អ្វីទៅដែលហៅថាVLAN ?
VLAN គឺជា virtual
LAN ដែលក្នុងពាក្យបច្ចេកទេសគេហៅថា VLAN គឺជា broadcast domain ដែលបាន
បង្កើតឡើងដោយឧបករណ៍ Switches ។ ជាធម្មតា Router គឺជាអ្នកបង្កើត
broadcast domain តែជាមួយនឹង VLAN វិញ Switch ក៏អាចបង្កើត broadcast
domain បានដែរ ។
Switch អាចឆ្លងឆ្លើយទៅឧបករណ៍ដទៃបានដោយ port
មួយរបស់ Switch A ស្ថិតនៅក្នុង VLAN 10 និង port ដទៃទៀតរបស់ Switch B
ស្ថិតនៅក្នុង VLAN 10 ដែរ
ដូច្នេះឧបករណ៍ទាំងអស់អាចទំនាក់ទំនងគ្នាបានដោយសារតែពួកវាស្ថិតនៅ
ក្នុង VLAN ដូចគ្នា ។
ពេលណាយើងប្រើប្រាស់ VLAN
អ្នកអាចប្រើប្រាស់បច្ចេកវិទ្យា VLAN ក្នុងស្ថានភាពដូចខាងក្រោម ៖
• មានឧបករណ៍ជាង ២០០ devices នៅលើ LAN
• មាន broadcast traffic ជាច្រើននៅលើ LAN
• ត្រូវការសុវត្ថិភាពបន្ថែម ឬបញ្ហាដំណើរការយឺតទៅៗដោយសារ broadcasts ច្រើនពេក
• ត្រូវការ broadcast domain ដូចគ្នា ព្រោះពួកគេប្រើប្រាស់កម្មវិធីដូចគ្នា
• គ្រាន់តែធ្វើឲ្យ Switch មួយក្លាយជា virtual switches ច្រើនតែប៉ុណ្ណោះ
• VLAN ផ្ដល់នូវដំណើរការល្អសម្រាប់ LAN ខ្នាតមធ្យម និងធំ
• Administrators អាចបង្កើត VLAN និងកំណត់ port មួយណាជា VLAN បាន
របៀបដំឡើង VLAN
1.
ដើម្បី configure switch ជាដំបូងត្រូវភ្ជាប់កុំព្យូទ័រអ្នក និង Switch
តាមរយៈ console port បន្ទាប់ផ្តើមជាមួយ HyperTerminal នៅក្នុង Windows
2.
បង្កើត VLAN ពីរនៅលើ Switch ជាមួយនឹង ID លេខ 5 ដាក់ឈ្មោះ engineering និង
ID លេខ 8 ដាក់ឈ្មោះ mydesk ដែលប្រើប្រាស់ commands ដូចខាងក្រោម៖
រូបភាពខាងក្រោមនេះបង្ហាញពីការភ្ជាប់ខ្សែពីកុំទ្យូទ័រទៅ Switch
នេះគឺជារូបភាពនៃរបៀបក្នុងការធ្វើ VLAN
Post a Comment