អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ហេតុ​អ្វី​បាន​ជា​កុំព្យូទ័រ​ខ្ញុំ​យឺត​ម្ល៉េះ?

Tuesday, December 18, 20120 comments



រិយមិត្ត​ប្រាកដ​ជា​ធុញ​ទ្រាន់​ជា​មិន​ខាន​ នៅ​ពេល​ដែល​កុំព្យូទ័រ​របស់​អ្នក​ដំណើរការ​​យឺត​ម្ដង​ៗ។ មាន​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​ដើរ​យឺត​នោះ​។ តើ​វា​បណ្ដាល​មក​ពី​អ្វី​​ខ្លះ​ទៅ? ដោះ​ស្រាយ​យ៉ាង​ម៉េច?
បញ្ហា​ Registry
Registry គឺ​ជា​​ Database ដែល​ផ្ទុក​ទៅ​ដោយ​ configuration settingនិង​ option មួយ​ចំនួន​​សម្រាប់​កំណត់​ Windows Operating Systems។ នៅ​ពេល​ដែល​អ្នក​​ Add ឬ​ Remove កម្មវិធី​, Hardwareនិង​File ផ្សេង​ៗ​ក្នុង​​កុំព្យូទ័រ វា​នឹង​កំណត់​នូវ​ Entry មិន​ចាំ​បាច់​មួយ​ចំនួន​។ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត​។
ដំណោះ​ស្រាយ៖ ទាញ​យក​កម្មវិធី​ RegistryBooster  ឬ​កម្មវិធី​ផ្សេង​ទៀត​សម្រាប់​ពិនិត្យ​មើល​​ Hidden Error មួយ​ចំនួន​ឲ្យ​ដំណើរ​ការ​បាន​ល្អ​ធម្មតា​វិញ។
បញ្ហា​ Virus ឬ​ Spyware
បញ្ហា​សំខាន់​មួយ​ទៀត​គឺ​ Virus ឬ Spyware ។ នៅ​ពេល​ដែល​ ប្រភេទ​មេរោគ​ទាំង​នេះ​​ចូល​វាយ​លុក​កុំព្យូទ័រ​​ វា​បាន​​ប្រាកដ​ជា​ធ្វើ​ឲ្យ​ដំណើរការ​យឺត​ជា​មិន​ខាន​ ហើយ​អាច​បំផ្លាញ​ឯកសារ​របស់​អ្នក​ថែម​ទៀត​ផង។
ដំណោះ​ស្រាយ៖ ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​​ និង​ស្គាន​ឲ្យ​បាន​ញឹក​ញាប់។
អង្គ​ចងចាំ​តូច​ពេក
ពេល​ខ្លះ​ អ្នក​ប្រើ​ប្រាស់​ដំឡើង​កម្មវិធី​ច្រើន​ពេក​ក្នុង​កុំព្យូទ័រ​ ជា​ហេតុ​ធ្វើ​ឲ្យ​ RAM ​មិន​អាច​ផ្តល់​ល្បឿន​​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវ​ការ​​កម្មវិធី​ដែល​​ កំពុង​ប្រើប្រាស់​​ដ៏​ច្រើន​នោះ​ទេ​។
ដំណោះ​ស្រាយ៖ បន្ថែម​ទំហំ​ RAM (ពេល​ដែល​មិន​ទាន់​បាន​បន្ថែម​ទំហំ​ដល់​កម្រិត​​អតិបរមា)។
Hard Drive Fragementation
នៅ​ពេល​ដែល​កម្មវិធី​​ ឬ​ File ផ្សេង​ៗ​នៅ​រប៉ាត់រប៉ាយ​ មិន​មាន​របៀប​រៀប​រយ​​​ក្នុង​ Hard Drive ​វា​ក៏​ជា​ផ្នែក​មួយ​​​​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដំណើរ​យឺត​​ផង​ដែរ។
ដំណោះ​ស្រាយ៖ កំណត់​ Defragementation ដោយ​គ្រាន់​តែ​ចូល ​All Programs>Accessories>System Tools>Disk Defragmenter>រួច Select លើ Drive ណា​មួយ​រួច​ Defrage ជា​ការ​ស្រេច។
ទំហំ Hard Disk
ជួល​កាល​​ប្រិយមិត្តមិន​បាន​ពិនិត្យ​មើល​ទំហំ​ Drive ណា​មួយ​ទេ​ គឺ​តែង​តែ​ Copy ​ឯកសារ​ចូល​ក្នុង​​ Hard Drive។ នៅ​ពេល​ទំហំ​ Hard Disk (Free Space) នៅ​សល់​តូច​ពេក​ នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដំណើរការ​យឺត​ជា​មិន​ខាន។
ដំណោះ​ស្រាយ៖ គួរ​លុប​ឯកសារ​ដែល​មិន​សំខាន់​ចោល​​ ឬ​ Copy ទុក​ក្នុង​ External Hard Disk ឬ​មួយ​ប្រិយមិត្ត​អាច​បន្ថែម​ទំហំ​ Hard Disk ក៏​បាន​។
Driver មួយ​ចំនួន​ផុត​​កំណត់
ពេល​ខ្លះ​យើង​ពុំ​បាន​ចាប់​អារម្មណ៍​ លើ​ Driver របស់​កម្មវិធី​ទេ​ មាន​ន័យ​ថា​ ប្រិយមិត្ត​មិន​ដែល​បាន​ update វា​ឡើយ​។ នេះ​ក៏​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដំណើរការ​យឺត​ដែរ​ ហើយ​ពេល​​ខ្លះ​នឹង​ធ្វើ​ឲ្យ​គាំង​លែង​ដំណើរការ​តែ​ម្ដង។
ដំណោះ​ស្រាយ៖ ត្រូវ​ update driver ឲ្យ​បាន​ញឹក​ញាប់​។
Case កុំព្យូទ័រ​​ចាស់​ឬ​កខ្វក់
Case ក៏​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត​ដែរ​ ពី​ព្រោះ​នៅ​ពេល​​យើង​មិន​បាន​សម្អាត​បាន​ល្អ​ និង​មាន​ធូលី​ចូល​ក្នុង​ម៉ាស៊ីន អាច​រំខាន​ដល់​​កង្វារ​ខាង​ក្នុង​ ឬ​ Cooling នៃ​ម៉ាស៊ីន​ បន្ថយ​ធាតុ​ត្រជាក់​ ជា​ហេតុ​ធ្វើ​ឲ្យ​កុំព្យូទ័រ​ក្ដៅ​ខ្លាំង​ដើរ​យឺត។
ដំណោះ​ស្រាយ៖ សម្អាត​ Case ឲ្យ​បាន​ញឹក​ញាប់។
Hardware ខាង​ក្នុង​មាន​បញ្ហា
ត្រូវ​​ពិនិត្យ​ និង​កត់​សម្គាល់​កុំព្យូទ័រ​របស់​អ្នក ពេល​ខ្លះ​វា​អាច​ឡើង​កម្ដៅ​ខុស​ពី​ធម្មតា​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​ដំណើរ​ការ​យឺត​ ពី​ព្រោះ​វា​អាច​បណ្ដាល​មក​ពី​ Cooler ឬ​កង្ហារ​ខាង​ក្នុង​មាន​បញ្ហា​។
Share this article :

Post a Comment