អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

Windows 7 32 bit និង 64 bit​មួយ​ណា​ល្អ​ជាង!

Tuesday, December 18, 20120 comments



ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា​នៅ​ក្នុង​ប្រព័ន្ធ​ដំណើរ​ការ​នៃ Microsoft Windows 7 ចែកចេញជា២ប្រភេទ​គឺ Windows 7 32 bit និង 64 bit ដោយ​ក្នុង​នោះ​អ្នកប្រើប្រាស់​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​អំពី​ ការប្រើប្រាស់ និង​ការ​ដំណើរ​ការ​របស់ Windows ទាំង២នេះនៅ​ឡើយ​។ ដូចនេះ ​នៅ​ក្នុង​​ទំព័រ​នេះ IT Khmer Share សូម​លើក​យក​ការ​ប្រៀបធៀប​រវាង Windows ទាំង២ប្រភេទ​នេះ​ដើម្បី​បង្ហាញ​មិត្ត​យុវវ័យ។
ទាក់ទង ​ទៅ​នឹង​ការ​ប្រៀបធៀប​នេះ ​អ្នក​ឯកទេស​ជំនាញ​ព័ត៌មានវិទ្យា​លោក យ៉ិន ស៊ីដេត​បាន​ពន្យល់ IT Khmer Share អំពីWindows ទាំង២ប្រភេទ​នេះ​ថា ជា​ទូទៅ​ពពួក Windows 64 bit ដើរ​លឿន​ជាង​ពពួក Windows 32 bit ប៉ុន្តែ​មិន​អាច​ដំណើរ​ការ​កម្មវិធី​មួយ​ចំនួន​បាន​ទេ ​ព្រោះ​ថា​ វា​រើស​កម្មវិធី​ខ្លាំង​ណាស់។ ម្យ៉ាង​ទៀត​ពពួក 64 bit នេះ​វា​ទាមទារ​Requirement​ខ្ពស់ ពោល​គឺ​ប្រភេទ​កុំព្យូទ័រ​ថ្មីៗ​តែ​ម្ដង។
បើ ​និយាយ​អំពីWindows 32 bit វិញ​ សាស្ត្រាចារ្យ​រូប​នេះ​លើក​ឡើង​ថា Windows 32 bit នេះ​ជា​ប្រព័ន្ធ​ដំណើរការ​មាន​ល្បឿន​មិន​សូវ​លឿន​ដូច​ពពួក 64 bit ទេ ប៉ុន្តែ​បើ​និយាយ​អំពី​ការ​ប្រើប្រាស់​កម្មវិធី​វិញ​គឺ​វា​អាច​ដំណើរ​ការ​ សឹងតែ​គ្រប់​កម្មវិធី​ទាំងអស់​មិន​ថា​កម្មវិធី​ចាស់ ឬ​ថ្មី​ទេ។
បន្ថែមយ៉ាង ​ដូច្នេះ​ទៀត​​ថា ភាគ​ច្រើន​នៃ​អ្នក​ប្រើប្រាស់​គឺ​គេ​ប្រើប្រាស់​ពពួក Windows 32 bit ព្រោះ​ថា​វា​មាន​ភាព​ងាយ​ស្រួល​អាច​ដំណើរ​ការ​គ្រប់​កម្មវិធី​ទាំងអស់។
តាម ​ការ​សង្កេត​មើល​ឃើញ​ យើងអាច​ដឹង​ថា Windows ទាំង២នេះ​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ផ្សេង​គ្នា ប៉ុន្តែ​បើ​ពិនិត្យ​មើល​ការ​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស ​កម្ពុជា​គឺ​ភាគច្រើន​អ្នក​ប្រើប្រាស់​និយម​ប្រើ Windows 7 32 bit ជាង។
Microsoft Windows គឺ​ជា​ប្រព័ន្ធ​ដំណើរការ​ដែល​កំពុង​ពេញ​និយម​ទូទាំង​ពិភព​លោក ក្នុង​នោះ​ប្រព័ន្ធ​ដំណើរ​ការ​នេះ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ ពី​ឆ្នាំ១៩៩១មក ហើយ​ Windows ​ប្រភេទ​ដំបូង​គឺ​ Windows 3.0 ដែល​បាន​វិវត្តន៍​រហូត​មក​ដល់​ Windows 7។
Share this article :

Post a Comment