អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

​សមត្ថភាព Search នៅ​ក្នុង Windows 7

Sunday, December 2, 20120 comments

នៅ​ក្នុង Windows 7 ចំពោះការ​ស្វែងរក​ឯកសារ​ដែល​មាន​ដូចជា Music, Video, File, Folder, Image វាមាន​លក្ខណៈ​លឿន និង ងាយស្រួល​ណាស់ ។ ដើម្បី​ឲ្យ​ការ​ស្វែងរក​កាន់តែច្បាស់ថែមទៀត យើងអាច​ស្វែងរក​តាមរយៈ Location (ទីតាំងផ្ទុកឯកសារ) , ប្រភេទ​ឯកសារ (Type) , ទំហំ (Size) ឬ ថ្ងៃ​ដែល​បានដាក់ចូល​ក្នុង​កុំព្យូរទ័រ (Date modify) និងមាន Properties ជា​ច្រើន​ទៀត ។ ក្នុង​លេខនេះ​ខ្ញុំ​សូម​ណែនាំ​អំពីវិធី​ស្វែងរក​ដូច​ដែល​បាន​រៀបរាប់​ខាងលើ​ មក​ធ្វើការ​បង្ហាញ​ជូន​លោកអ្នក ។  
របៀប​ក្នុង​ការ​ស្វែងរក​ 
សូមចូល ​ទៅកាន់ Windows explorer នោះ​លោកអ្នក​នឹងឃើញ Search Folder or Drive ស្ថិតនៅកែងខាង​ស្ដាំ​ផ្នែក​ខាងលើ ។


​បន្ទាប់មក​យើងអាច​ស្វែងរក file ឬ folder តាមរយៈ properties ដូច​ខាងក្រោម ៖
datemodified:
យើងអាច ​ធ្វើការ​ស្វែងរក​នូវ​ឯកសារ​តាមរយៈ​ថ្ងៃ​ខែ​ឆ្នាំ បានដោយ​គ្រាន់តែ​សរសេរ datemodified: បន្ទាប់មក​វានឹង​ចេញកាលបរិច្ឆេទ ដើម្បី​ឲ្យ​យើង​ជ្រើសរើស (ដូចរូប​ខាងក្រោម)



Size:
ចំពោះ property មួយនេះគឺយើង​ប្រើ​សម្រាប់​ធ្វើការ​ស្វែងរក​នូវ​ឯកសារ​តាមរយៈ​ទំហំ​របស់វា ហើយយើងត្រូវ​សរសេរ size: បន្ទាប់មក​ជ្រើស​ទំហំ​ណាមួយ (ដូចរូប​ខាងក្រោម)



Type:
យើង​ប្រើ​វា​សម្រាប់​ធ្វើការ​ស្វែងរក​នូវ​ឯកសារ​តាមរយៈ​ប្រភេទ ដោយ​សរសេរ type: ប្រភេទ​ឯកសា ។
ឧទាហរណ៍៖ type: folder



​ស្វែងរក​ដោយផ្គុំ Properties ជា​ច្រើន​ចូល​គ្នា​
ឥឡូវនេះយើងចង់ ​ធ្វើការ​ស្វែងរក File មួយ​ដែល​មាន​ប្រភេទ​ជា ISO ហើយ date modified នៅ​ថ្ងៃ​ទី 06/13/2012 ដែល​មាន​ទម្រង់ (mm/dd/yyyy) ។
នៅ​ក្នុង​ប្រអប់​ស្វែងរក​ចូរ​សរសេរ File: Type:.iso datemodified:06/13/2012
 វា​បង្ហាញ​លទ្ធដូច​ខាងក្រោម ៖



​ចំណាំ​៖ ចំពោះការ ​ស្វែងរក​ដោយ​ប្រើ Properties ច្រើន យើងត្រូវ​សរសេរ Properties មុន រួចទើប​សរសេរ​នូវ អ្វី ដែល​យើងចង់​ស្វែងរក ហើយ ដើម្បី​បន្ថែម properties ផ្សេងទៀត​យើង​គ្រាន់តែ​ដកឃ្លា ហើយ​សរសេរ properties ថ្មី (ដូចឧទាហរណ៍​ខាងលើ) ។
​ស្វែងរក​ពាក្យ ឬ​ឃ្លានៅ​ក្នុង File តាម Content
នៅ ​ក្នុង Windows 7 ចំពោះពាក្យ ឬ​ឃ្លានៅ​ក្នុង File ក៏​យើងអាច​ធ្វើការ​ស្វែងរក​បានដែរ ។ ខាងក្រោម​នេះជារបៀប​ស្វែងរក​ពាក្យ ឬ ឃ្លានៅ​ក្នុង Drive C ។
ដំបូងត្រូវចូល​ទៅកាន់ Drive C រួច​ធ្វើការ​ផ្លាស់ប្តូរការ​បង្ហាញ​នៅ​ក្នុង View  ដោយជ្រើសយក Content ដែល​មានរូបដូចនេះ​ខាងក្រោម​នេះ



​បន្ទាប់មក​យើង​ធ្វើការ​វាយ​បញ្ចូល​នូវ Properties និងពាក្យ​ដែល​យើងចង់រកនៅ​ក្នុង​ប្រអប់​ស្វែងរក​
ឧទាហរណ៍យើងចង់​ស្វែងរក​ពាក្យ ”Internet” នៅ​ក្នុង File Word ដូចនេះយើងត្រូវ​សរសេរ File: Type: .docx Internet ពេលនេះវា​បង្ហាញ​លទ្ធផល​ដូចរូប​ខាងក្រោម​នេះ ៖



ហើយនេះជាពាក្យ​ដែល​យើងបាន​ធ្វើការ​ស្វែងរក​នៅ​ក្នុង file 



Share this article :

Post a Comment