អាយធីខ្មែរស៊ែរ : itkhmershare.blogspot.com

ការ​បង្ហាញ​នូវ​ព័ត៌មាន VLAN នៅលើ​Cisco Switch

Sunday, December 2, 20120 comments

​បន្ទាប់ពី​អ្នក configure បច្ចេកវិទ្យា VLAN អ្នក​ក៏​អាចត្រួត​ពិនិត្យ​ឡើងវិញ​នូវ​ការ configure បានដែរ ព្រោះ​វា ជារឿង​សំខាន់​ក្នុង​ការកែប្រែ VLAN នៅពេល​អនាគត ។ ការ​ស្គាល់​ពី commands ដើម្បី​បង្ហាញ​ពី​ព័ត៌មាន ក្នុង​ការ configure បច្ចេកវិទ្យា VLAN គឺចាំបាច់​ក៏​ដូចជា commands ក្នុង​ការ configure VLAN ដែរ ។
ការ​បង្ហាញ​ព័ត៌មាន System-Wide VLAN
​ប្រើ​នូវ show  vlan  command ដើម្បី​បង្ហាញ​ព័ត៌មាន​របស់ VLAN សម្រាប់ VLAN ដែល​បាន configure នៅលើ​ឧបករណ៍​ទាំងអស់​ 

Syntax 
 show vlan [brief | id vlan-id | name name [ifindex] | ifindex]
ការពិពណ៌នាពី Syntax 
- brief (Optional) បង្ហាញ​តែ ១line​សម្រាប់ VLAN នីមួយៗ ដូចជា​ការដាក់​ឈ្មោះ VLAN, status និង ports
- id vlan-id (Optional) បង្ហាញ​ពី​ព័ត៌មាន VLAN មួយ​ដែល​បាន​កំណត់​ដោយ VLAN ID number ដែល​មាន valid values ពី ១-៤០៩៤
- namename (Optional) បង្ហាញ​ព័ត៌មាន​ពី VLAN មួយ​ដែល​បាន​កំណត់​ដោយ VLAN name ដែល valid values គឺជា ASCII string ចាប់ពី ១-32 តួរ
- ifindex (Optional) បង្ហាញ​ពី ifIndex number របស់ VLAN
show vlan Command Output Fields 
Field Description
- VLAN VLAN number
- Name ​ឈ្មោះ​ដែល​បាន configure នៅលើ VLAN
- Status Status របស់ VLAN (active ឬ suspend, act/lshut ឬ sus/lshut, ឬ act/ishut ឬ sus/ishut)
act/ishut—VLAN status is active but shut down internally
sus/ishut—VLAN status is suspended but shut down internally
- Ports Ports ដែល​ជារបស់ VLAN
- Type ​ប្រភេទ media របស់ VLAN.
ការ​បង្ហាញ​ព័ត៌មាន VLAN តាមរយៈ id
​ប្រើ​នូវ show vlan id 10 command ដើម្បី​បង្ហាញ​ព័ត៌មាន VLAN ដែល​បាន configure


ការ​ប្រើ​បា្រស់ show run ដើម្បី​បង្ហាញ​ព័ត៌មាន VLAN
អ្នកអាច​ប្រើ​នូវ show running-config command ដើម្បី​បង្ហាញ​ព័ត៌មាន VLANs និង VLAN groups .Show running-config command ​ប្រើ​សម្រាប់​បង្ហាញ​នូវ​ព័ត៌មាន​VLANs តាមលំដាប់លំដោយ​ដែល​យើងបាន configure នៅលើ​ឧបករណ៍ ។

Share this article :

Post a Comment