ដើម្បីប្រើប្រាស់ ឬបើកឯកសារជាលក្ខណៈការិយាល័យ (MS. Office Word, Excel ជាដើម)។ ប្រសិនបើលោកអ្នក ចង់បើកឯកសារប្រភេទនោះគ្រប់ទីកន្លែងបាន លោកអ្នកគួរតែសាកល្បងអនុវត្តន៍ នូវវិធីខាងក្រោម ដែលអាចជួយកាត់បន្ថយពេលវេលា ក្នុងការតំឡើង និងចំនាយពេលថែមទៀតផង។
កំណែប្រែ Microsoft Office 2010 Starter គឺជាកម្មវិធីដែលឥតគិតថ្លៃ ដែលអនុញ្ញាតឲ្យលោកអ្នកយកទៅប្រើប្រាស់បានដោយសេរី។ ប៉ុន្តែក្នុងកំណែប្រែនេះ មានតែ Word និង Excel តែប៉ុន្នោះ។ សូមអនុវត្តន៍ ជាមួយ IT Khmer Share នាពេលនេះ៖
ការបង្កើត Portable Office
ជាដំបូងសូមលោកអ្នក ទាញយកកម្មវិធី Office 2010 Starter ពីតំណនេះ។ បន្ទាប់មកសូមចុចពីរ ដង លើកម្មវិធីដើម្បីតំឡើង ។ ការតំឡើងនេះ ចាំបាច់ត្រូវការទាញយកបន្ត ពីម៉ាស៊ីនមេផ្ទាល់ (Server)។ សូមរង់ចាំរហូតដល់ការទាញយកចប់សព្វគ្រប់ (វាមិនចំនាយពេលយូរឡើយ…)។ពេលដែលតំឡើងរួចរាល់ហើយ សូមបន្តចូលទៅកាន់ Start Menu => All Programs => Microsoft Office 2010 Tools folder ហើយសូមចុចលើMicrosoft Office Starter To-Go Device Manager 2010
ជាថ្មីម្តងទៀតនឹងទាញយក Files បន្ថែមទៀត
ក្រោយពេលដែលទាញយករួចរាល់ហើយ វានឹងសួររក USB Drive សម្រាប់ដាក់កម្មវិធីនេះ
កំពុងតំឡើង ចូល USB Drive
ពេលដែលការតំឡើងទទួលបានជោគជ័យ នោះអ្នកនឹងឃើញដូចខាងក្រោម៖
សូមសាកល្បងបើក Explorer របស់អ្នក (My Computer) ដោយវាយជាទម្រង់ខ្លី Start + E នោះលោលអ្នកនឹងឃើញ Drive ដែលមាន Icon ថ្មី
កម្មវិធីបានតំឡើងលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នក រួចជាស្រេចហើយ ដែលស្ថិតនៅទីតាំងដើមនៃ Drive ហើយមាន File ឈ្មោះថា Office.exe ដែលអាចឲ្យលោកអ្នក បើក Word និង Excel បាន។
Post a Comment