តែ​​ដាក់ Select លើ App Tile
បន្ទាប់មាន Option បង្ហាញឡើងនៅ​ខាងក្រោមនៃ Screen រួចចុច Uninstall ប៊ូតុង។
    ជំហានទី10:​ ជាបន្តទៀតវាបង្ហាញផ្ទាំង Confirmation Window រួចបន្តចុច Uninstall ដើម្បីបន្តដំណើរការ។
 
    ជំហានទី11: App Tile បានលុបចេញពី Start Screen៕
Share this article :

Post a Comment