តើ NAS គឺជាអ្វី ?
NAS ឬ ពាក្យពេញសរសេរថា Network attached storage គឺជាឧបករណ៍ផ្ទុកទិន្នន័យមួយដែលកំពុងពេញនិយមក្នុងចំណោមប្រភេទ ឧបករណ៍ផ្ទុកទិន្នន័យផ្សេងៗ ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនមិនទាន់បានស្គាល់ឧបករណ៍ប្រភេទនេះ នៅឡើយ ហើយគេច្រើនតែប្រើប្រាស់ថាសរឹងខាងក្រៅ( External HardDrive)សម្រាប់ទុកដាក់ឯកសារ ។ Network Attached Storage ត្រូវបានគេដោតភ្ជាប់តាមរយៈខ្សែរ Ethernet ទៅកាន់ Wireless Router បន្ទាប់មកកុំព្យូទ័រយួរដៃ ឬ ឧបករណ៍ផ្សេងទៀតដែលមាន Wi-Fi អាចប្រើឧបករណ៍នេះសម្រាប់ទុកដាក់ឯកសារ និងចែករំលែកឯកសារ ព្រមទាំងចម្លងឯកសារទាំងអស់ពីកុំព្យូទ័រជាច្រើនផ្សេងៗនៅក្នុង បណ្ដាញទៅកាន់ទីកន្លែងតែមួយ ។
លក្ខណពិសេសរបស់ NAS
ប្រសិទ្ធភាព និង ទំនុកចិត្តក្នុងការប្រើប្រាស់
NAS មានលក្ខណខុសពីប្រភេទម៉ាស៊ីន Server ទូទៅដែលប្រើ HardWare និង Software ជាច្រើនលំដាប់ដើម្បីបំពេញកិច្ចការផ្សេងៗគ្នា ហើយ NAS Server មានប្រព័ន្ធប្រតិបត្តិការ និង កម្មវិធី Software និង HardWare ជំនាញពិសេសដែលត្រូវបានគេបង្កើតឡើងយ៉ាងជាក់លាក់សម្រាប់ប្រព័ន្ធ ដំណើរការយ៉ាងមានប្រសិទ្ធភាព ។ វាមានលក្ខណដោយឡែកពី Network Server ដោយផ្ដល់ទំហំ BandWidth បានច្រើន ហើយអាចឱ្យបណ្ដាញ Network ដែលភ្ជាប់់ជាមួយដំណើរការបានកាន់តែល្អជាង ។ លើសពីនេះទៅទៀត ដោយសារតែ ឧបករណ៍ NAS ដំណើរការដាច់ដោយឡែកពី Network Server បែបនេះវានៅតែប្រើបានទោះបីជា Network Server មិនដំណើរការក៏ដោយ ។
អាចផ្លាស់ប្ដូរបានគ្រប់កាលៈទេសៈ
រក្សាទុកទិន្នន័យនៅក្នុង NAS អាចត្រូវបានគេប្រើដោយ Client និង Server ផ្សេងគ្នានៅក្នុងបណ្ដាញ Network ទាំងមូលរបស់អ្នក ទោះបីជាអ្នកដទៃទៀតដែលនៅក្រៅបណ្ដាញក៏ដោយ ។ ឧបករណ៍ NAS គឺជាទីកន្លែងចែករំលែក Resource នៅក្នុង Network ដែលអាចបើកប្រើពីអ្នកប្រើប្រាស់ទាំងអស់ ។ ដូចនេះ NAS អាចឱ្យគេរៀបចំទីតាំងផ្ទុកទិន្នន័យរួមគ្នាមួយចំពោះតម្រូវការ ជាក់ស្ដែងសម្រាប់អ្នកប្រើប្រាស់ម្នាក់ៗជាជាងការផ្ដល់ចំណុះមាន កំណត់ទៅឱ្យអ្នកប្រើប្រាស់ដែលអាចបណ្ដាលឱ្យមានការប្រើចំណុះផ្ទុក ទិន្នន័យមិនគ្រប់គ្រាន់ ។ ម្យ៉ាងវិញទៀតគេអាចបន្ថែមចំណុះផ្ទុកទិន្នន័យបានគ្រប់ពេលដោយ គ្រាន់តែបន្ថែម NAS Server ថ្មី ឬ បន្ថែម Drive ថ្មីទៅក្នុង NAS Server ដែលមានស្រាប់។
ភាពងាយស្រួលក្នុងការប្រើប្រាស់
គេអាចរៀបចំ និង ប្រើប្រាស់ NAS Server ភាគច្រើនប្រកបដោយភាពងាយស្រួល និង លឿនរហ័ស ដោយត្រូវការជំនាញ IT យ៉ាងតិចតួច ។ ដោយសារតែឧបករណ៍ NAS ត្រូវបានគេរៀបចំរួចជាស្រេចត្រូវនឹងស្ថានភាពផ្សេងៗ ហើយមិនត្រូវការចាំបាច់រៀបចំ NAS អោយដំណើរការជាមួយម៉ាស៊ីន Server ជាក់លាក់ណាមួយឡើយ ។ NAS Server អាចយកទៅដាក់នៅទីកន្លែងណាមួយនៅក្នុងបណ្ដាញ Network ដោយគ្រាន់តែដាក់ IP Adress និង កំណត់ Setting មួយចំនួន ហើយកន្លែងដាក់ឯកសារនេះនឹងអាចដំណើរការបានភ្លាម ។ លើសពីនេះទៅទៀត NAS Device ភាគច្រើនមានការកំណត់ស្រាប់ៗ និង មុខងារងាយស្រួលចាំផ្សេងទៀតដើម្បីធ្វើឱ្យប្រតិបត្តិការកាន់តែងាយ ស្រួល ។
ឧបករណ៍ NAS មួយចំនួនទៀតត្រូវបានគេរៀបចំរួចជាមុនឱ្យដំណើរការជាមួយពពួក Service ដូចជា Network File System (NFS) និង Common Internet File System (CIFS) ហើយការរៀបចំបែបនេះ NAS ផ្ដល់នូវលទ្ធភាពប្រើប្រាស់បានភ្លាមៗជាលក្ខណ Plug and Play ។ បន្ទាប់មកគេអាច គ្រប់គ្រង់ និង ចាត់ចែងទីតាំងសម្រាប់ផ្ទុកទិន្នន័យរួមគ្នានេះតាមរយៈកន្លែងតែមួយ ដោយប្រើផ្ទាំងកម្មវិធីនៅលើ Browser ហើយគេអាចឆែកមើលស្ថានភាពរបស់ឌិស ត្រួតពិនិត្យលើឯកសារ និង កំណត់សិទ្ធលើការប្រើប្រាស់ ពីគ្រប់ទីកន្លែងនៅក្នុងបណ្ដាញ Network ។
មានលទ្ធភាពការពារទិន្នន័យ
ការខូចខាតឌិសគឺជាបញ្ហាដែលមិនអាចរំពឹងទុក ។ វាអាចកើតមានជារាងរាល់ថ្ងៃទៅលើគ្រប់ប្រភេទនៃឌិស និងគ្រប់ស្ថានភាពទាំងអស់ ។ ប្រសិនបើទិន្នន័យរបស់គេទុកនៅក្នុងទីតាំងដែលមិនបានរៀបចំការការ ពារនោះទេ ការខូចខាតឌិសធម្មតាមួយអាចបណ្ដាលឱ្យបាត់បង់ទិន្នន័យ ។ ឧបករណ៍ NAS ដ៏ល្អមួយនឹងរៀបចំស្រាប់មាននូវ RAID មួយ ឬ ច្រើនលំដាប់ ហើយថែមទាំងមាន កន្លែងសម្រាប់ជ្រើសរើសកម្រិត RAID ទៅតាមតម្រូវការរបស់គេថែមទៀតផង ។ នៅពេលដែល NAS មួយត្រូវបានគេរៀបចំទៅតាមកម្រិត RAID ជាក់លាក់ ហើយឯកសារទាំងអស់នឹងត្រូវបានចម្លងចូលទៅតាមទម្រង់ RAID នោះដើម្បីការពារជាបន្តរបន្ទាប់ ។
ការប្រើប្រាស់ NAS Server
សម្រាប់ចម្លងឯកសារទុក (Backup) : គេបានដឹងយ៉ាងច្បាស់ថាតើឯកសារមានសារសំខាន់យ៉ាងណាចំពោះយើង ហើយយើងត្រូវតែចម្លងវាទុកឱ្យបានញឹកញាប់ ។ គេអាចប្រើប្រាស់ NAS ដែលធ្វើឱ្យការងារបែបនេះនឹងកាន់តែ ងាយស្រួល ដោយមិនចាំបាច់ឱ្យអ្នកធ្វើការចម្លងដោយខ្លួនឯងឡើយ ។ ជាមួយការប្រើប្រាស់ ប្រព័ន្ធរក្សាទុកឯកសារនៅលើបណ្ដាញ នៅពេលដំឡើងដំបូងវានឹងដំឡើងកម្មវិធី Backup មកជាមួយ ដោយទទួលខុសត្រូវចំពោះការកំណត់របស់អ្នកក្នុងការអោយវាចម្លង ទិន្នន័យដោយខ្លួនឯងជាបន្តរបន្ទាប់នៅលើកុំព្យូទ័ររបស់អ្នក ។
Post a Comment