ពិតណាស់ Windows 8 ជា Windows ដែលនាំមកជាមួយនូវមុខងារថ្មី
និងលក្ខណៈពិសេសជាច្រើនសម្រាប់ផ្តល់ដល់ការប្រើប្រាស់ឲ្យកាន់តែ
មានភាពងាយស្រួល និងជួយសម្រួលដល់ការFormart Windows ច្រើន
ដងទៀតផង។ ដោយឡែកយើង សូមលើកយកមុខងារមួយក្នុងចំណោម
មុខងារទំាងនោះមកបង្ហាញលោកអ្នក។សម្រាប់មុខងារនោះវាអាចជួយ
កាត់បន្ថយការ Formart Windows ហើយមានសមត្ថភាពជួយប្រែក្លាយ
Windows ឲ្យដំណើរបានលឿនឡើងវិញ។ តើមុខងារនោះគឺជាមុខងារអ្វី?
ដើម្បីស្រាយចម្ងល់នេះយើងសូមបង្ហាញលើមុខងារ Refresh ព្រោះវាអាច
ជួយរៀបចំនូវឯកសារ និង Files ផ្សេងៗក្នុង Windows ជាពិសេស Files
ណាដែលគ្មានប្រយោជន៍ ហើយធ្វើឲ្យ Windows ដំណើរការបានល្អប្រសើរ
ឡើងវិញ។ ដើម្បីឲ្យកាន់តែ ច្បាស់សូមមើលការបង្ហាញដូចខាងក្រោម៖
Setting រួចវាយបញ្ចូល General បន្តមកទៀតវាបង្ហាញផ្ទាំង PC Setting រួចស្វែង
រកពាក្យ Refresh your PC without affecting your file បន្ទាប់ចុចលើ Get Started ប៊ូតុង។
Post a Comment