អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

កំណត់​ឱ្យ​ Windows 8 ចងចាំ​នូវ Authentication របស់ PEAP Wi-Fi Network

Sunday, March 10, 20130 comments


នៅ​ពេល​ដែល​យើង Connect ទៅ​នឹង Wi-Fi នៅ​ផ្ទះ​របស់​យើង, ជា​ធម្មតា​គឺ​យើង​ប្រើ​នូវ Authentication ជា​ប្រភេទ WPA និង WEP ដែល​វា​នឹង​ចងចាំ​នូវ​លេខសំងាត់ Wi-Fi ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​យើង​ Connect បាន​ជោគជ័យ​ម្ដង​រួច​មក។ ប៉ុន្តែ​នោះ​តាម​ស្ថាប័ន​មួយ​ចំនួន គឺ​គេ​ប្រើ Authentication ជា​ប្រភេទ PEAP ដែល​វា​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ការពារ​នូវ Authentication Protocol នៃ​ប្រព័ន្ធ Wi-Fi របស់​យើង។
1-WiFi
PEAP នេះ គឺ​វា​មិន​ត្រឹម​តែ​ទាមទារ Password ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ឲ្យ​យើង​វាយ​នូវUser name និង Domain​ ទៀត។ ហើយ​ជា Default គឺ Windows នឹង​មិន​ចងចាំ​នូវ​ Password ដែល​យើង​បាន​វាយ​ចូល​ម្ដង​ហើយ​នោះ​ទេ ពោល​គឺ​រាល់ពេល​ដែល​យើង​ចង់​ភ្ជាប់ គឺ​យើង​ត្រូវ​វាយ​នូវ Password ដដែល។ ប៉ុន្តែ​នៅ​ក្នុង Windows 8 គឺ​មាន​នូវ​គន្លឹះ​មួយ ដែល​អាច​ដោះស្រាយ​នូវ​បញ្ហា​មួយ​នេះ​បាន។ សូម​ធ្វើ​តាម​ការ​ណែនាំ​ទាំងអស់​គ្នា៖
មុនដំបូង​យើង​ត្រូវ​ចុច​លើ Icon រូប Wi-Fi នៅ​ក្នុង System tray ផ្នែក​ខាងក្រោម ដូច​រូប៖
2-WiFi
ពេលនោះ នៅ​ផ្នែក​ខាង​ស្កាំ​វា​នឹង​លោត​ចេញ​នូវ Charm Bar ចេញ​មក, យើង​ត្រូវ Right Click នៅ​លើ​ Wi-Fi Network ណាមួយ​ដែល​ប្រើAuthentication PEAP ហើយ​ជ្រើសរើស​យក​ពាក្យ View connection properties ដូច​រូប៖
3-WiFi
នៅ​ពេល​ផ្ទាំង Properties របស់​វា​លោត​ចេញ​មក យើង​ត្រូវ​ចូល​ទៅ​ក្នុង Security Tab ដែល​វា​នឹង​មាន​រូប​ដូច​រូបភាព​ខាងក្រោម, បន្ទាប់មក​យើង​ត្រូវ​ចុច​លើ​ប៊ូតុង Advanced settings
4-WiFi
ផ្ទាំង​ថ្មី​មួយ​នឹង​លោត​ចេញ​មក, យើង​ត្រូវ​ចូល​ទៅ​ក្នុង 802.1x Tab, ហើយ​យើង​ត្រូវ​ប្រាកដ​ថា​ប្រអប់ Specify authentication mode, User Authentication ត្រូវ​បាន​គូស​ធីក។ បន្ទាប់មក​ចុច​លើ Drop Down Menu ដែល​នៅ​ខាងក្រោម Specify authentication mode រួច​ជ្រើសរើស​យក​ពាក្យ User Authentication ហើយ​ចុច​លើ​ប៊ូតុង Replace credentials
5-WiFi
នៅ​ពេល​ដែល​ផ្ទាំង Windows Security លោត​ចេញ​មក យើង​ត្រូវ​បញ្ចូល​នូវ User name, Password របស់ Windows របស់​យើង
6-WiFi
ដូចនេះ រាល់​ពេល​ដែល​យើង​ចង់ Connect ពេលក្រោយ, Windows នឹង​មិន​ទាមទារ​នូវ Credential ទៀត​ទេ, គឺ​វា​នឹង​យក​នូវ Credential ដែល​យើង​បាន​បញ្ចូល​លើក​មុន មក​ដាក់​ដោយ​ស្វ័យប្រវត្តិ៕
Resource by: cm.com.kh
Share this article :

Post a Comment