តើអ្នកធ្លាប់បានត្រូវគេ Block គេហទំព័រមិនឱ្យបើកចូលមើលបានមែនទេ? នៅពេលនេះ IT Khmer Share នឹងបង្ហាញអំពីគន្លឹះ នៅក្នុងការបើកមើលគេហទំព័រទាំងនោះបានយ៉ាងងាយស្រួល ដោយលោកអ្នកគ្រាន់តែអនុវត្តជាមួយយើងដូចខាងក្រោម៖
១. ដំបូងលោកអ្នកត្រូវ ចូលទៅកាន់គេហទំព័រ http://www.personalitycores.com/projects/proxmate/ ជាមុនសិន។
២. ក្រោយមកសូមចុចជ្រើសរើសយក Add-on ណាមួយសម្រាប់ Browser របស់អ្នក ក្នុងនោះវាមាន Add-on ពីរសម្រាប់ Browser Chrome និង Firefox ។
៣. នៅក្នុងជំហាននេះ លោកអ្នកត្រូវចុចជ្រើសរើសយក អាយខុន ProxMate ណាមួយដែលត្រូវនឹង Browser របស់អ្នក បន្ទាប់មកសូមចុចដំឡើងវាតាមធម្មតា។
នៅក្នុងឧទាហរណ៍ ខ្ញុំសូមលើកយក Browser Chrome មកដើម្បីបង្ហាញ អ្នកទាំងអស់គ្នា។
ដូចនេះពេលដែលអ្នកចុចលើវាហើយ នោះវានឹងបើកចូលទៅកាន់ Tab ថ្មី សូមចុចលើ Add to chrome ដើម្បីចាប់ផ្ដើមដំឡើង។
៤. បន្ទាប់ទៀត សូមចុចលើ Add ដើម្បីបន្តចាប់ផ្ដើម ។
៥. ខណៈដែលអ្នក បានដំឡើង ProMate ហើយនោះ សូមអ្នកមើលទៅរូបអាយខុន ProMate ដែលមាននៅខាងលើ Browser ។ សូមចុច Right Click លើវា ហើយចុចលើពាក្យ Option ។
៦. សូមចុចជ្រើសរើសយកឈ្មោះគេហទំព័រមួយចំនួនដែលមានបង្ហាញក្នុងនេះស្រាប់ដើម្បី ដាក់ឱ្យវាដំណើរការឡើងវិញ។
៧. ប្រសិនបើអ្នកចង់បញ្ចូលគេហទំព័រដែលត្រូវគេ Block ហើយអ្នកចង់ Unblock វិញសូមចុចលើ Use own Proxy រួចវាយបំពេញ Proxy URL និង Proxy Port ជាការស្រេច។
៨. ប្រសិនបើអ្នកចង់ Disable វាវិញ សូមចុច Right Click លើរូបអាយខុន ProMate នោះ
Resource by : cm.com.kh
Post a Comment