តើលោកអ្នកបាននឹងកំពុងមានការធុញទ្រាន់ នឹងរូបភាពដែលពោរពេញទៅដោយភាពជ្រីវជ្រួញ របស់អ្នកដែរទេ? ឬរូបភាពរបស់អ្នក ត្រូវបានរហែក តើលោកអ្នកចង់ប៉ះវាមកវិញដែរឬទេ? តើរូបភាពដែលអ្នកបានថតនៅពេលយប់ ឃើញភ្នែកពណ៌ក្រហម (ដូចភ្នែកឆ្មារ) អាក្រក់មើលណាស់មែនទេ? …. [...] ដំណោះស្រាយប្រាកដជាមាន… ជាមួយ Adobe Photoshop អាចជួយលោកអ្នកបាន នូវរាល់បញ្ហាខាងលើនេះ។ IT Khmer Share សូមបង្ហាញ Tool ពិសេស ចំនួនដូចជា Spot Healing Brush Tool, Healing Brush Tool, Patch Tool, និង Red Eye Tool។
———————-
ក. ការប្រើប្រាស់ Spot Healing Brush Tool
ជាការងាយស្រួលបំផុត លោកគ្រាន់តែចុច លើ Spot Healing Brush ដោយផ្ទាល់ ឬវាយទម្រង់ខ្លី (shortcut) គឺអក្សរ Jបន្ទាប់មក យក Tool នោះទៅផាត់ ឬគូសវាសលើទីតាំងដែលលោកអ្នកចង់ ដូចជាលើទីតាំងនៃភាពជ្រីវជ្រួញ នៃរូបភាពជាដើម
ហើយសូមបន្តផាត់លើទីតាំងដទៃ ដែលលោកអ្នចង់បំបាត់….
ខ. ការប្រើប្រាស់ Healing Brush Tool
Tool ក៏មានមុខងារដូចគ្នាទៅនឹង Spot Healing Brush ខាងលើដែរ គ្រាន់តែមានរបៀបប្រើខុសគ្នាតែបន្តិចប៉ុណ្ណោះដើម្បីប្រើ Tool នេះបាន សូមលោកអ្នកចុច Alt រួច Click លើទីតាំងរូបភាពនោះ ក្នុងការបំបាត់ភាពជ្រួញជាដើម តាមរយៈទីតាំងដើមណាមួយ (ពេលចុច Alt+Click លើរូបនៅទីតាំង ក្បែរកន្លែងដែលចង់លុប)
គ. ការប្រើប្រាស់ Patch Tool
ស្រដៀងៗគ្នាដែរ Tool នេះ ក៏មិនជាពិបាក ឬស្មុគស្មាញអីទេ … Patch Tool នេះគឺប្រើដើម្បី លុបស្នាមជ្រួញ ឬប៉ះរូបភាពរហែកក៏បានឃ. ការប្រើប្រាស់ Red Eye Tool
ជាការងាយណាស់ គ្រាន់តែ ទាញយកRed Eye Tool មកគួសឲ្យចំរង្វង់ភ្នែកពណ៌ក្រហម នោះចេញជាពណ៌ខ្មៅដូចធម្មតាវិញ…សូមសាកល្បងអនុវត្តន៍ តាមបួនចំនុចខាងលើ ….
Post a Comment