អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ដាក់​លេខ​ទំព័រ​ផ្សេង​គ្នា​ក្នុង​Word 2007​បាន​ទេ?

Monday, December 17, 20120 comments



កម្មវិធី​ Microsoft Word 2007 ជា​កម្មវិធី​ដែល​ទទួល​បាន​ការ​ប្រើប្រាស់​យ៉ាង​ច្រើន​ ហើយ​កម្មវិធី​នេះ​មាន​មុខងារ ក៏​ដូចជា​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​មាន​អ្នក​ប្រើប្រាស់​ក៏​ដឹង ឯ​ខ្លះ​ទៀត​ក៏​មិន​ទាន់​ដឹង។
នៅ​ក្នុង​អត្ថបទ​លើក​នេះ​ Sabay សូម​លើក​យក​លក្ខណៈ​ពិសេស​មួយ​ដែល​អាច​កំណត់​លេខ​ទំព័រ​ខុស​ៗ​គ្នា​​នៅ​ក្នុង ​ឯកសារ​តែ​មួយ​បាន។ ប្រហែល​ជា​មាន​ប្រិយមិត្ត​ខ្លះ​ធ្លាប់​ដឹង​ហើយ តែ​សូម​ចាត់​ទុក​ថា​នេះ​ជា​ការ​រំលឹក​ឡើង​វិញ​ចុះ និង​សូម​ចូល​រួម​ជា​គំនិត​ថ្មី​ៗ​ដែល​ប្រិយមិត្ត​ផ្សេង​ទៀត​មិន​ទាន់​ដឹង​ ផង។
១. សាក​បើក​ឯកសារ​ដែល​មាន​ទាន់​មាន​អក្សរ​មួយ​សិន រួច​ចុច​ Ctrl+ Enter រហូត​បាន​ ៣ ទំព័រ
២. ចុច​លើ​ Insert => Page Number => Bottom of Page => ស្រេច​លើ​ការ​ជ្រើសរើស នោះ​នឹង​ឃើញ​ដូច​ក្នុង​រូប​ទី ២
៣. Break Section ដោយ​ដាក់ Cursor លើ​ក្រដាស​ទំព័រ​ទី ៣ រួច​ចុច​លើ Page Layout => Breaks => Next Page
៤. ដាក់​លេខ​ទំព័រ​ឲ្យ​ខុស​ពី​ Sectionមុន ដោយ​ចុច​លើ Inset => Page Number => Format Page Number


៥. បំពេញ​លេខ​ដែល​អ្នក​ចង់​បង្ហាញ​នៅ​លើ Section ទី ២ នៅ​ក្នុង​ប្រអប់ Start at => OK នេះ​ជា​ការ​
 ​ស្រេច។



*បើ ​សិន​ប្រិយមិត្ត​មិន​ចង់​ឲ្យ​ Section ទី ១ ចេញ​លេខ​ទំព័រ​ នោះ​ប្រិយមិត្ត​គ្រាន់​តែ​ Double click លើ Footer របស់​ក្រដាស​ក្នុង​ Section ទី ២ រួច​ចុច​លើ Link to Previous (ពេល​មិន​ទាន់​ចេញ​ Link to Previous ជាប់​ពណ៌​ក្រហម)។ បន្ទាប់​មក​គ្រាន់​តែ​ចុច Double Click លើ Footer របស់ Section ទី ១ រួច​លុប​លេខ​ទំព័រ​ជា​ការ​ស្រេច។
ចំណុច​គន្លឹះ​គួរ​ចងចាំ៖ ចំណុច ​សំខាន់​នៅ​ក្នុង​ចំណុច​ពិសេស​នេះ​គឺ ការ​ផ្តាច់ Section មាន​ន័យ​ថា​បើ​ប្រិយមិត្ត​ចង់​ឲ្យ​ទំព័រ​ណា​មួយ​​បង្ហាញ​លេខ​ទំព័រ ហើយ​​មិន​ចង់​ទំព័រ​ផ្សេង​ទៀត​បង្ហាញ​លេខ​ទំព័រ​នោះ គ្រាន់​តែ​ផ្តាច់​ជា​ឯកសារ​ជា Section ហើយ​ធ្វើ​តាម​លំនាំ​ខាង​លើ​ជា​ការ​ស្រេច។
Share this article :

Post a Comment