ការប្រើប្រាស់លើបណ្តាញ network ជាវិធីមួយដែលល្អបំផុត និងមានសារៈប្រយោជន៍
ព្រោះថាវិធីនេះវាជួយសម្រួលដល់កាងារ ហើយថែមទាំងចំណេញពេលវេលាទៀតផង
ក៏ប៉ុន្តែវាក៏មានផលវិបាកដែរ។ ពិតណាស់លោកអ្នកស្ថិតនៅលើបណ្តាញ Network ហើយ
រាល់ឯកសារ ឬ Files ដែលបានចែករំលែកទៅកាន់ម៉ាស៊ីន កុំព្យទ័រផ្សេងៗ លោកអ្នកមិនដឹង
ទេថា តើអ្នកខ្លះបានចូលទាញយកឯកសារ ឬ Files ពីកុំព្យូទ័ររបស់លោកអ្នក? ដោយឡែក
សម្រាប់Windows 8 ជំនាន់ថ្មីនេះបានបន្ថែមនូវមុខងារពិសេសនោះគឺ MMC console ដែល
វាផ្តល់ភាពងាយស្រួល ហើយអាចប្រាប់រាល់អ្នកណាដែរចូលទៅកាន់កុំព្យូទ័ររបស់លោកអ្នក
តាមរយៈបណ្តាញ Network។ ដើម្បីឲ្យកាន់តែច្បាស់ជាងនេះសូមមើលការបង្ហាញដូចខាងក្រោម៖
ជាដំបូងត្រូវចុច Windows +R Keyboard ហើយវាយពាក្យmmc ចូលក្នុងប្រអប់ Run ចុច Enter។
រួចជ្រើសយក Sessions ហើយនៅផ្នែកខាងស្តាំលោកអ្នកឃើញអ្នកទាំងនោះក្នុងករណីដែលគេបាន
ចូលទៅកាន់កុំព្យូទ័រលោកអ្នកបើវាមិន បង្ហាញមានន័យថាគ្មានអ្នកចូលមកទេ៕
Post a Comment