របៀបដាក់ឲ្យ Windows 8 Run នៅលើ USB Drive
Sunday, March 10, 20130 comments
យើងបានដឹងទាំងអស់គ្នាហើយថា អ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Linux គឺយើងអាចដាក់ឲ្យវា Run នៅលើ USB Drive បាន ដោយមិនចាំបាច់ Setup ចូលទៅក្នុងកុំព្យូទ័រយើងឡើយ។ ឥឡូវនេះ Windows 8 ដែលជា Version ចុងក្រោយរបស់ក្រុមហ៊ុន Microsoft ក៏បានបន្ថែម Feature មួយនេះដែរ យើងអាច Run Windows 8 ចេញពីក្នុង USB Drive បានដោយមិនចាំបាច់ Setup ឡើយ។ សូមធ្វើតាមការណែនាំខាងក្រោម៖
មុនដំបូង ត្រូវដោតនូវ USB Drive ឬ External Drive មួយដែលមានទំហំយ៉ាងហោចណាស់ 32 GBរួចយើងត្រូវបើកនូវ Control Panel ដោយចុច Start + X រួចជ្រើសរើសយកពាក្យ Control Panel ។
បន្ទាប់មកយើងត្រូវផ្លាស់ប្ដូរ Control Panel view ទៅជា Small Icons view ពេលនោះយើងត្រូវរក Feature មួយឈ្មោះថា Windows To Go ហើយចុច Double Click នៅលើវា
ពេលនោះវានឹងឲ្យយើង Select នូវ USB Drive ដែលយើងចង់ដាក់ Windows 8 នៅក្នុងនោះ បន្ទាប់មកចុច Next ។
ពេលនោះ Wizard នេះ នឹងចាប់ផ្ដើម Scan CD\DVD និង Search រក File របស់ Windows ដោយស្វ័យប្រវត្តិ, ពេលយើង Select Version នៃ Windows របស់យើងហើយ ចុច Next។
បន្ទាប់មកវានឹងចេញនូវផ្ទាំងដែលឲ្យយើង Set នូវ BitLocker Password, យើងអាចដាក់ក៏បាន មិនដាក់ក៏បាន ចំពោះខ្ញុំ ខ្ញុំរំលងវាចោល មិនដាក់ទេ
នៅពេលដែលដល់ចុងបញ្ចប់ វានឹងចេញនូវអក្សរមួយជួរដែលប្រាប់យើងថា USB Drive របស់យើងនឹងត្រូវ Format, បើសម្រេចចិត្តច្បាស់ហើយចុច Create ដើម្បីឲ្យវាចាប់ផ្ដើម Process
ពេលនោះវានឹងចាប់ផ្ដើម Install Windows 8 ទៅលើ USB Drive របស់យើង, ពេលវាដំណើរការចប់ យើងនឹងអាច Run Windows 8 ចេញពីក្នុង USB Drive របស់យើងបានហើយ។
នៅទីបញ្ចប់លោកអ្នកពិតជាអាច Run Windows 8 តាម USB Drive បានយ៉ាងងាយស្រួល៕
Resource by : cm.com.kh
Post a Comment