អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

វិធី​ឆែក​មើល​អាយុ​នៃ​គេហទំព័រ​របស់​អ្នក

Sunday, March 10, 20130 comments


នៅ​លើ​សាកលលោក​គេហទំព័រ​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ឡើង​ជា​រៀង​ រាល់​ថ្ងៃ​ ទោះ​ជា​ពេល​ណា​ក៏​ដោយ។ហើយ​រាល់​គេហទំព័រ​ទាំង​នោះ​ថា​តើ​យើង​អាច​ដឹង​ពី​ អាយុ​កាល​របស់​វា​ដែរ​ឬ​ទេ?ប្រសិន​បើ​អ្នក​ចង់​ដឹង​ពី​អាយុកាល​នៃ​គេហទំព័រ​ អស់​ទាំងនោះ​ IT Khmer Share យើង​​នឹង​បង្ហាញ​អ្នក​អំពី​ការ​យល់​ដឹង​ពី​អាយុកាល​របស់​ Domain នីមួយៗ តាម​វិធី​ដូច​ខាង​ក្រោម៖
១. អ្នក​អាច​ប្រើប្រាស់​ Tools មួយ​ចំនួន​តាម​រយៈ​គេហទំព័រ Domain Age Tool (http://www.webconfs.com/domain-age.php/)​​ គឺ​វា​អាច​ជួយ​អោយ​អ្នក​ដឹង​ពី​អាយុ​កាល​របស់​ Domain បាន​ដោយ​គ្រាន់​តែ​វាយ​ឈ្មោះ​ Domain ដែល​អ្នក​ចង់​មើល​អាយុ​នៅ​ក្នុង​ប្រអប់ Enter one domain on each line of the box below: រួច​ចុច​ Submit ជា​ការ​ស្រេច។
1-age-fo-website
២. បន្ថែម​ពី​លើ​នោះ​ទៀត​គឺ​មាន​ link ជា​ច្រើន​ទៀត​សម្រាប់​មើល​អាយុ​កាល​នៃ Domain។ដូច​ជា​គេហទំព័រ SeoLogs ជា​ដើម​​ (http://www.seologs.com/dns/domain-check.html/)​ ដែល​វា​និង​ប្រាប់​អ្នក​ថា​តើ​ ឈ្មោះ Domain ត្រូវ​បាន​បង្កើត​នៅ​ពេល​ណា​និង​ផ្ដល់​អោយ​អ្នក​នូវ​អាយុ​កាល​របស់ Domain នោះ​។ សូម​វាយ​បញ្ចូល​ឈ្មោះ Domain របស់​អ្នក​នៅ​ក្នុង​ប្រអប់ Domain Age Check រួច​ចុច​ Submit ។
2-age-fo-website
៣. អ្នក​ក៏​អាច​ស្វែង​រក​គេហទំព័រ​មួយ​ទៀត​សម្រាប់​មើល​អាយុ​នៃ​វិប​សាយ​បាន​ផង ​ដែរ គឺ( http://archive.org/index.php) ។ នៅ​ក្នុង​គេហទំព័រ​នេះ វា​នឹង​បង្ហាញ​ថ្ងៃ​ខែ​ឆ្នាំ ប្រៀប​ដូច​ជា​ប្រក្រតិទិន​ប្រចាំ​ឆ្នាំ​ដូច្នេះ​ដែរ។
3-age-fo-website
ម្យ៉ាង​វិញ​ទៀត​អ្នក​ក៏​​អាច​ស្វែង​រក​នូវ​ អាយុ​របស់​វិប​សាយ​តាម​រយៈ​វិធី​ជា​ច្រើន​ផ្សេងទៀត​ដូច​ជា​ការ​ស្វែង​រក​តាម ​រយៈ Google ឬ​តាម​រយៈ​គេហទំព័រ​ផ្សេង​ទៀត​ផង​ដែរ។ ខាង​លើ​នេះ​យើង​គ្រាន់​តែ​បង្ហាញ​គេហទំព័រ​ពិសេស​មួយ​ចំនួន​សម្រាប់​បង្ហាញ​ ។ ហើយ​នៅ​ទី​បញ្ចប់​ លោក​អ្នក​នឹង​អាច​ស្វែង​យល់​និង​យល់​ពី​អាយុ​នៃ​គេហទំព័រ​នីមួយៗ​យ៉ាង​ងាយ​ ស្រួល៕





3-age-fo-website
Resource by : cm.com.kh
Share this article :

Post a Comment