របៀបប្ដូរ Icon នៅលើ Tab នៃវិបសាយនីមួយៗ ក្នុង Firefox
Monday, February 25, 20130 comments
ជាធម្មតា ចំពោះវិបសាយនីមួយៗ គឺតែងតែមាន Icon សម្រាប់សំគាល់រៀងៗខ្លួន ហើយ Icon នោះ វានឹងត្រូវបានបង្ហាញនៅលើ Tab របស់ Browser នៅពេលដែលយើងបើកវា។
ចុះប្រសិនបើរូប Icon របស់វិបសាយនោះយើងមើលទៅមិនសូវស្អាត ហើយយើងចង់ប្ដូរវាចេញតើយើងគួរធ្វើដូចម្ដេច? ថ្ងៃនេះ IT Khmer Share នឹងលើកយកនូវវិធីប្ដូរ Icon នៅលើ Tabនោះមកបង្ហាញជូនអ្នកទាំងអស់គ្នា។ សូមធ្វើតាមការណែនាំខាងក្រោម៖
មុនដំបូងយើងត្រូវចូលទៅក្នុងវិបសាយណាដែលយើងចង់ប្ដូរ Icon រួច Right Click លើកន្លែងទំនេរណាមួយ រួចជ្រើសរើសយកពាក្យ Bookmark This Page ។
បន្ទាប់មក យើងត្រូវដំឡើងនូវ Add on មួយដែលមានឈ្មោះថា Bookmark Favicon Changer បន្ថែមទៅលើ Firefox របស់យើង ដោយចូលទៅក្នុងវិបសាយមួយនេះ https://addons.mozilla.org/en-US/firefox/addon/bookmark-favicon-changer/ រួចចុចលើពាក្យ Add to Firefox។
បន្ទាប់ពី Restart Firefox មកវិញ យើងត្រូវចូលទៅក្នុង Bookmarks ហើយស្វែងរក Page ដែលយើងបាន Save អំបាញ់មិញ ហើយ Right Click នៅលើវា ជ្រើសរើសយកពាក្យ Change Favicon
ពេលនោះវានឹងចេញនូវផ្ទាំងមួយដើម្បីឲ្យយើងជ្រើសរើសនូវ Icon។ ដូចនេះយើងរើស Icon ដែលយើងចង់បាន រួចចុច Open ។
បន្ទាប់មកយើងត្រូវ Restart Firefox របស់យើងឡើងវិញ ពេលនោះ នៅពេលដែលយើងបើកចូលទៅក្នុងវិបសាយដែលយើងបានប្ដូរនោះ វានឹងចេញនូវ Icon ថ្មីដែលយើងបានដាក់។
Post a Comment